“ស្រះទឹករបស់ខ្ញុំ (មានប្រវែងស្មើ)ចម្ងាយដើរមួយខែ។ ទឹករបស់វាសជាងទឹកដោះគោ។ ក្លិនរបស់វាក្រអូបជាងក្លិនទឹកអប់
អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“ស្រះទឹករបស់ខ្ញុំ (មានប្រវែងស្មើ)ចម្ងាយដើរមួយខែ។ ទឹករបស់វាសជាងទឹកដោះគោ។ ក្លិនរបស់វាក្រអូបជាងក្លិនទឹកអប់។ ភាជន៍របស់វា (មានច្រើនលើសលប់)ប្រៀបដូចផ្កាយនៅលើមេឃ។ ជនណាដែលបានផឹកអំពីស្រះទឹកនោះ គឺគេនឹងបាត់ស្រេកជារៀងរហូត”។
«حَوْضِي مَسِيرَةُ شَهْرٍ، مَاؤُهُ أَبْيَضُ مِنَ اللَّبَنِ، وَرِيحُهُ أَطْيَبُ مِنَ المِسْكِ، وَكِيزَانُهُ كَنُجُومِ السَّمَاءِ، مَنْ شَرِبَ مِنْهَا فَلاَ يَظْمَأُ أَبَدًا».
ណាពី ﷺ លោកបានប្រាប់ថា នៅថ្ងៃបរលោក មានស្រះទឹកមួយសម្រាប់លោកដែលបណ្តោយរបស់វាមានប្រវែងស្មើនឹងចម្ងាយដើរមួយខែ។ ហើយទទឹងរបស់វាក៏មានប្រវែងដូចគ្នាដែរ។ ទឹកស្រះនោះ គឺសជាងទឹកដោះគោ។ ក្លិនរបស់វា គឺក្រអូបជាងក្លិនទឹកអប់ទៅទៀត។ រីឯភាជន៍របស់វាវិញ គឺមានចំនួនច្រើនលើសលប់ប្រៀបដូចជាផ្កាយនៅលើមេឃ។ ជនណាដែលបានផឹកអំពីស្រះទឹកនោះ និងដោយប្រើភាជន៍នោះ គឺរូបគេនឹងបាត់ស្រេកជារៀងរហូត។
...:
ស្រះទឹករបស់ណាពី ﷺ គឺជាកន្លែងស្តុកទឹកដ៏ធំមួយដែលអ្នកមានជំនឿក្នុងចំណោមប្រជាជាតិរបស់លោកនឹងបានឆ្លងកាត់វានាថ្ងៃបរលោក។
ទទួលបាននូវបរមសុខចំពោះអ្នកដែលបានផឹកអំពីស្រះទឹកនោះដោយរូបគេនឹងមិនស្រេកទឹកជារៀងរហូត។
សហេស អាល់ពូខរី (8/ 119) (6579).
សហេស មូស្លីម (4/ 1793) (2292).
បន្ថែមទៀត (4)
المفهم (6/91).
فتح الباري (11/472).
التنوير شرح الجامع الصغير (5/387).
فتح المنعم شرح صحيح مسلم (9/125).
បានដកស្រង់ក្នុងសៀវភៅ
3 សៀវភៅបន្ថែមទៀត (3)
- مشروع منهاج زادكزادك 1 طالب«حَوْضِي مَسِيرَةُ شَهْرٍ([1])، مَاؤُهُ أَبْيَضُ مِنَ اللَّبَنِ، وَرِيحُهُ أَطْيَبُ مِنَ المِسْكِ، وَكِيزَانُهُ([2]) كَنُجُومِ السَّمَاءِ، مَنْ شَرِبَ مِنْهَا فَلاَ يَظْمَأُ أَبَدًا»
- موسوعة الإيمان«حَوْضِي مَسِيرَةُ شَهْرٍ، مَاؤُهُ أَبْيَضُ مِنَ اللَّبَنِ، وَرِيحُهُ أَطْيَبُ مِنَ المِسْكِ، وَكِيزَانُهُ كَنُجُومِ السَّمَاءِ، مَنْ شَرِبَ مِنْهَا فَلَا يَظْمَأُ أَبَدًا».
- نبراس طالب (1)1«حَوْضِي مَسِيرَةُ([2]) شَهْرٍ، مَاؤُهُ أَبْيَضُ مِنَ اللَّبَنِ، وَرِيحُهُ أَطْيَبُ مِنَ المِسْكِ، وَكِيزَانُهُ([3]) كَنُجُومِ السَّمَاءِ، مَنْ شَرِبَ مِنْهَا فَلاَ يَظْمَأُ أَبَدًا»