“ប្រជាជាតិរបស់ខ្ញុំទាំងអស់នឹងត្រូវគេអភ័យទោសឲ្យ លើកលែងតែអ្នកដែលប្រកាស(ពីទង្វើអាក្រក់របស់ខ្លួន)ប៉ុណ្ណោះ
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ប្រជាជាតិរបស់ខ្ញុំទាំងអស់នឹងត្រូវគេអភ័យទោសឲ្យ លើកលែងតែអ្នកដែលប្រកាស(ពីទង្វើអាក្រក់របស់ខ្លួន)ប៉ុណ្ណោះ។ ជាការពិតណាស់ នៅក្នុងចំណោមការប្រកាស(ពីទង្វើអាក្រក់)នោះ គឺ បុរសម្នាក់បានសាងបាបម្មនៅពេលយប់ ក្រោយមក រូបគេភ្ញាក់ពេលព្រលឹមដោយអល់ឡោះបានលាក់បាំងឲ្យរូបគេ តែរូបគេបែរជានិយាយថា៖ នែលោក! យប់មិញខ្ញុំបានធ្វើយ៉ាងនេះ ធ្វើយ៉ាងនោះ។ ពិតណាស់ អល់ឡោះបានលាក់បាំងប្រការអាក្រក់របស់គេពេញមួយយប់ តែពេលព្រឹកឡើង គេបែរជាលាតត្រដាងនូវអ្វីដែលអល់ឡោះបានបិទបាំងឲ្យនោះទៅវិញ”។
«كُلُّ أُمَّتِي مُعَافًى إِلَّا المُجَاهِرِينَ، وَإِنَّ مِنَ المُجَاهَرَةِ أَنْ يَعْمَلَ الرَّجُلُ بِاللَّيْلِ عَمَلًا، ثُمَّ يُصْبِحَ وَقَدْ سَتَرَهُ اللَّهُ عَلَيْهِ، فَيَقُولَ: يَا فُلاَنُ، عَمِلْتُ البَارِحَةَ كَذَا وَكَذَا، وَقَدْ بَاتَ يَسْتُرُهُ رَبُّهُ، وَيُصْبِحُ يَكْشِفُ سِتْرَ اللَّهِ عَنْهُ».
ណាពី ﷺ លោកបានបញ្ជាក់ថា ជនមូស្លីមដែលប្រព្រឹត្តអំពើបាបអាចមានសង្ឃឹមទទួលបាននូវការអភ័យទោសពីអល់ឡោះជាម្ចាស់ លើកលែងតែអ្នកដែលប្រកាសពីអំពើបាបរបស់ខ្លួនឲ្យអ្នកដទៃបានដឹងដោយភាពអំនួត និងគ្មានភាពអៀនខ្មាសប៉ុណ្ណោះដែលមិនសមនឹងទទួលបានការអភ័យទោសនេះ ដោយពួកគេប្រព្រឹត្តអំពើបាបនៅពេលយប់ លុះពេលព្រឹកឡើង អល់ឡោះបានបិទបាំងអំពើបាបរបស់ពួកគេ តែពួកគេបែរជាដើរប្រាប់អ្នកដទៃថា ខ្លួនបានធ្វើអំពីបែបនេះ បែបនោះកាលពីម្សិលមិញទៅវិញ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់បានបិទបាំងឲ្យពួកគេពេញមួយយប់ តែពួកគេបែរជាលាតត្រដាងនូវអ្វីដែលអល់ឡោះបានបិទបាំងឲ្យនោះទៅវិញ។
...:
ការប្រកាសពីអំពើបាបរបស់ខ្លួនឲ្យអ្នកដទៃបានដឹងក្រោយពេលដែលអល់ឡោះបានបិទបាំងវាហើយនោះ គឺជារឿងដែលអាក្រក់បំផុត។
ការប្រកាសនូវអំពើបាបដែលខ្លួនបានប្រព្រឹត្ត គឺធ្វើឲ្យប្រការអាក្រក់ ឬអំពើអបាយមុខរីកសុសសាយក្នុងចំណោមអ្នកមានជំនឿ។
អ្នកដែលត្រូវបានអល់ឡោះបិទបាំង(អំពើអាក្រក់)នៅលើលោកិយនេះ ទ្រង់ក៏នឹងបិទបាំងផងដែរនៅថ្ងៃបរលោក។ នេះបង្ហាញពីក្តីមេត្តាករុណាដ៏ទូលំទូលាយរបស់អល់ឡោះជាម្ចាស់ចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។
ជនណាដែលធ្លាក់ខ្លួនប្រព្រឹត្តអំពើបាប គប្បីបិទបាំងអំពើបាបនោះ និងសារភាពកំហុស(តាវហ្ពាត់)ចំពោះអល់ឡោះជាម្ចាស់។
បញ្ជាក់ពីបាបកម្មដ៏ធំធេងនៃអ្នកដែលបើកចំហអំពើបាបរបស់ខ្លួនក្នុងបំណងបង្ហាញពីអំពើបាបរបស់គេ ព្រមទាំងបាត់បង់ឱកាសដើម្បីទទួលបាននូវការអភ័យទោស។
សហេស អាល់ពូខរី (8/ 20) (6069).
សហេស មូស្លីម (4/ 2291) (2990).
បន្ថែមទៀត (8)
شرح رياض الصالحين.
لابن عثيمين (3/ 15).
منار القاري شرح مختصر صحيح البخاري.
لحمزة قاسم (5/ 251).
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (1/ 329).
نزهة المتقين شرح رياض الصالحين.
مجموعة من الباحثين (1/ 255).
បានដកស្រង់ក្នុងសៀវភៅ
5 សៀវភៅបន្ថែមទៀត (5)
- الحقيقة المُبْهِرَة في العلاقة بين الإسلام والإنسان(كل أمتي مُعَافىً إلّا المجاهرين، وإنّ من المجاهرة أن يعمل الرجل بالليل عملاً ، ثم يصبح وقد ستره الله عليه، فيقول: يا فلان عملت البارحة كذا وكذا، وقد بات يستره ربه، ويصبح يكشف ستر الله عنه)[162].
- الله -جل جلاله- أنيس المحبين وملاذ القاصدين«كُلُّ أُمَّتِي مُعَافـًى إِلَّا المُجَاهِرِينَ، وَإِنَّ مِنَ المُجَاهَرَةِ: أَنْ يَعْمَلَ الرَّجُلُ بِاللَّيْلِ عَمَلًا، ثُمَّ يُصْبِحَ وَقَدْ سَتَرَهُ اللهُ عَلَيْهِ، فَيَقُوْلُ: يَا فُلاَنُ! عَمِلْتُ البَارِحَةَ كَذَا وَكَذَا، وَقَدْ بَا
- ترجمة المقاطع المرئية - مشروع هدايات 1(كل أُمتي معافى إلا المجاهرين)
- قاموس الكبائر موسوعة الكبائر - المجموعة الأولى«كُلُّ أُمَّتِي مُعَافى إِلَّا المُجَاهِرِيْنَ» [178].
- قاموس الكبائر«كُلُّ أُمَّتِي مُعَافى إِلَّا المُجَاهِرِيْنَ» [178].