Skip to content

“បុគ្គលណាប្រដូចខ្លួនទៅនឹងក្រុមណាមួយ គឺគេស្ថិតក្នុងចំណោមក្រុមនោះហើយ”។

អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“បុគ្គលណាប្រដូចខ្លួនទៅនឹងក្រុមណាមួយ គឺគេស្ថិតក្នុងចំណោមក្រុមនោះហើយ”។

«مَن تَشَبَّهَ بِقَوْمٍ فَهُوَ مِنْهُمْ».

រាយការណ៍ដោយ អាពូហ្ទាវូទ និងអះម៉ាត់
ហាទីស្ហហាសាន់
ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ជនណាប្រដូចខ្លួនទៅនឹងក្រុមណាមួយ ដូចជាពួកគ្មានជំនឿ ឬពួកដែលប្រព្រឹត្តល្មើស ឬបណ្តាអ្នកសាងកុសល(តាមរយៈការធ្វើទង្វើណាមួយដែលជាលក្ខណៈពិសេសសម្រាប់តែក្រុមនោះ មានជាអាទិ៍ គោលជំនឿ ការគោរពបូជា ឬទំនៀមទម្លាប់) គឺរូបគេស្ថិតក្នុងចំណោមក្រុមនោះហើយ ពីព្រោះការប្រដូចខ្លួនទៅនឹងពួកគេផ្នែកខាងក្រៅ គឺនាំឲ្យរូបគេប្រដូចខ្លួនទៅនឹងក្រុមនោះផ្នែកខាងក្នុងផងដែរ។ ហើយគ្មានអ្វីសង្ស័យនោះឡើយដែលថា ការប្រដូចខ្លួនទៅនឹងក្រុមណាមួយ គឺមកពីដោយសារតែរូបគេចាប់អារម្មណ៍ចំពោះក្រុមនោះ ហើយអាចនាំឲ្យរូបគេស្រឡាញ់ក្រុមនោះ និងលើកតម្កើងពួកគេ ព្រមទាំងទោរទន់ទៅរកពួកគេ ហើយវាក៏អាចនាំបុគ្គលនោះឲ្យប្រដូចខ្លួនទៅនឹងក្រុមនោះផ្នែកខាងក្នុង និងនៅក្នុងការគោរពសក្ការៈផងដែរ។ (សូមអល់ឡោះបញ្ចៀសពីរឿងនេះផងចុះ)។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

ព្រមានពីការប្រដូចខ្លួនទៅនឹងពួកគ្មានជំនឿ និងពួកដែលប្រព្រឹត្តល្មើស។

ជំរុញឲ្យប្រដូចខ្លួនទៅនឹងបណ្តាអ្នកដែលសាងកុសល និងយកតម្រាប់តាមពួកគេ។

ការប្រដូចខ្លួន(ទៅនឹងក្រុមណាមួយ)ផ្នែកខាងក្រៅ គឺនាំមកនូវការស្រឡាញ់(ចំពោះក្រុមនោះ)ផ្នែកខាងក្នុង។

មនុស្សម្នាក់ៗនឹងទទួលនូវការព្រមាននិងអំពើបាបទៅតាមកម្រិតនៃប្រដូចខ្លួន និងប្រភេទនៃការប្រដូចខ្លួននោះ។

ហាមឃាត់ពីការប្រដូចខ្លួនទៅនឹងពួកគ្មានជំនឿចំពោះសាសនារបស់ពួកគេ និងទំនៀមទម្លាប់នានាដែលមានសម្រាប់តែក្រុមពួកគេ។ រីឯប្រសិនបើរឿងនោះមិនពាក់ព័ន្ធនឹងសាសនានិងទំនៀមទម្លាប់របស់ពួកគេ ដូចជាការរៀនសិប្បកម្មជាដើមនោះ គឺមិនចូលក្នុងការហាមឃាត់ខាងលើនោះឡើយ។

ឯកសារយោង

ស៊ូណាន់ អាពូទើវូទ (6/ 144) (4031).

មុសណាត់អះម៉ាត់ (9/ 126) (5115).

បន្ថែមទៀត (8)

توضيح الأحكام من بلوغ المرام.

للبسام (7/ 363).

منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (10/ 157).

فتح ذي الجلال والاكرام بشرح بلوغ المرام.

لابن عثيمين (6/ 335).

مشكاة المصابيح.

للتبريزي (2/ 1246).