Skip to content

“នៅថ្ងៃបរលោក ជើងទាំងពីររបស់ខ្ញុំបម្រើអល់ឡោះនឹងមិនអាចធ្វើចលនាទៅណាបានឡើយ រហូតដល់គាត់ត្រូវបានគេសួរអំពីអាយុរបស់គាត់ តើគាត់បានចំណាយវាយ៉ាងដូចម្តេច? អំពីចំណេះដឹងរបស់គាត់ តើគាត់បានប្រើប្រាស់វាយ៉ាងដូចម្តេច? អំពីទ្រព្យសម្បត្តិរបស់គាត់ តើគាត់រកវាបានដោយរបៀបណា និងចំណាយវាយ៉ាងដូចម្តេច? និងអំពីរាងកាយរបស់គាត់ តើគាត់បានប្រើប្រាស់វាយ៉ាងដូចម្តេច”?

អំពី អាពូពើរហ្សះ អាល់អាស់ឡាមី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“នៅថ្ងៃបរលោក ជើងទាំងពីររបស់ខ្ញុំបម្រើអល់ឡោះនឹងមិនអាចធ្វើចលនាទៅណាបានឡើយ រហូតដល់គាត់ត្រូវបានគេសួរអំពីអាយុរបស់គាត់ តើគាត់បានចំណាយវាយ៉ាងដូចម្តេច? អំពីចំណេះដឹងរបស់គាត់ តើគាត់បានប្រើប្រាស់វាយ៉ាងដូចម្តេច? អំពីទ្រព្យសម្បត្តិរបស់គាត់ តើគាត់រកវាបានដោយរបៀបណា និងចំណាយវាយ៉ាងដូចម្តេច? និងអំពីរាងកាយរបស់គាត់ តើគាត់បានប្រើប្រាស់វាយ៉ាងដូចម្តេច”?

«لَا تَزُولُ قَدَمَا عَبْدٍ يَوْمَ القِيَامَةِ حَتَّى يُسْأَلَ عَنْ عُمُرِهِ فِيمَا أَفْنَاهُ، وَعَنْ عِلْمِهِ فِيمَ فَعَلَ، وَعَنْ مَالِهِ مِنْ أَيْنَ اكْتَسَبَهُ وَفِيمَ أَنْفَقَهُ، وَعَنْ جِسْمِهِ فِيمَ أَبْلَاهُ».

រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា នៅថ្ងៃបរលោក គ្មានមនុស្សណាម្នាក់អាចឆ្លងផុតកន្លែងជំនុំជម្រះទៅកាន់ឋានសួគ៌ ឬឋាននរកបានឡើយ រហូតទាល់តែត្រូវបានគេសួរអំពីប្រការទាំងនេះជាមុនសិន៖ ទីមួយ៖ អំពីឆាកជីវិតរបស់គេ តើគេបានចំណាយវាយ៉ាងដូចម្តេច? ទីពីរ៖ អំពីចំណេះដឹងរបស់គេ តើគេស្វែងរកចំណេះដឹងដើម្បីអល់ឡោះឬទេ? តើគេបានអនុវត្តតាមចំណេះដឹងនោះដែរឬទេ? តើគេបានផ្សព្វផ្សាយវាដល់អ្នកដែលមានសិទ្ធិទទួលដែរឬទេ? ទីបី៖ អំពីទ្រព្យសម្បត្តិរបស់គេ តើគេបានវាមកពីណា? ពីប្រភពស្របច្បាប់(ហាឡាល់) ឬខុសច្បាប់(ហារ៉ាំ)? ហើយតើគេបានចំណាយទ្រព្យសម្បត្តិនោះលើអ្វីដែលអល់ឡោះពេញចិត្ត ឬអ្វីដែលធ្វើឱ្យទ្រង់ខឹងសម្បា? ទីបួន៖ អំពីរាងកាយ កម្លាំង សុខភាព និងយុវភាពរបស់គេ តើគេបានប្រើប្រាស់វាយ៉ាងដូចម្តេច?

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

ជំរុញឱ្យប្រើប្រាស់ជីវិតលើប្រការដែលធ្វើឲ្យអល់ឡោះជាម្ចាស់ពេញចិត្ត។

ឧបការគុណរបស់អល់ឡោះជាម្ចាស់ចំពោះខ្ញុំបម្រើរបស់ទ្រង់ គឺមានច្រើន ហើយទ្រង់នឹងសួររូបគេអំពីឧបការគុណដែលគេបានទទួលទាំងនោះ។ ហេតុនេះ គេត្រូវប្រើប្រាស់វាលើប្រការដែលអល់ឡោះជាម្ចាស់ពេញចិត្ត។

ឯកសារយោង

ស៊ូណាន់ អាត់តៀរមីហ្ស៊ី (4/ 217) (2417).

បន្ថែមទៀត (5)

نزهة المتقين شرح رياض الصالحين.

لمجموعة من الباحثين (1/ 371).

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (1/ 478).

المعجم الوسيط (2/ 704).