លែងវាចុះ ព្រោះខ្ញុំបានពាក់វានៅពេលដែលវាមានភាពជ្រះស្អាត(មានវូហ្ទុ)
អំពី អាល់មូហ្គីរ៉ោះ رضي الله عنه បាននិយាយថា៖
ខ្ញុំធ្លាប់បានធ្វើដំណើរជាមួយណាពី ﷺ នៅក្នុងការធ្វើដំណើរមួយ ហើយខ្ញុំបានឱនចុះដើម្បីដោះស្បែកជើងរបស់លោក។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “លែងវាចុះ ព្រោះខ្ញុំបានពាក់វានៅពេលដែលវាមានភាពជ្រះស្អាត(មានវូហ្ទុ)”។ បន្ទាប់មក លោកក៏ជូតលើស្បែកជើងទាំងពីរនោះ។
كُنْتُ مَعَ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فِي سَفَرٍ، فَأَهْوَيْتُ لِأَنْزِعَ خُفَّيْهِ، فَقَالَ: «دَعْهُمَا، فَإِنِّي أَدْخَلْتُهُمَا طَاهِرَتَيْنِ» فَمَسَحَ عَلَيْهِمَا.
នៅក្នុងការធ្វើដំណើរមួយរបស់ណាពី ﷺ លោកបានយកវូហ្ទុ។ លុះមកដល់កន្លែងលាងជើង អាល់មូហ្គីរ៉ោះ ពិន ស្ហួកហ្ពះ رضي الله عنه បានហុចដៃរបស់គាត់ដើម្បីដោះស្បែកជើងឲ្យណាពី ﷺ ដើម្បីឲ្យលោកលាងជើង។ ពេលនោះ ណាពី ﷺ ក៏បានមានប្រសាសន៍ថា៖ ទុកវាចុះ មិនបាច់ដោះវាចេញនោះទេ ព្រោះខ្ញុំបានពាក់ស្បែកជើងទាំងពីរនេះក្នុងពេលដែលខ្ញុំមានភាពជ្រះស្អាត(មានវូហ្ទុ)។ ហើយណាពី ﷺ ក៏បានជូតលើស្បែកជើងរបស់លោកជំនួសឱ្យការលាងជើង។
...:
បង្គាប់ប្រើឲ្យជូតលើស្បែកជើងឃ្លុបនៅពេលយកវូហ្ទុជម្រះសម្អាតពីហាហ្ទាសតូច។ ចំណែកឯការងូតទឹកសម្អាតពីហាហ្ទាសធំវិញ គឺចាំបាច់ត្រូវតែលាងជើងទាំងពីរ។
ត្រូវជូតតែមួយដងប៉ុណ្ណោះ ដោយផ្សើមដៃនឹងទឹក រួចយកទៅជូតនៅផ្នែកខាងលើនៃស្បែកជើងឃ្លុបនោះ មិនមែនផ្នែកខាងក្រោមទេ។
លក្ខខណ្ឌសម្រាប់ការជូតលើស្បែកជើងឃ្លុបគឺ ត្រូវពាក់ស្បែកជើងឃ្លុបនោះបន្ទាប់ពីយកវូហ្ទុគ្រប់លក្ខណៈដោយបានលាងជើងទាំងពីរដោយទឹក, ស្បែកជើងឃ្លុបនោះត្រូវតែមានភាពជ្រះស្អាត, ស្បែកជើងឃ្លុបនោះត្រូវគ្របជិតកន្លែងដែលចាំបាច់ត្រូវលាងនៃជើង, ការជូតនេះអាចធ្វើបានចំពោះតែហាហ្ទាសតូច(យកទឹកវូហ្ទុ)ប៉ុណ្ណោះ ហើយមិនអាចធ្វើបានចំពោះការងូតទឹកជូនុបសម្អាតពីហាហ្ទេសធំ ឬអ្វីដែលតម្រូវឱ្យងូតទឹកឡើយ, ការជូតត្រូវស្ថិតក្នុងរយៈពេលកំណត់តាមច្បាប់សាសនាអ៊ីស្លាម ពោលគឺមួយថ្ងៃមួយយប់សម្រាប់អ្នកមិនធ្វើដំណើរ និងបីថ្ងៃបីយប់សម្រាប់អ្នកធ្វើដំណើរ។
រាល់អ្វីដែលអាចគ្របជិតជើងទាំងពីរ ដូចជាស្រោមជើងជាដើម គឺប្រៀបដូចទៅនឹងករណីស្បែកជើងឃ្លុបដែរ។ ដូចនេះ គេអនុញ្ញាតឲ្យជូតលើវាបាន(ដោយមិនបាច់ដោះស្រោមជើងដើម្បីលាងជើងឡើយ)។
នេះបង្ហាញពីសីលធម៌ល្អ និងការបង្រៀនដ៏ល្អរបស់ណាពី ﷺ ខណៈដែលលោកបានហាម អាល់មូហ្គីរ៉ោះមិនឱ្យដោះស្បែកជើងរបស់លោក និងបានពន្យល់ហេតុផលដល់គាត់ថា គឺដោយសារតែលោកបានពាក់វានៅពេលជើងទាំងពីរមានភាពជ្រះស្អាត(យកទឹកវូហ្ទុរួច) ដើម្បីឱ្យគាត់ស្ងប់ចិត្ត និងដឹងពីក្បួនច្បាប់អ៊ីស្លាម។
សហេស អាល់ពូខរី (1/ 52) (206).
សហេស មូស្លីម (1/ 230) (274).
បន្ថែមទៀត (6)
تيسير العلام شرح عمدة الأحكام.
لعبد الله البسام (ص50).
الإلمام بشرح عمدة الأحكام.
لإسماعيل الأنصاري (1/ 36).
خلاصة الكلام شرح عمدة الأحكام.
لفيصل آل مبارك (ص27).
បានដកស្រង់ក្នុងសៀវភៅ
3 សៀវភៅបន្ថែមទៀត (3)
- ما لا يسع أطفال المسلمين جهله«دَعْهُمَا فَإِنِّي أَدْخَلْتُهُمَا طَاهِرَتَيْنِ» فَمَسَحَ عَلَيْهِمَا[30].
- مشروع المنهج التعليميمادة الفقه مستوى 1«دَعْهُمَا، فَإِنِّي أَدْخَلْتُهُمَا طَاهِرَتَيْنِ» فَمَسَحَ عَلَيْهِمَا.
- نبراس طالب (2)نبراس طالب (2) فعن المغيرة بن شُعبة رضي الله عنه قال: كُنْتُ مَعَ النَّبِيِّ صلى الله عليه وسلم فِي سَفَرٍ، فَأَهْوَيْتُ لِأَنْزِعَ خُفَّيْهِ، فَقَالَ: «دَعْهُمَا، فَإِنِّي أَدْخَلْتُهُمَا طَاهِرَتَيْنِ». فَمَسَحَ عَلَيْهِمَا.