“មនុស្សលោកនៅតែស្ថិតក្នុងប្រការល្អជានិច្ច ដរាបណាពួកគេរួសរាន់ក្នុងការស្រាយបួស”។
អំពី សះល៍ ពិន សាអាត់ رضي الله عنه ពិតណាស់រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“មនុស្សលោកនៅតែស្ថិតក្នុងប្រការល្អជានិច្ច ដរាបណាពួកគេរួសរាន់ក្នុងការស្រាយបួស”។
«لَا يَزَالُ النَّاسُ بِخَيْرٍ مَا عَجَّلُوا الْفِطْرَ».
ណាពី ﷺ បានប្រាប់ថា ជាការពិតណាស់ មនុស្សលោកនៅតែស្ថិតក្នុងស្ថានភាពល្អប្រសើរជានិច្ច ដរាបណាពួកគេរួសរាន់ ប្រញាប់ប្រញាល់ក្នុងការស្រាយបួសបន្ទាប់ពីប្រាកដថា ព្រះអាទិត្យពិតជាបានលិច ហើយនេះ គឺជាការអនុវត្តតាមស៊ុណ្ណះ និងគោរពនូវព្រំដែនកំណត់របស់វា។
អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហនេះ គឺជំរុញឲ្យរួសរាន់ក្នុងការស្រាយបួសបន្ទាប់ពីប្រាកដថា ព្រះអាទិត្យពិតជាបានលិចហើយ។ ហើយអត្ថន័យរបស់វាគឺមានន័យថា កិច្ចការរបស់ប្រជាជាតិនេះនឹងនៅតែមានសណ្តាប់ធ្នាប់ និងនៅតែល្អប្រសើរ ដរាបណាពួកគេនៅតែថែរក្សាស៊ុណ្ណះមួយនេះ។ ប្រសិនបើពួកគេពន្យារពេលក្នុងការស្រាយបួស វាជាសញ្ញាបង្ហាញពីប្រការមិនល្អដែលពួកគេនឹងធ្លាក់ចូលទៅក្នុងវា។
ភាពល្អប្រសើរនៅតែបន្តមានចំពោះមនុស្ស គឺដោយសារតែការអនុវត្តតាមស៊ុណ្ណះ។ ចំណែកឯការខូចខាតនៃកិច្ចការ គឺទាក់ទងនឹងការបោះបង់នូវស៊ុណ្ណះ។
ជាការធ្វើឲ្យខុសនឹងពួកអះលីគីតាប និងពួកពិតអះ ពីព្រោះពួកគេពន្យារពេលក្នុងការស្រាយបួស។
អ៊ិពនូហាជើរ បាននិយាយថា៖ ហាទីស្ហនេះគឺមានការបញ្ជាក់ពីបុព្វហេតុរបស់វា។ អាល់មូហាល់ឡឹប បាននិយាយថា៖ បុព្វហេតុនៃការធ្វើដូច្នោះ គឺដើម្បីកុំឱ្យបន្ថែមផ្នែកនៃពេលយប់ទៅក្នុងពេលថ្ងៃ និផ្តល់ភាពងាយស្រួលសម្រាប់អ្នកតមអាហារ និងធ្វើឱ្យគេកាន់តែមានកម្លាំងសម្រាប់ការគោរពសក្ការៈ។ សាសនវិទូឥស្លាមបានឯកភាពគ្នាថា វាត្រូវបានអនុវត្តនៅពេលដែលប្រាកដថាព្រះអាទិត្យបានលិចតាមរយៈការមើលឃើញ ឬដោយការរាយការណ៍ពីសាក្សីពីរនាក់ដែលគួរឱ្យទុកចិត្ត ឬក៏សាក្សីតែម្នាក់ក៏ដោយ បើយោងទៅតាមទស្សនៈដែលត្រឹមត្រូវបំផុត។
អ៊ិពនូហាជើរ បាននិយាយថា៖ បម្រុងប្រយ័ត្ន៖ ក្នុងចំណោមពិតអះដែលគេបដិសេធ គឺអ្វីដែលត្រូវបានបង្កើតឡើងក្នុងសម័យនេះ ដូចជាការអាហ្សានលើកទីពីរមុនពេលហ្វាជើររះប្រមាណ២០នាទីក្នុងខែរ៉ម៉ាហ្ទន និងការពន្លត់ភ្លើងចាត់ទុកជាសញ្ញានៃការហាមឃាត់ការបរិភោគអាហារនិងផឹកសម្រាប់អ្នកដែលមានបំណងបួស ដោយអ្នកដែលបង្កើតថ្មីនោះអះអាងថា វាជាការប្រុងប្រយ័ត្នក្នុងការគោរពសក្ការៈប៉ុណ្ណោះ។ ខណៈដែលមានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលដឹងពីរឿងនេះ។ ការណ៍នេះក៏បាននាំឱ្យពួកគេមិនអាហ្សានម៉ាហ្គ្រិបឡើយ រហូតដល់ព្រះអាទិត្យលិចបានមួយសន្ទុះ ដោយអះអាងថា ដើម្បីឲ្យច្បាស់។ ដូច្នេះ ពួកគេបានពន្យារពេលក្នុងការស្រាយបួស និងប្រញាប់ប្រញាល់ការបរិភោគបាយបួស(សាហួរ) ដែលទាំងនេះគឺជាទង្វើដែលផ្ទុយពីស៊ុណ្ណះ។ ដោយសារតែរឿងនេះ ភាពល្អក៏បានថយចុះពីពួកគេ និងប្រការអាក្រក់ក៏បានកើនឡើងក្នុងចំណោមពួកគេ។ សូមអល់ឡោះជាម្ចាស់ទ្រង់មេត្តាជួយនូវកិច្ចការទាំងនេះផងចុះ។
សហេស អាល់ពូខរី (3/ 36) (1957).
សហេស មូស្លីម (2/ 771) (1098).
បន្ថែមទៀត (6)
تيسير العلام.
لعبد الله البسام (ص335).
تنبيه الأفهام شرح عمدة الإحكام.
لابن عثيمين (3/ 442).
خلاصة الكلام على عمدة الأحكام.
لفيصل آل مبارك (ص155).
បានដកស្រង់ក្នុងសៀវភៅ
9 សៀវភៅបន្ថែមទៀត (9)
- أسئلة وأجوبة عن شهر رمضان للصغار، ولا يستغني عنها الكبار«لَا يَزَالُ النَّاسُ بِخَيْرٍ مَا عَجَّلُوا الْفِطْرَ»
- الصيام ومجموعة أسئلة في أحكامه«لَا يَزَالُ النَّاسُ بِخَيْرٍ مَا عَجَّلُوا الفِطْرَ»[48].
- المنتقى من المتجر الرابح في ثواب العمل الصالح - المعتمدالمنتقى من المتجر الرابح في ثواب العمل الصالح“لا يزال الناس بخير ما عجلوا الفطر”.
- تطبيق القرآن والأذكارسنن الصيام (لا يزال الناس بخير ما عجَّلوا الفطر)[3].
- رياض الصالحينرياض الصالحين مع فوائد وهدايات - 6«لا يزالُ النَّاسُ بخيرٍ مَا عَجَّلُوا الفطرَ».
- سنن الصيام - من كتاب الفقه الميسرسنن الصيام(لا يزال الناس بخير ما عجَّلوا الفطر)[3].
- مجموعة زاد الفقه (3)الفقه 3«لا يزالُ الناسُ بخيرٍ ما عَجَّلوا الفِطْرَ».
- مشروع المنهج التعليميمادة الفقه مستوى 3«لاَ يَزَالُ النَّاسُ بِخَيْرٍ مَا عَجَّلُوا الفِطْرَ»
- نصوص مختارة للرمضانلا يزال الناس بخير ما عَجَّلُوا الفطر