“ចូរឲ្យក្រុមទាំងឡាយដែលបោះបង់ចោលជុមអាត់ត្រូវតែបពា្ឈប់សកម្មភាពនេះ។ បើមិនដូច្នោះទេ អល់ឡោះជាម្ចាស់នឹងបោះត្រាភ្ជិតទៅលើដួងចិត្ដរបស់ពួកគេ។ ក្រោយមក ពួកគេប្រាកដជានឹងក្លាយជាអ្នកព្រងើយកន្ដើយជាមិនខាន”។
អំពី អាប់ទុលឡោះ ពិន អ៊ូមើរ និង អាពូហ៊ូរ៉យរ៉ោះ رضي الله عنهما ពិតណាស់គាត់ទាំងពីរបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ដោយកាន់ឈើច្រត់នៅលើមិមពើររបស់លោកថា៖
“ចូរឲ្យក្រុមទាំងឡាយដែលបោះបង់ចោលជុមអាត់ត្រូវតែបពា្ឈប់សកម្មភាពនេះ។ បើមិនដូច្នោះទេ អល់ឡោះជាម្ចាស់នឹងបោះត្រាភ្ជិតទៅលើដួងចិត្ដរបស់ពួកគេ។ ក្រោយមក ពួកគេប្រាកដជានឹងក្លាយជាអ្នកព្រងើយកន្ដើយជាមិនខាន”។
«لَيَنْتَهِيَنَّ أَقْوَامٌ عَنْ وَدْعِهِمُ الْجُمُعَاتِ أَوْ لَيَخْتِمَنَّ اللهُ عَلَى قُلُوبِهِمْ، ثُمَّ لَيَكُونُنَّ مِنَ الْغَافِلِينَ».
ក្នុងពេលដែលណាពី ﷺ នៅលើមិមពើរ លោកបានព្រមានជនទាំងឡាយដែលបោះបង់ គេចវេះមិនចូលរួមសឡាតជុមអាត់ដោយគ្មានមូលហេតុអនុគ្រោះដោយការធ្វេសប្រហែស ឬខ្ជិលច្រអូសត្រូវតែបពា្ឈប់សកម្មភាពនេះ។ បើមិនដូច្នោះទេ អល់ឡោះជាម្ចាស់នឹងបោះត្រាភ្ជិតទៅលើដួងចិត្ដរបស់ពួកគេ ដាក់គម្របលើដួងចិត្តនោះ ព្រមទាំងធ្វើឲ្យមាននៅលើដួងចិត្តរបស់ពួកគេនោះនូវរនាំងដែលរារាំងវាអំពីការដើរតាមសេចក្តីពិត។ ក្រោយមក ពួកគេប្រាកដជានឹងក្លាយជាអ្នកព្រងើយកន្ដើយពីមូលហេតុដែលនាំមកនូវប្រការល្អ និងមើលស្រាលចំពោះការគោរពតាមបង្គាប់ជាមិនខាន។
ព្រមានចំពោះការគេចវេះមិនចូលរួមសឡាតជុមអាត់ ហើយវាស្ថិតក្នុងចំណោមបាបកម្មធំ។
អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហនេះបញ្ជាក់ថា ការសឡាតជុមអាត់ គឺជាកាតព្វកិច្ចលើជនមូស្លីមគ្រប់រូប។
បង្គាប់ប្រើឲ្យធ្វើមិមពើរដើម្បីថ្លែងឃុតហ្ពះ។
អាស្ស៊ិនទី បាននិយាយថា៖ អត្ថន័យរបស់វា ពោលគឺមានរឿងពីរដែលត្រូវកើតឡើងដោយចៀសមិនផុត គឺត្រូវបញ្ឈប់ការបោះបង់ចោលសឡាតជុមអាត់ ឬមួយក៏អល់ឡោះជាម្ចាស់នឹងបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ពួកគេ ពីព្រោះការមានទម្លាប់បោះបង់សឡាតជុមអាត់ គឺធ្វើឲ្យស្នឹមគ្របដណ្តប់លើដួងចិត្ត ងធ្វើឱ្យព្រលឹងមើលស្រាលចំពោះការគោរពតាមបង្គាប់។
គប្បីលើអ្នកទូន្មាន និងអ្នកដាស់រំលឹកត្រូវលាក់ឈ្មោះបុគ្គលដែលខ្លួនចង់ទូន្មាន(ណែនាំជាទូទៅដោយមិនរំលឹកចំៗឈ្មោះ) ព្រោះការធ្វើដូចនោះ គឺធ្វើឲ្យជននោះងាយនឹងទទួលយកការដាស់តឿន ហើយអនុវត្តតាមបទបញ្ជាទាំងឡាយ។
សហេស មូស្លីម (2/ 591) (865).
បន្ថែមទៀត (2)
النهاية في غريب الحديث والأثر (964).
البحر المحيط الثجاج في شرح صحيح الإمام مسلم بن الحجاج (17/ 250).
បានដកស្រង់ក្នុងសៀវភៅ
6 សៀវភៅបន្ថែមទៀត (6)
- المختصر المفيد للمؤذن والإمام والخطيب وأحكام المساجد«لَيَنْتَهِيَنَّ أَقْوَامٌ عَنْ وَدْعِهِمْ -أَيْ: تَرْكِهِمْ- الجُمُعَاتِ، أَوْ لَيَخْتِمَنَّ اللَّهُ عَلَى قُلُوبِهِمْ، ثُمَّ لَيَكُونُنَّ مِنَ الغَافِلِينَ»
- رياض الصالحينرياض الصالحين مع فوائد وهدايات - 6«لَينتَهيَنَّ أقوامٌ عَنْ وَدْعِهِمُ الجُمُعاتِ، أوْ ليَخْتِمَنَّ اللهُ علىٰ قُلُوبهِمْ، ثُمَّ ليَكُونُنَّ منَ الغَافلينَ».
- قاموس الكبائرموسوعة الكبائر - المجموعة الرابعة«لَيَنْتَهِيَنَّ أَقْوَامٌ عَنْ وَدْعِهِمُ الْجُمُعَاتِ، أَوْ لَيَخْتِمَنَّ اللَّهُ عَلَى قُلُوبِهِمْ، ثُمَّ لَيَكُونُنَّ مِنَ الْغَافِلِينَ»[32].
- ما لا يسع المسلم جهله«لَيَنْتَهِيَنَّ أَقْوَامٌ عَنْ وَدْعِهِمُ الْجُمُعَاتِ، أَوْ لَيَخْتِمَنَّ اللَّهُ عَلَى قُلُوبِهِمْ، ثُمَّ لَيَكُونُنَّ مِنَ الْغَافِلِينَ» [36].
- مشروع منهاج زادكزادك 2 طالب نهائي«لَيَنْتَهِيَنَّ أَقْوَامٌ عَنْ وَدْعِهِمُ الْجُمُعَاتِ، أَوْ لَيَخْتِمَنَّ اللهُ عَلَى قُلُوبِهِمْ، ثُمَّ لَيَكُونُنَّ مِنَ الْغَافِلِينَ»
- نبراس طالب (2)نبراس طالب (2) «لَيَنْتَهِيَنَّ أَقْوَامٌ عَنْ وَدْعِهِمُ الْجُمُعَاتِ، أَوْ لَيَخْتِمَنَّ اللهُ عَلَى قُلُوبِهِمْ، ثُمَّ لَيَكُونُنَّ مِنَ الْغَافِلِينَ»