ឱរ៉ស៊ូលុលឡោះ! ពួកយើងយល់ឃើញថា ការតស៊ូ(ជីហាទ) គឺជាទង្វើដ៏ប្រសើរបំផុត។ ហេតុនេះ តើពួកយើង(ជាស្ត្រី)មិនតស៊ូទេឬ? លោកបានឆ្លើយថា៖ “ទេ សម្រាប់ពួកនាង ការតស៊ូ(ជីហាទ)ដ៏ប្រសើរបំផុត គឺការធ្វើហាជ្ជីដែលត្រូវបានគេទទួលយក”។
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها ពិតណាស់ គាត់បាននិយាយថា៖
ឱរ៉ស៊ូលុលឡោះ! ពួកយើងយល់ឃើញថា ការតស៊ូ(ជីហាទ) គឺជាទង្វើដ៏ប្រសើរបំផុត។ ហេតុនេះ តើពួកយើង(ជាស្ត្រី)មិនតស៊ូទេឬ? លោកបានឆ្លើយថា៖ “ទេ សម្រាប់ពួកនាង ការតស៊ូ(ជីហាទ)ដ៏ប្រសើរបំផុត គឺការធ្វើហាជ្ជីដែលត្រូវបានគេទទួលយក”។
يَا رَسُولَ اللَّهِ، نَرَى الجِهَادَ أَفْضَلَ العَمَلِ، أَفَلاَ نُجَاهِدُ؟ قَالَ: «لَا، لَكُنَّ أَفْضَلُ الجِهَادِ: حَجٌّ مَبْرُورٌ».
បណ្តាសហាហ្ពាត់ رضي الله عنهم តែងយល់ឃើញថា ការតស៊ូក្នុងមាគ៌ាអល់ឡោះ(ជីហាទ) និងការប្រយុទ្ធនឹងសត្រូវ គឺជាទង្វើកុសលដ៏ប្រសើរបំផុត។ ដូចនេះ អាអ៊ីស្ហះ رضي الله عنها ក៏បានសួរណាពី ﷺ ថា តើស្ត្រីអាចចូលរួមតស៊ូក្នុងមាគ៌ាអល់ឡោះបានដែរឬទេ? ពេលនោះ ណាពី ﷺ លោកបានណែនាំដល់ស្ត្រីទាំងឡាយទៅកាន់ការតស៊ូដ៏ប្រសើរបំផុតសម្រាប់ពួកនាង នោះគឺការធ្វើហាជ្ជីដែលត្រូវបានគេទទួលយកដែលត្រឹមត្រូវស្របតាមគម្ពីរគួរអាននិងស៊ុណ្ណះ ព្រមទាំងជ្រះស្អាតពីអំពើបាប និងការចង់ឲ្យមនុស្សមើលឃើញ(រីយ៉ាក)។
ការតស៊ូក្នុងមាគ៌ាអល់ឡោះ(ជីហាទ) គឺស្ថិតក្នុងចំណោមទង្វើកុសលដ៏ប្រសើរបំផុតសម្រាប់បុរស។
សម្រាប់ស្ត្រី ការធ្វើហាជ្ជី គឺប្រសើរជាងការតស៊ូក្នុងមាគ៌ាអល់ឡោះ(ជីហាទ) ហើយវាស្ថិតក្នុងចំណោមទង្វើកុសលដ៏ប្រសើរបំផុតសម្រាប់ពួកនាង។
ទង្វើកុសលទាំងឡាយ គឺមានកម្រិតខុសៗគ្នាអាស្រ័យទៅតាមអ្នកប្រតិបត្តិ។
ការធ្វើហាជ្ជីត្រូវបានគេឲ្យឈ្មោះថា ជាការតស៊ូ(ជីហាទ) ព្រោះវាជាការតស៊ូជម្នះនឹងខ្លួនឯង ហើយត្រូវចំណាយទាំងទ្រព្យសម្បត្តិ និងកម្លាំងកាយ។ វាជាការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)ផ្នែករាងកាយ និងហិរញ្ញវត្ថុ ដូចជាតស៊ូក្នុងមាគ៌ារបស់អល់ឡោះដែរ។
សហេស អាល់ពូខរី (2/ 133) (1520).
បន្ថែមទៀត (6)
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (2/ 402).
نزهة المتقين شرح رياض الصالحين.
لمصطفى الخِن وغيره (2/ 902).
شرح رياض الصالحين.
لابن عثيمين (5/ 321).
បានដកស្រង់ក្នុងសៀវភៅ
3 សៀវភៅបន្ថែមទៀត (3)
- آداب السفر وأحكامهآداب السفر وأحكامه (للحرمين)يَا رَسُولَ اللهِ، نَرَى الجِهَادَ أَفْضَلَ الْعَمَلِ، أَفَلَا نُجَاهِدُ؟ قَالَ: «لَا، لَكُنَّ أَفْضَلَ الْجِهَادِ حَجٌّ مَبْرُورٌ» [49].
- المختصر في آداب السفر وصفة الحج والعمرة وآداب الزيارة والأدعية الجامعة مع ملحق بالفتاوى والمخالفات1- آداب السفر وأحكامه (للحرمين)يَا رَسُولَ اللهِ، نَرَى الجِهَادَ أَفْضَلَ الْعَمَلِ، أَفَلَا نُجَاهِدُ؟ قَالَ: «لَا، لَكُنَّ أَفْضَلَ الْجِهَادِ حَجٌّ مَبْرُورٌ» [49].
- نبراس طالب (5)1يَا رَسُولَ اللَّهِ، نَرَى الجِهَادَ أَفْضَلَ العَمَلِ، أَفَلاَ نُجَاهِدُ؟ قَالَ: «لاَ، لَكِنَّ أَفْضَلَ الجِهَادِ حَجٌّ مَبْرُورٌ»