Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

4 នៃ 839 កាត

លុបតម្រង
រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ទៅកាន់ស្ត្រីម្នាក់មកពីក្រុមអាន់សរដែលអ៊ិពនូអាប់ហ្ពាសដាក់ឈ្មោះឲ្យនាង ប៉ុន្តែខ្ញុំបានភ្លេចឈ្មោះនាងថា៖ “តើអ្វីទៅដែលរារាំងនាងមិនឲ្យទៅធ្វើហាជ្ជីជាមួយពួកយើង”? នាងបានឆ្លើយថា៖ ពួកយើងគ្មានអ្វីក្រៅពីសត្វអូដ្ឋពីរក្បាលប៉ុណ្ណោះ។ ប្តីរបស់ខ្ញុំនិងកូនប្រុសរបស់ខ្ញុំបានទៅធ្វើហាជ្ជីដោយជិះសត្វអូដ្ឋមួយទៅ ហើយទុកអូដ្ឋមួយក្បាលទៀតសម្រាប់ពួកយើងស្រោចស្រពដំណាំ។ លោកក៏បានមានប្រសាសន៍ថា៖ “នៅពេលដែលខែរ៉ម៉ាហ្ទនមកដល់ ចូរនាងធ្វើអ៊ុមរ៉ោះចុះ ព្រោះការធ្វើអ៊ុមរ៉ោះក្នុងខែនេះ ស្មើនឹងការធ្វើហាជ្ជី”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ឱរ៉ស៊ូលុលឡោះ! ពួកយើងយល់ឃើញថា ការតស៊ូ(ជីហាទ) គឺជាទង្វើដ៏ប្រសើរបំផុត។ ហេតុនេះ តើពួកយើង(ជាស្ត្រី)មិនតស៊ូទេឬ? លោកបានឆ្លើយថា៖ “ទេ សម្រាប់ពួកនាង ការតស៊ូ(ជីហាទ)ដ៏ប្រសើរបំផុត គឺការធ្វើហាជ្ជីដែលត្រូវបានគេទទួលយក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
“ជនណាដែលបានធ្វើធម្មយាត្រាហាជ្ជីដើម្បីអល់ឡោះ ដោយគេមិនបានរួមមេត្រី(ជាមួយភរិយា) និងមិនបានល្មើសនឹងបទបញ្ជាផ្សេងៗរបស់អល់ឡោះជាម្ចាស់ទេនោះ គេនឹងវិលត្រឡប់មកវិញដូចជាថ្ងៃដែលគេប្រសូត្រពីផ្ទៃម្តាយរបស់ខ្លួនដូច្នោះដែរ(ពោលគឺជ្រះស្អាតពីបាបកម្ម)”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ចូរពួកអ្នកធ្វើជាបន្តបន្ទាប់គ្នារវាងហាជ្ជីនិងអ៊ុមរ៉ោះ ត្បិតវាទាំងពីរនេះ គឺលុបបំបាត់នូវភាពក្រីក្រ និងបាបកម្ម ប្រៀបដូចជាភ្លើងដែលដុតយកភាពមិនស្អាតចេញពីដែក មាស និងប្រាក់ដូច្នោះដែរ។ ហើយចំពោះការធ្វើហាជ្ជីដែលគេទទួលយក គឺគ្មានផលបុណ្យអ្វី(សម្រាប់តបស្នង)ក្រៅពីឋានសួគ៌ឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី និងអះម៉ាត់