“ពិតប្រាកដណាស់ ក្នុងចំណោមអ្នកដែលជាទីស្រលាញ់មកចំពោះខ្ញុំជាងគេនៃពួកអ្នក និងមានឋានៈជិតមកចំពោះខ្ញុំជាងគេក្នុងចំណោមពួកអ្នកនៅថ្ងៃបរលោក គឺអ្នកដែលមានសីលធម៌ល្អជាងគេ។
អំពី ជើពៀរ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ពិតប្រាកដណាស់ ក្នុងចំណោមអ្នកដែលជាទីស្រលាញ់មកចំពោះខ្ញុំជាងគេនៃពួកអ្នក និងមានឋានៈជិតមកចំពោះខ្ញុំជាងគេក្នុងចំណោមពួកអ្នកនៅថ្ងៃបរលោក គឺអ្នកដែលមានសីលធម៌ល្អជាងគេ។ ហើយពិតណាស់ អ្នកដែលជាទីសម្អប់មកចំពោះខ្ញុំជាងគេនៃពួកអ្នក ហើយឃ្លាតឆ្ងាយអំពីខ្ញុំជាងគេនៃពួកអ្នកនៅថ្ងៃបរលោកគឺ ពួកអាសសើរសារូន(ពួកដែលនិយាយច្រើនឥតប្រយោជន៍) ពួកអាល់មូតាស្ហាត់ទីគូន(ពួកដែលអួតកេ្អងក្អាង) និងពួកអាល់មូតាហ្វៃហ៊ីគូន”។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! ពួកយើងបានដឹងហើយអំពីពួកអាសសើរសារូន និងពួកអាល់មូតាស្ហាត់ទីគូន។ ចុះចំណែកពួកអាល់មូតាហ្វៃហ៊ីគូន វិញ? លោកបានឆ្លើយថា៖ “គឺពួកដែលក្រអឺតក្រទម”។
«إِنَّ مِنْ أَحَبِّكُمْ إِلَيَّ وَأَقْرَبِكُمْ مِنِّي مَجْلِسًا يَوْمَ القِيَامَةِ أَحَاسِنَكُمْ أَخْلاَقًا، وَإِنَّ أَبْغَضَكُمْ إِلَيَّ وَأَبْعَدَكُمْ مِنِّي مَجْلِسًا يَوْمَ القِيَامَةِ الثَّرْثَارُونَ وَالمُتَشَدِّقُونَ وَالمُتَفَيْهِقُونَ»، قَالُوا: يَا رَسُولَ اللهِ، قَدْ عَلِمْنَا الثَّرْثَارُونَ وَالمُتَشَدِّقُونَ فَمَا الْمُتَفَيْهِقُونَ؟ قَالَ: «الْمُتَكَبِّرُونَ».
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ក្នុងចំណោមអ្នកដែលលោកស្រឡាញ់ជាងគេបំផុតក្នុងលោកិយ និងមានឋានៈជិតលោកជាងគេបំផុតនៅថ្ងៃបរលោក គឺអ្នកដែលមានសីលធម៌ល្អជាងគេបំផុតក្នុងចំណោមពួកគេ។ ហើយអ្នកដែលលោកស្អប់ជាងគេបំផុតក្នុងលោកិយ និងឆ្ងាយពីលោកបំផុតនៅថ្ងៃបរលោក គឺអ្នកដែលអសីលធម៌ដូចជា ពួកអាសសើរសារូន៖ គឺអ្នកដែលនិយាយច្រើនហួសហេតុ និងវង្វេងចេញពីការពិត, ពួកអាល់មូតាស្ហាត់ទីគូន៖ គឺអ្នកដែលនិយាយបំផ្លើសបង្ហាញថាខ្លួនមានភាពឆ្លាតវៃ និងមានអំណួតលើពាក្យសម្តីរបស់ខ្លួនដោយគ្មានការប្រុងប្រយ័ត្ន ហើយនិងពួកអាល់មូតាហ្វៃហ៊ីគូន។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! ពួកយើងបានដឹងហើយអំពីពួកអាសសើរសារូន និងពួកអាល់មូតាស្ហាត់ទីគូន។ ចុះចំណែកពួកអាល់មូតាហ្វៃហ៊ីគូន វិញ? លោកបានឆ្លើយថា៖ “គឺពួកដែលក្រអឺតក្រទម ចំអកឲ្យអ្នកដទៃ និងនិយាយបើកមាត់ធំៗ។
សីលធម៌ល្អ គឺជាមូលហេតុមួយក្នុងការទទួលបានក្តីស្រឡាញ់ពីរ៉ស៊ូលុលឡោះ ﷺ និងមានឋានៈជិតលោកនៅថ្ងៃបរលោក។ ចំណែកឯទង្វើអសីលធម៌ គឺផ្ទុយពីនេះ។
សីលធម៌ល្អ គឺជាមូលហេតុមួយដែលនាំឲ្យមនុស្សមានក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។ ចំណែកឯទង្វើអសីលធម៌ គឺផ្ទុយពីនេះ។
ជំរុញឲ្យប្រកាន់ខ្ជាប់នូវសីលធម៌ល្អ មានភាពឱនលំទោន ហើយមិនត្រូវមានភាពគ្រោតគ្រាត និងមានការលាក់ពុតឡើយ ។
ព្រមានអំពីការនិយាយក្នុងលក្ខណៈបំផ្លើស ក្រអឺតក្រទម អួតអាង និងបន្លំ។
ស៊ូណាន់ អាត់តៀរមីហ្ស៊ី (3/ 545) (2018).
បន្ថែមទៀត (4)
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (1/ 676).
تحفة الأحوذي.
للمباركفوري (6/ 135).
បានដកស្រង់ក្នុងសៀវភៅ
6 សៀវភៅបន្ថែមទៀត (6)
- الحقيقة المُبْهِرَة في العلاقة بين الإسلام والإنسان(إنّ من أحبكم إليَّ وأقربكم مني مجلساً يوم القيامة؛ أحاسنكم أخلاقاً)[130].
- دين الإسلام تعرضه نصوص القرآن وسنة خير الأنامعرض دين الإسلام بالأدلة النقلية(إن من أحبكم إليّ وأقربكم مني مجلساً يوم القيامة أحاسنكم أخلاقاً)[15]
- كتاب تعليم المسلم الجديد«إِنَّ مِنْ أَحَبِّكُمْ إِلَيَّ وَأَقْرَبِكُمْ مِنِّي مَجْلِسًا يَوْمَ الْقِيَامَةِ، أَحَاسِنُكُمْ أَخْلَاقًا»
- مجموعة زاد الحديث (1)الحديث 1«إِنَّ مِنْ أَحَبِّكُمْ إِلَيَّ وَأَقْرَبِكُمْ مِنِّي مَجْلِسًا يَوْمَ القِيَامَةِ أَحَاسِنَكُمْ أَخْلَاقًا»
- نبراس طالب (1)1«إِنَّ مِنْ أَحَبِّكُمْ إِلَيَّ وَأَقْرَبِكُمْ مِنِّي مَجْلِسًا يَوْمَ الْقِيَامَةِ أَحَاسِنَكُمْ أَخْلَاقًا»
- نبراس طالب (5)1«إِنَّ مِنْ أَحَبِّكُمْ إِلَيَّ وَأَقْرَبِكُمْ مِنِّي مَجْلِسًا يَوْمَ الْقِيَامَةِ أَحَاسِنَكُمْ أَخْلَاقًا»