“គេមិនអនុញ្ញាតឲ្យបុរសម្នាក់បោះបង់ចោល(មិននិយាយរក)បងប្អូនរបស់ខ្លួនលើសពីបីថ្ងៃឡើយ ដោយពេលពួកគេជួបគ្នា ម្នាក់បែរមុខទៅខាងនេះ ម្នាក់ទៀតបែរមុខទៅខាងនោះ។ ហើយអ្នកដែលល្អបំផុតនៃពួកគេ គឺអ្នកដែលផ្តើមឲ្យសាឡាមមុន”។
អំពី អាពូអៃយ៉ូប អាល់អាន់សរី رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“គេមិនអនុញ្ញាតឲ្យបុរសម្នាក់បោះបង់ចោល(មិននិយាយរក)បងប្អូនរបស់ខ្លួនលើសពីបីថ្ងៃឡើយ ដោយពេលពួកគេជួបគ្នា ម្នាក់បែរមុខទៅខាងនេះ ម្នាក់ទៀតបែរមុខទៅខាងនោះ។ ហើយអ្នកដែលល្អបំផុតនៃពួកគេ គឺអ្នកដែលផ្តើមឲ្យសាឡាមមុន”។
«لَا يَحِلُّ لِرَجُلٍ أَنْ يَهْجُرَ أَخَاهُ فَوْقَ ثَلَاثِ لَيَالٍ، يَلْتَقِيَانِ، فَيُعْرِضُ هَذَا وَيُعْرِضُ هَذَا، وَخَيْرُهُمَا الَّذِي يَبْدَأُ بِالسَّلَامِ».
ណាពី ﷺ លោកបានហាមឃាត់ជនមូស្លីមមិនឲ្យបោះបង់ចោល(មិននិយាយរក)បងប្អូនមូស្លីមរបស់ខ្លួនច្រើនជាងបីថ្ងៃ។ នៅពេលដែលពួកគេទាំងពីរជួបគ្នា បែរជាមិនឲ្យសាឡាមចំពោះគ្នា និងមិននិយាយរកគ្នាទៅវិញ។ ហើយអ្នកដែលប្រសើរជាងគេក្នុងចំណោមភាគីជម្លោះទាំងពីរ គឺអ្នកដែលព្យាយាមផ្សះផ្សាជម្លោះ ហើយផ្តើមឲ្យសាឡាមទៅភាគីម្ខាងទៀតមុន។ ការបោះបង់គ្នាត្រង់ចំណុចនេះ គឺសំដៅលើការបោះបង់គ្នាដើម្បីតែខ្លួនឯង។ ចំណែកឯប្រសិនបើការបោះបង់គ្នាក្នុងនាមអល់ឡោះ ដូចជាការបោះបង់មិននិយាយរកពួកដែលប្រព្រឹត្តល្មើស អ្នកដែលធ្វើប្រការពិតអះ(ប្រការបង្កើតថ្មីក្នុងសាសនា) ឬគូកនដែលមិនល្អនោះ គឺមិនមានការកំណត់ពេលនោះឡើយ។ តាមពិត គឺគេត្រូវពិនិត្យមើលលើផលប្រយោជន៍ពីការបោះបង់គ្នានោះ ហើយវាបាត់បង់ទៅវិញ នៅពេលណាដែលពួកគេព្រមបញ្ឈប់ទង្វើទាំងនោះដែរ។
...:
អនុញ្ញាតឲ្យអ្នកឥស្លាមអាចបោះបង់មិននិយាយរកបងប្អូនមូស្លីមរបស់ខ្លួនត្រឹមបីថ្ងៃ ឬតិចជាងនេះ គឺដោយសារតែជាធម្មជាតិរបស់មនុស្ស ដូច្នេះគេអនុញ្ញាតឱ្យធ្វើការបោះបង់មិននិយាយរកបងប្អូនមូស្លីមរបស់ខ្លួនរយៈពេលបីថ្ងៃ ដើម្បីឱ្យអារម្មណ៍ដែលកើតឡើងនោះបាត់ទៅវិញ។
ឧត្តមភាពនៃការឲ្យសាឡាម ដោយវាអាចជម្រះនូវអ្វីដែលមាននៅក្នុងខ្លួន ហើយវាជាសញ្ញាបញ្ជាក់ពីក្តីស្រឡាញ់។
ការយកចិត្តទុកដាក់របស់សាសនាឥស្លាមចំពោះភាពជាបងប្អូន និងការស្រឡាញ់រាប់អានគ្នារវាងពួកគេ។
សហេស អាល់ពូខរី (8/ 21) (6077).
សហេស មូស្លីម (4/ 1984) (2560).
បន្ថែមទៀត (6)
منحة العلام في شرح بلوغ المرام.
لعبد الله الفوزان (10/ 111).
فتح ذي الجلال والإكرام بشرح بلوغ المرام.
لابن عثيمين (6/ 293).
توضيح الأحكام من بلوغ المرام.
للبسام (7/ 339).
បានដកស្រង់ក្នុងសៀវភៅ
2 សៀវភៅបន្ថែមទៀត (2)
- المناهج التعليمية - الصف السادسالمناهج الدراسية - الحديث - الصف السادس - الفصل الأول «لَا يَحِلُّ لِمُسْلِمٍ أَنْ يَهْجُرَ أَخَاهُ فَوْقَ ثَلَاثِ لَيَالٍ، يَلْتَقِيَانِ فَيُعْرِضُ هَذَا وَيُعْرِضُ هَذَا، وَخَيْرُهُمَا الَّذِي يَبْدَأُ بِالسَّلَامِ»
- المناهج التعليمية - الصف السادسالمناهج الدراسية - الحديث - الصف السادس - الفصل الأول «وخَيْرُهُما الذي يَبْدَأ بِالسَّلَامِ».