“អល់ឡោះជាម្ចាស់ទ្រង់នឹងមិនមើលទៅកាន់អ្នកដែលដើរបង្អូសសម្លៀកបំពាក់របស់ខ្លួនដោយភាពក្រអឺតក្រទមនោះឡើយ”។
អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“អល់ឡោះជាម្ចាស់ទ្រង់នឹងមិនមើលទៅកាន់អ្នកដែលដើរបង្អូសសម្លៀកបំពាក់របស់ខ្លួនដោយភាពក្រអឺតក្រទមនោះឡើយ”។
«لاَ يَنْظُرُ اللَّهُ إِلَى مَنْ جَرَّ ثَوْبَهُ خُيَلاَءَ».
ណាពី ﷺ លោកបានព្រមានចំពោះការដើរបង្អូសសម្លៀកបំពាក់ ឬសារុងឬខោក្រោមភ្នែកគោលដោយភាពក្អេងក្អាង និងក្រអឺតក្រទម ហើយពិតណាស់ ជនណាដែលធ្វើបែបនេះ គឺសក្តិសមនឹងទទួលនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរដោយអល់ឡោះជាម្ចាស់នឹងមិនមើលទៅកាន់គេដោយក្តីមេត្តាករុណាឡើយនៅថ្ងៃបរលោក។
ពាក្យ “الثوب” នៅក្នុងភាសាអារ៉ាប់ គឺរួមបញ្ចូលអ្វីៗគ្រប់យ៉ាងដែលគ្របដណ្តប់ផ្នែកខាងក្រោមនៃរាងកាយ ដូចជាខោ ឬសារុងជាដើម។
ការហាមឃាត់ចំពោះការបង្អូសសម្លៀកបំពាក់ គឺសម្រាប់បុរសប៉ុណ្ណោះ។ អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ សាសនវិទូឥស្លាមទាំងអស់បានឯកភាពគ្នាថា ស្ត្រីអាចបង្អូសសម្លៀកបំពាក់បាន ព្រោះមានហាទីស្ហត្រឹមត្រូវពីណាពី ﷺ ដែលលោកអនុញ្ញាតឱ្យស្ត្រីអាចបង្អូសជាយសម្លៀកបំពាក់របស់ខ្លួនត្រឹមមួយហត្ថ។
អ៊ិពនូ ហ្ពាស បាននិយាយថា៖ ការបង្អូសសម្លៀកបំពាក់ត្រូវបានហាមឃាត់ និងត្រូវបានដាក់បម្រាមដោយយោងលើភាពទូទៅនៃហាទីស្ហជាច្រើន។ ចំណែកឯទោសទណ្ឌរបស់វាគឺខុសគ្នា និងមិនត្រូវតែដូចគ្នាឡើយ ព្រោះអ្នកដែលមានចេតនាបង្ហាញនូវភាពក្រអឺតក្រទមមិនដូចគ្នាទៅនឹងអ្នកដែលមិនមានចេតនាបែបនេះនោះឡើយ។
អ៊ិពនូហ្ពាស បាននិយាយថា៖ ស្ត្រី គឺជាកេរខ្មាស(អាវរ៉ាត់)។ ដូចនេះ គ្មានបញ្ហាអ្វីឡើយក្នុងការបង្អូសសម្លៀកបំពាក់ត្រឹមមួយចំអាម។ ហើយប្រសិនបើមិនគ្រប់គ្រាន់ទេ ស្ត្រីអាចបង្អូសត្រឹមប្រវែងមួយហត្ថ រាប់ចាប់ពីភ្នែកគោលទៅ។
អាល់ក៏ទី បាននិយាយថា៖ សាសនវិទូឥស្លាមបាននិយាយថា៖ ជាទូទៅ ចំពោះអ្វីៗដែលលើសពីតម្រូវការចាំបាច់ និងទម្លាប់នៅក្នុងការស្លៀកពាក់ ទាំងប្រវែង និងទំហំ នោះច្បាប់របស់វា គឺគេមិនពេញចិត្ត(ម៉ាក្រុះ)។ ហើយអល់ឡោះតែមួយគត់ដែលដឹងច្បាស់បំផុត។
អាន់ណាវ៉ាវី បាននិយាយថា៖ ប្រវែងនៃជាយអាវ និងសារុងដែលស៊ូណិតគួរស្លៀក គឺត្រឹមពាក់កណ្តាលស្មងជើង។ ប្រសិនបើគេទម្លាក់ចុះ រហូតដល់ត្រឹមភ្នែកគោលក៏គ្មានបញ្ហាអ្វីដែរ។ ប៉ុន្តែអ្វីដែលបង្អូសហួសពីនោះទៅក្រោម គឺស្ថិតក្នុងឋាននរក។ ដូចនេះ ប្រវែងដែលស៊ូណិតគប្បីស្លៀក គឺត្រឹមពាក់កណ្តាលស្មងជើង ហើយគេអនុញ្ញាតដោយមិនមែនជាប្រការមិនគប្បី(ម៉ាក្រុះ)នោះ គឺទៅដល់ត្រឹមភ្នែកគោល។ ប៉ុន្តែអ្វីដែលបង្អូសហួសពីក្រោមភ្នែកគោល គឺត្រូវបានហាមឃាត់។
អ៊ិពនូអ៊ូសៃមីន បានបកស្រាយពាក្យ៖ “អល់ឡោះជាម្ចាស់ទ្រង់នឹងមិនមើលទៅកាន់”ថា៖ ពោលគឺការមើលទៅកាន់ដោយក្តីមេត្តាករុណា និងក្តីអាណិតអាសូរ មិនមែនមានន័យថា ជាការមើលទូទៅឡើយ ព្រោះគ្មានអ្វីអាចលាក់បាំងពីអល់ឡោះជាម្ចាស់នោះឡើយ ហើយក៏គ្មានដែលអាថ៌កំបាំងពីការមើលឃើញរបស់ទ្រង់នោះដែរ។ ប៉ុន្តែអត្ថន័យរបស់វា គឺមានន័យថា ជាការមើលដោយក្តីមេត្តាករុណា និងក្តីអាណិតអាសូរ។
សហេស អាល់ពូខរី (7/ 141) (5783).
សហេស មូស្លីម (3/ 1651) (2085).
បន្ថែមទៀត (9)
شرح رياض الصالحين.
لابن عثيمين (4/ 283).
فتح ذي الجلال والإكرام شرح بلوغ المرام.
لابن عثيمين (6/ 268).
توضيح الأحكام من بلوغ المرام.
للبسام (7/ 313).
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (2/ 87).
فتاوى اللجنة الدائمة - المجموعة الأولى- (17/ 97).