“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ពេញចិត្ដឲ្យពួកអ្នកធ្វើបីប្រការ និងមិនពេញចិត្ដឲ្យពួកអ្នកធ្វើបីប្រការ
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ពេញចិត្ដឲ្យពួកអ្នកធ្វើបីប្រការ និងមិនពេញចិត្ដឲ្យពួកអ្នកធ្វើបីប្រការ៖ ទ្រង់ពេញចិត្ដចំពោះពួកអ្នកឲ្យគោរពសក្ការៈទៅចំពោះទ្រង់និងមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយ ប្រកាន់ខ្ជាប់នូវខ្សែ(មាគ៌ា)របស់អល់ឡោះទាំងអស់គ្នា និងមិនត្រូវបែកបាក់គ្នាឡើយ។ ហើយទ្រង់មិនពេញចិត្ដចំពោះពួកអ្នកចំពោះការនិយាយពីនេះពីនោះ(ឥតប្រយោជន៍) ការសួរនាំច្រើន និងការខ្ជះខ្ជាយទ្រព្យសម្បត្ដិ”។
«إِنَّ اللهَ يَرْضَى لَكُمْ ثَلَاثًا، وَيَكْرَهُ لَكُمْ ثَلَاثًا، فَيَرْضَى لَكُمْ: أَنْ تَعْبُدُوهُ، وَلَا تُشْرِكُوا بِهِ شَيْئًا، وَأَنْ تَعْتَصِمُوا بِحَبْلِ اللهِ جَمِيعًا وَلَا تَفَرَّقُوا، وَيَكْرَهُ لَكُمْ: قِيلَ وَقَالَ، وَكَثْرَةَ السُّؤَالِ، وَإِضَاعَةِ الْمَالِ».
ណាពី ﷺ លោកបានប្រាប់ថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ពេញចិត្ដឲ្យខ្ញុំបម្រើរបស់ទ្រង់នូវបីប្រការ និងមិនពេញចិត្ដពួកគេនូវធ្វើបីប្រការ។ ចំពោះប្រការទ្រង់ពេញចិត្ដឲ្យពួកគេធ្វើគឺ៖ ត្រូវគោរពសក្ការៈទៅចំពោះទ្រង់តែមួយគត់ និងមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ, ត្រូវប្រកាន់ខ្ជាប់នូវកិច្ចសន្យារបស់អល់ឡោះ គម្ពីរគួរអាន និងស៊ុណ្ណះណាពីរបស់ទ្រង់ទាំងអស់គ្នា, មិនត្រូវបែកបាក់សាមគ្គីភាពអ្នកឥស្លាមឡើយ។ ហើយទ្រង់មិនពេញចិត្ដចំពោះពួកគេចំពោះការនិយាយច្រើនឥតប្រយោជន៍ ការសួរពីអ្វីដែលមិនអាចកើតឡើង ឬសុំទ្រព្យសម្បត្តិអ្នកដទៃ និងអ្វីដែលមាននៅក្នុងដៃពួកគេ ក៏ដូចជាអ្វីដែលមិនចាំបាច់ ហើយនិងការខ្ជះខ្ជាយទ្រព្យសម្បត្ដិ ចាត់ចែងវាខុសពីអ្វីដែលច្បាប់បង្គាប់ប្រើ និងទុកវាឱ្យខូចចោល។
អល់ឡោះជាម្ចាស់ទ្រង់ពេញចិត្តចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលមានភាពជ្រះថ្លាក្នុងការគោរពសក្ការៈចំពោះទ្រង់ ហើយស្អប់ការប្រឆាំងនឹងទ្រង់។
ជំរុញឲ្យប្រកាន់ខ្ជាប់នូវខ្សែរបស់អល់ឡោះ ត្បិតវានាំមកនូវសាមគ្គីភាព និងការរួបរួម។
ជំរុញឲ្យមានការសាមគ្គីភាពគ្នា និងប្រើឲ្យប្រកាន់ខ្ជាប់នូវសាមគ្គីភាពគ្នានេះ ហើយហាមឃាត់ការបែកបាក់ និងខ្វែងគំនិតគ្នា។
ហាមឃាត់ការនិយាយច្រើនឥតប្រយោជន៍ ព្រោះថាប្រសិនបើនោះជាការនិយាយពីប្រការដែលត្រូវបានអនុញ្ញាត ក៏វាជាការខ្ជះខ្ជាយពេលវេលា។ ហើយប្រសិនបើនោះជាការនិយាយពីប្រការដែលត្រូវបានហាមឃាត់ គឺវាធ្វើឲ្យមានបាបកម្មច្រើន។
ការតាមដានដំណឹងរបស់មនុស្ស ការនិយាយរ៉ាយរ៉ាប់ពីពាក្យសម្តី និងទង្វើរបស់ពួកគេ ក៏ចូលនៅក្នុងការហាមឃាត់ដូចគ្នា។
ហាមឃាត់ចំពោះការចូលចិត្តសុំទ្រព្យសម្បត្តិអ្នកដទៃ។
ហាមឃាត់ការខ្ជះខ្ជាយទ្រព្យសម្បត្តិ និងជំរុញឲ្យថែរក្សាវាលើអ្វីដែលមានប្រយោជន៍។
សហេស មូស្លីម (3/ 1340) (1715).
បន្ថែមទៀត (2)
البحر المحيط الثجاج في شرح صحيح الإمام مسلم بن الحجاج (30/ 85).
إكمال المعلم بفوائد مسلم (5/ 568).
បានដកស្រង់ក្នុងសៀវភៅ
3 សៀវភៅបន្ថែមទៀត (3)
- الحديث زاد 4الحديث 4«إِنَّ الله يَرْضَى لَكُمْ ثَلاثًا، وَيَكْرَهُ لَكُمْ ثَلاثًا، فَيَرْضَى لَكُمْ: أَنْ تَعْبُدُوهُ، وَلا تُشْرِكُوا بِهِ شَيْئًا، وَأَنْ تَعْتَصِمُوا بِحَبْلِ الله جَمِيعًا وَلا تَفَرَّقُوا، وَيَكْرَهُ لَكُمْ: قِيلَ وَقالَ، وَكَثْرَةَ السُّ
- الخطب المنبريةموسوعة الخطب المنبرية (القسم الأول)«إِنَّ اللَّهَ يَرْضَى لَكُمْ ثَلَاثًا، وَيَكْرَهُ لَكُمْ ثَلَاثًا، فَيَرْضَى لَكُمْ أَنْ تَعْبُدُوهُ، وَلَا تُشْرِكُوا بِهِ شَيْئًا، وَأَنْ تَعْتَصِمُوا بِحَبْلِ اللَّهِ جَمِيعًا وَلَا تَفَرَّقُوا، وَيَكْرَهُ لَكُمْ قِيلَ وَقَالَ، وَكَثْرَ
- رياض الصالحينرياض الصالحين مع فوائد وهدايات - 8«إنَّ الله تَعَالىٰ يَرْضَىٰ لَكُمْ ثَلاثاً، وَيَكْرَهُ لَكُمْ ثَلاَثاً: فَيَرْضَىٰ لَكُمْ أَنْ تَعْبُدوه، وَلاَ تُشْرِكُوا بِهِ شَيْئاً، وَأَنْ تَعْتَصِمُوا بِحَبْلِ الله جَمِيعاً وَلاَ تَفرَّقُوا. وَيَكْرَهُ لَكُمْ: قِيلَ وَقَالَ، وَكَثْر