Skip to content
បញ្ជីស៊ូរ៉ោះ /

العَلَق

العَلَق is chapter 96 of the Quran and has 19 verses. This page presents it in full in the Uthmani script, with a verse-by-verse translation of its meaning.

19 ចំនួនអាយ៉ាត់ ស៊ូរ៉ោះលេខ 96
ទៅកាន់អាយ៉ាត់
ភាសាខ្មែរ · Cambodia
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ

ٱقۡرَأۡ بِٱسۡمِ رَبِّكَ ٱلَّذِي خَلَقَ

ចូរអ្នក(មូហាំម៉ាត់)សូត្រក្នុងនាមម្ចាស់របស់អ្នកដែលបាន បង្កើត(នូវអ្វីៗទាំងអស់)ចុះ។

خَلَقَ ٱلۡإِنسَٰنَ مِنۡ عَلَقٍ

ទ្រង់បានបង្កើតមនុស្សលោកពីកំំណកឈាមមួយដុំ។

ٱقۡرَأۡ وَرَبُّكَ ٱلۡأَكۡرَمُ

ចូរអ្នកសូត្រចុះ ហើយម្ចាស់របស់អ្នកមហាសប្បុរស

ٱلَّذِي عَلَّمَ بِٱلۡقَلَمِ

ដែលទ្រង់បានបង្រៀន(ការសរសេរ)ដោយស្លាបប៉ាកា។

عَلَّمَ ٱلۡإِنسَٰنَ مَا لَمۡ يَعۡلَمۡ

ទ្រង់បានបង្រៀនមនុស្សលោកនូវអ្វីដែលគេមិនបានដឹង។