Skip to content
បញ្ជីស៊ូរ៉ោះ /

التغَابُن

التغَابُن is chapter 64 of the Quran and has 18 verses. This page presents it in full in the Uthmani script, with a verse-by-verse translation of its meaning.

18 ចំនួនអាយ៉ាត់ ស៊ូរ៉ោះលេខ 64
ទៅកាន់អាយ៉ាត់
ភាសាខ្មែរ · Cambodia
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ

يُسَبِّحُ لِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۖ لَهُ ٱلۡمُلۡكُ وَلَهُ ٱلۡحَمۡدُۖ وَهُوَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٌ

អ្វីដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីដែលមាននៅ លើផែនដីលើកតម្កើងចំពោះអល់ឡោះ។ អំណាចគ្រប់គ្រងគឺជា កម្មសិទ្ធិរបស់ទ្រង់ ហើយរាល់ការសរសើរក៏ជាកម្មសិទ្ធិរបស់ទ្រង់ ដែរ។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។

هُوَ ٱلَّذِي خَلَقَكُمۡ فَمِنكُمۡ كَافِرٞ وَمِنكُم مُّؤۡمِنٞۚ وَٱللَّهُ بِمَا تَعۡمَلُونَ بَصِيرٌ

ទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក។ ហើយពួកអ្នកមួយ ចំនួនជាអ្នកគ្មានជំនឿ និងមួយចំនួនទៀតជាអ្នកមានជំនឿ។ ហើយ អល់ឡោះឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ بِٱلۡحَقِّ وَصَوَّرَكُمۡ فَأَحۡسَنَ صُوَرَكُمۡۖ وَإِلَيۡهِ ٱلۡمَصِيرُ

ទ្រង់បានបង្កើតមេឃជាច្រើនជាន់ និងផែនដីដោយពិត ប្រាកដ ហើយទ្រង់បានបង្កើតរូបរាងពួកអ្នកនិងបានធ្វើឱ្យរូបរាង របស់ពួកអ្នកល្អស្អាត។ ហើយចំពោះទ្រង់តែមួយគត់ដែលត្រូវវិល ត្រឡប់។

يَعۡلَمُ مَا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَيَعۡلَمُ مَا تُسِرُّونَ وَمَا تُعۡلِنُونَۚ وَٱللَّهُ عَلِيمُۢ بِذَاتِ ٱلصُّدُورِ

ទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅលើមេឃជាច្រើនជាន់ និង នៅលើផែនដី។ ហើយទ្រង់ក៏ដឹងបំផុតនូវអ្វីដែលពួកអ្នកលាក់បាំង និងអ្វីដែលពួកអ្នកលាតត្រដាងដែរ។ ហើយអល់ឡោះដឹងបំផុតនូវ អ្វីដែលមាននៅក្នុងចិត្ដ។

أَلَمۡ يَأۡتِكُمۡ نَبَؤُاْ ٱلَّذِينَ كَفَرُواْ مِن قَبۡلُ فَذَاقُواْ وَبَالَ أَمۡرِهِمۡ وَلَهُمۡ عَذَابٌ أَلِيمٞ

តើដំណឹងរបស់ពួកដែលប្រឆាំងកាលពីមុនមិនបានមកដល់ ពួកអ្នកទេឬ? ពួកគេបានភ្លក្សនូវលទ្ធផលចុងក្រោយដ៏អាក្រក់របស់ ពួកគេ។ ហើយពួកគេនឹងទទួលទារុណកម្មដ៏សែនឈឺចាប់។