Skip to content
បញ្ជីស៊ូរ៉ោះ /

فُصِّلَت

فُصِّلَت is chapter 41 of the Quran and has 54 verses. This page presents it in full in the Uthmani script, with a verse-by-verse translation of its meaning.

54 ចំនួនអាយ៉ាត់ ស៊ូរ៉ោះលេខ 41
ទៅកាន់អាយ៉ាត់
ភាសាខ្មែរ · Cambodia
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ

تَنزِيلٞ مِّنَ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

វា(គម្ពីរគួរអាន)គឺជាការបញ្ចុះពីម្ចាស់ដែលមហាសប្បុរស មហាអាណិតស្រឡាញ់។

كِتَٰبٞ فُصِّلَتۡ ءَايَٰتُهُۥ قُرۡءَانًا عَرَبِيّٗا لِّقَوۡمٖ يَعۡلَمُونَ

ជាគម្ពីរដែលអាយ៉ាត់ៗរបស់វាត្រូវបានគេពន្យល់យ៉ាង ច្បាស់លាស់ជាភាសាអារ៉ាប់សម្រាប់បណ្ដាអ្នកដែលចេះដឹង។

بَشِيرٗا وَنَذِيرٗا فَأَعۡرَضَ أَكۡثَرُهُمۡ فَهُمۡ لَا يَسۡمَعُونَ

ដែលជាការផ្ដល់ដំណឹងរីករាយ និងជាការដាស់តឿនព្រមាន តែពួកគេភាគច្រើនបែរជាបានបែរចេញ និងមិនស្ដាប់ទៅវិញ។

وَقَالُواْ قُلُوبُنَا فِيٓ أَكِنَّةٖ مِّمَّا تَدۡعُونَآ إِلَيۡهِ وَفِيٓ ءَاذَانِنَا وَقۡرٞ وَمِنۢ بَيۡنِنَا وَبَيۡنِكَ حِجَابٞ فَٱعۡمَلۡ إِنَّنَا عَٰمِلُونَ

ហើយពួកគេបាននិយាយថាៈ ចិត្ដរបស់ពួកយើងមានគំរបបិទ ជិតនូវអ្វីដែលអ្នកកំពុងតែអំពាវនាវពួកយើងទៅកាន់វា។ ហើយនៅ ក្នុងត្រចៀករបស់ពួកយើងមានឆ្នុកចុក។ ហើយរវាងពួកយើង និង អ្នក(មូហាំម៉ាត់)មានរនាំងបាំង។ ដូចេ្នះ ចូរអ្នកអនុវត្ដតាមមាគ៌ា របស់អ្នកចុះ ពិតប្រាកដណាស់ពួកយើងក៏អនុវត្ដតាមមាគ៌ារបស់ ពួកយើងដែរ។