23 : 44
ثُمَّ أَرۡسَلۡنَا رُسُلَنَا تَتۡرَاۖ كُلَّ مَا جَآءَ أُمَّةٗ رَّسُولُهَا كَذَّبُوهُۖ فَأَتۡبَعۡنَا بَعۡضَهُم بَعۡضٗا وَجَعَلۡنَٰهُمۡ أَحَادِيثَۚ فَبُعۡدٗا لِّقَوۡمٖ لَّا يُؤۡمِنُونَ
ក្រោយមក យើងបានបញ្ជូនបណ្ដាអ្នកនាំសាររបស់យើង ជាបន្ដបន្ទាប់។ រាល់ពេលដែលអ្នកនាំសារបានមកដល់ប្រជាជាតិ នោះ ពួកគេតែងតែបដិសេធនឹងគេ។ ហើយយើងបានធ្វើឱ្យពួកគេ វិនាសអន្ដរាយជាបន្ដបន្ទាប់ ហើយយើងបានធ្វើឱ្យពួកគេក្លាយទៅ ជារឿងនិយាយតៗគ្នា(សម្រាប់អ្នកជំនាន់ក្រោយពិចារណា)។ ដូចេ្នះ វិនាសអន្ដរាយហើយចំពោះក្រុមដែលគ្មានជំនឿ។