عربي - Arabic English Qafár af - Afar Afrikaans - Afrikanns Akan Shqip - Albanian አማርኛ - Amharic Հայերեն - Armenian অসমীয়া - Assamese Azərbaycanca - Azerbaijani Bamanankan - Bambara Bassa Bemba বাংলা - Bengali Bosanski - Bosnian Български - Bulgarian မြန်မာဘာသာ - Burmese Bisaya - Cebuano Cham Нохчий - Chechen chiCheŵa - Chewa 中文 - Chinese Адыгэбзэ - Circassian Hrvatski - Croatian Česky - Czech Dagbani Dansk - Danish فارسی دری - Dari Dendi ދިވެހި ބަސް - Dhivehi Nederlands - Dutch إستوني - Estonian Suomi - Finnish Fon Français - French Fulfulde - Fula ქართული - Georgian Deutsch - German Ελληνικά - Greek ગુજરાતી - Gujrati Kreyòl ayisyen - Haitian Creole Hausa हिन्दी - Hindi Magyar - Hungarian Igbo Indonesia - Indonesian Italiano - Italian 日本語 - Japanese Jóola - Jola ಕನ್ನಡ - Kannada Қазақша - Kazakh ភាសាខ្មែរ - Khmer Kikuyu Ikinyarwanda - Kinyarwanda Ikirundi - Kirundi 한국어 - Korean كوردی سۆرانی - kurdish كوردي kurmancî - Kurmanji Kyrgyz ລາວ - Lao latviešu - Latvian Lingala lietuvių - Lithuanian Luganda Македонски - Macedonian Maguindanaon Malagasy - Malagasy Bahasa Melayu - Malay മലയാളം - Malayalam Mandinka मराठी - Marathi Mõõré - Moore नेपाली - Nepali أنكو - NKo Norwegian ଓଡ଼ିଆ - Odia oromoo - Oromo پښتو - Pashto فارسی - Persian Polski - Polish Portuguese ਪੰਜਾਬੀ - Punjabi Română - Romanian Русский - Russian Српски - Serbian Shona සිංහල - Sinhala Slovenščina - Slovenian Soomaaliga - Somali Soninke Sesotho - Sotho Español - Spanish Kiswahili - Swahili Svenska - Swedish Tagalog Тоҷикӣ - Tajik தமிழ் - Tamil తెలుగు - Telugu ไทย - Thai ትግረኛ - Tigrinya Türkçe - Turkish Türkmen - Turkmen Ukrainian اردو - Urdu ئۇيغۇرچە - Uyghur Ўзбек - Uzbek Việt Nam - Vietnamese Wolof Yao Yorùbá - Yoruba Zarma زولو - Zulu
839 ហាទីស
សព្វវចនាធិប្បាយហាទីសរបស់ព្យាការី
التصنيف الشرعي
កម្រិតហាទីស
រាយការណ៍ក្នុង
អ្នករាយការណ៍
បង្ហាញអ្នករាយការណ៍ទាំងអស់ (52)
ពិតណាស់ណាពី ﷺ នៅពេលដែលលោកបញ្ជូនគាត់ទៅកាន់ប្រទេសយេមែន លោកបានប្រើគាត់ឲ្យដកហ្សាកាត់នៅរៀងរាល់គោសាមសិបក្បាល គឺត្រូវដកហ្សាកាត់គោឈ្មោលមួយក្បាល ឬគោញីមួយក្បាលដែលមានអាយុមួយឆ្នាំ និងរៀងរាល់សែសិបក្បាល គឺត្រូវដកហ្សាកាត់គោញីមួយក្បាលដែលមានអាយុពីរឆ្នាំ។ ហើយត្រូវយកពន្ធ(ជីហ្សយ៉ះ)មួយទីណើរពីរាល់អ្នកដែលគ្រប់អាយុ ឬយកជាអាវម៉ាអាហ្វីរីដែលមានតម្លៃស្មើនឹងមួយទីណើរ ដែលជាសម្លៀកបំពាក់អ្នកស្រុកយេមែន។
ហាទីស្ហសហេសដោយផ្អែកលើសេចក្តីរាយការណ៍ផ្សេងបញ្ជាក់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
التصنيف الشرعيزكاة بهيمة الأنعام
ពួកយើងធ្លាប់បាននៅជាមួយរ៉ស៊ូលុលឡោះ ﷺ ក្នុងការធ្វើដំណើរមួយ។ លោកបានចេញទៅដោះទុក្ខសត្វ។ ពេលនោះ ពួកយើងបានឃើញសត្វបក្សីមួយក្បាលមានកូនពីរ។ ពួកយើងក៏ចាប់យកកូនរបស់វាទាំងពីរនោះ។ ពេលមេបក្សីនោះមកវិញ វាបានបក់ស្លាបរបស់វានឹងដី។ ខណៈនោះ ណាពី ﷺ ក៏បានមកដល់ ហើយសួរថា៖ “តើអ្នកណាធ្វើឲ្យសត្វនេះពិបាកចិត្ដ ដោយសារកូនៗរបស់វា? ចូរពួកអ្នកយកកូនៗរបស់វាត្រឡប់ទៅឲ្យវាវិញ”។ ហើយលោកបានឃើញសំបុកស្រមោចមួយកន្លែងដែលត្រូវបានពួកយើងដុត។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “តើអ្នកណាជាអ្នកដុតនេះ”? ពួកយើងបានឆ្លើយថា៖ គឺពួកយើង។ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ គ្មានអ្នកណាម្នាក់មានសិទិ្ធប្រើភ្លើងជាទណ្ឌកម្មឡើយ លើកលែងតែព្រះជាម្ចាស់របស់ភ្លើងប៉ុណ្ណោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ
التصنيف الشرعيحقوق الحيوان في الإسلام
ខ្ញុំធ្លាប់បានសឡាតជាមួយណាពី ﷺ ។ នៅពេលលោកឲ្យសាឡាមទៅខាងស្ដាំ លោកសូត្រថា៖ “السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ” ហើយឲ្យសាឡាមទៅខាងឆ្វេងដោយសូត្រថា៖ “السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ” ។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ
التصنيف الشرعيصفة الصلاة
“ជនណាដែលមានភរិយាពីរ ហើយលម្អៀងទៅរកនរណាម្នាក់ក្នុងចំណោមភរិយាទាំងពីរនោះ នៅថ្ងៃបរលោក គេនឹងមកដល់ដោយចំហៀងខ្លួនម្ខាងរបស់គេផ្អៀង។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
التصنيف الشرعيالعشرة بين الزوجين
“សារុង(ឬខោ)របស់អ្នកអ៊ីស្លាម គឺត្រឹមពាក់កណ្ដាលស្មងជើង។ ហើយគ្មានបញ្ហាឡើយ(គ្មានទោសពៃរ៍ឡើយ)ចំពោះការស្លៀកត្រឹមពាក់កណ្តាលកំភួនជើងនិងភ្នែកគោល។ ចំណែកអ្វីដែលហៀរក្រោមភ្នែកគោល គឺស្ថិតក្នុងឋាននរក។ ជនណាដើរបង្អូសសារុង(ឬខោ)ដោយភាពក្រអឺតក្រទមនោះ អល់ឡោះជាម្ចាស់នឹងមិនមើលទៅកាន់គេឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
التصنيف الشرعيآداب اللباس
“ការបួងសួង គឺជាការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)”។ ក្រោយមក លោកបានសូត្រ៖
﴿وَقَالَ رَبُّكُمُ ادْعُونِي أَسْتَجِبْ لَكُمْ إِنَّ الَّذِينَ يَسْتَكْبِرُونَ عَنْ عِبَادَتِي سَيَدْخُلُونَ جَهَنَّمَ دَاخِرِينَ﴾ [سورة غافر(60)]
“ហើយម្ចាស់របស់អ្នកបានមានបន្ទូលថា៖ ចូរពួកអ្នកបួងសួងសុំមកចំពោះយើងចុះ យើងនឹងទទួលយកការបួងសួងសុំរបស់ពួកអ្នក។ ពិតប្រាកដណាស់ ពួកដែលក្រអឺតក្រទមចំពោះការគោរពសក្ការៈមកចំពោះយើង ពួកគេនឹងចូលនរកជើហាន់ណាំយ៉ាងអាម៉ាស់បំផុត”។ (ហ្គហ្វៀរ៖៦០)
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
التصنيف الشرعيفضل الدعاء، توحيد الألوهيةموضوعات الحديثالدعاءمحاور التعريف بالإسلاممعنى العبادة، وجوب إفراد الله بالعبادة
“ជនណាដែលសិក្សាចំណេះដឹងណាមួយក្នុងចំណោមចំណេះដឹងដែលគេសិក្សាវាដើម្បីស្វែងរកការពេញចិត្ដពីអល់ឡោះ ប៉ុន្ដែរូបគេបែរជាសិក្សាវាដោយគ្មានបំណងអ្វីក្រៅពីចង់បានទ្រព្យសម្បត្ដិលោកិយទៅវិញនោះ រូបគេនឹងមិនបានធំក្លិនឋានសួគ៌ឡើយនៅថ្ងៃបរលោក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
التصنيف الشرعيالأخلاق الذميمة، آداب العالم والمتعلم
“ជនណាដែលបង្កគ្រោះថ្នាក់(ដល់អ្នកដទៃ) អល់ឡោះជាម្ចាស់នឹងផ្តល់គ្រោះថ្នាក់ដល់គេវិញ ហើយជនណាដែលបង្កការលំបាក(ដល់អ្នកដទៃ) អល់ឡោះជាម្ចាស់នឹងបង្កការលំបាកដល់គេវិញដូចគ្នា”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
التصنيف الشرعيأحكام الولاء والبراء، القواعد الفقهية والأصولية، الأخلاق الذميمةموضوعات الحديثالظلم، الإحسان إلى الخلقمحاور التعريف بالإسلاممحاسن الأخلاق، عدل الإسلام