Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

116 នៃ 839 កាត

លុបតម្រង

អ្នករាយការណ៍

បង្ហាញអ្នករាយការណ៍ទាំងអស់ (57)
បានរាយការណ៍អំពីភរិយាមួយចំនួនរបស់ណាពី ﷺ ថា៖ អាពូអាមៀរបានរាយការណ៍ថា៖ ណាហ្វៀកបាននិយាយថា៖ ខ្ញុំយល់ថា គាត់នោះ គឺហាហ្វសោះ។ ពិតណាស់ មានគេសួរលោកស្រីពីរបៀបសូត្ររបស់ណាពី ﷺ។ លោកស្រីបានឆ្លើយថា៖ ពិតប្រាកដណាស់ ពួកអ្នកគ្មានលទ្ធភាពធ្វើដូចឡើយ។ ហើយមានគេនិយាយទៅកាន់លោកស្រីថា៖ សូមលោកស្រីប្រាប់ពួកយើងផង។ ពេលនោះ លោកស្រីក៏សូត្រឲ្យស្តាប់ដោយសូត្រមួយៗ។ អាពូអាមៀរបាននិយាយថា៖ ណាហ្វៀកបាននិយាយថា៖ នៅពេលនោះ អាពូមូឡៃកះ ក៏បានសូត្រឲ្យពួកយើងស្តាប់៖ “الحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ” រួចគាត់ឈប់។ “الرَّحْمَنِ الرَّحِيمِ” រួចគាត់ឈប់។ “مَالِكِ يَوْمِ الدِّينِ” ។
ហាទីស្ហសហេស រាយការណ៍ដោយ អះម៉ាត់
“ជនណាដែលបោះបង់បីជុមអាត់ដោយធ្វេសប្រហែស អល់ឡោះជាម្ចាស់នឹងបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ជននោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
ហើយសូត្រថា៖ الحَمْدُ لِلَّهِ الَّذِي أَطْعَمَنِي هَذَا وَرَزَقَنِيهِ مِنْ غَيْرِ حَوْلٍ مِنِّي وَلاَ قُوَّةٍ (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលបានឲ្យខ្ញុំបានទទួលទានអាហារនេះ និងបានផ្ដល់លាភសក្ការៈនេះដល់ខ្ញុំដោយវាមិនមែនដោយសារការខំប្រឹងប្រែង ឬអានុភាពរបស់ខ្ញុំឡើយ) នោះគេនឹងអភ័យទោសឲ្យជននោះនូវបាបកម្មទាំងឡាយដែលរូបគេបានសាងកន្លងមក”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានចាប់ដៃរបស់គាត់ ហើយបានមានប្រសាសន៍ថា៖ “ឱមូអាស! សូមស្បថនឹងអល់ឡោះ! ខ្ញុំពិតជាស្រលាញ់អ្នក”។ លោកបានមានប្រសាសន៍បន្តថា៖ “ឱមូអាស! ខ្ញុំសូមផ្ដាំផ្ញើអ្នកសូមកុំបោះបង់ការសូត្រនៅចុងបញ្ចប់នៃសឡាត(មុនឲ្យសាឡាម)ថា៖ " اللَّهُمَّ أعِنِّي عَلَى ذِكْرِكَ ، وَشُكْرِكَ ، وَحُسْنِ عِبَادَتِكَ" (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាជួយខ្ញុំក្នុងការរលឹកទៅចំពោះទ្រង់ ថ្លែងអំណរគុណចំពោះទ្រង់ និងធ្វើការគោពសក្ការៈឲ្យបានល្អទៅចំពោះទ្រង់ផងចុះ)។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាន់ណាសាអ៊ី និងអះម៉ាត់
“ចូរកុំឲ្យការខ្លាចមនុស្សលោករារាំងអ្នកណាម្នាក់នៃពួកអ្នកមិនឲ្យនិយាយការពិតនៅពេលដែលរូបគេបានឃើញ ឬបានដឹង”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
រ៉ស៊ូលុលឡោះ ﷺ លោកបានឲ្យពួកយើងសូត្រគម្ពីរគួរអានគ្រប់ពេលទាំងអស់ ដរាបណាមិនមានជូនុប។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“អ្នកមានជំនឿដែលមានជំនឿពេញលេញជាងគេ គឺអ្នកដែលមានសីលធម៌ល្អជាងគេ។ ហើយអ្នកដែលល្អជាងគេបំផុតក្នុងចំណោមពួកអ្នក គឺអ្នកដែលធ្វើល្អជាងគេបំផុតទៅចំពោះនារីរបស់ខ្លួន”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
រ៉ស៊ូលុលឡោះ ﷺ លោកមិនប្រយុទ្ធនឹងក្រុមណាមួយជាដាច់ខាត រហូតទាល់តែលោកអំពាវនាវពួកគេ(ជាមុនសិន)។
ហាទីស្ហសហេស រាយការណ៍ដោយ អះម៉ាត់ និងអាល់ពៃហាគី