“មិនចូលឋាននរកឡើយ បុរសដែលបានចូលរួមក្នុងសង្គ្រាមហ្ពាទើរ និងអាល់ហ៊ូទៃពីយ៉ះ”។
អំពី ជើពៀរ رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“មិនចូលឋាននរកឡើយ បុរសដែលបានចូលរួមក្នុងសង្គ្រាមហ្ពាទើរ និងអាល់ហ៊ូទៃពីយ៉ះ”។
«لن يدخلَ النارَ رجلٌ شَهِد بدرًا والحُدَيْبِيَة».
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ មិនចូលឋាននរកឡើយអ្នកដែលបានចូលរួមប្រយុទ្ធក្នុងសង្គ្រាមហ្ពាទើរដែលកើតឡើងក្នុងឆ្នាំទីពីរនៃចំណាកស្រុកជាមួយរ៉ស៊ូលុលឡោះ ﷺ ហើយក៏មិនចូលឋាននរកដែរ អ្នកដែលបានចូលរួមក្នុងកិច្ចព្រមព្រៀងសន្តិភាព អាល់ហ៊ូទៃពីយ៉ះ ហើយដែលមាននៅក្នុងនោះ គឺការសច្ចាប្រណិធាន អាល់រិទវ៉ាន ដែលកើតឡើងក្នុងឆ្នាំទីប្រាំមួយនៃចំណាកស្រុក។
បញ្ជាក់ពីឧត្តមភាពអ្នកដែលបានចូលរួមក្នុងសង្គ្រាមហ្ពាទើរ និងកិច្ចព្រមព្រៀងសន្តិភាព អាល់ហ៊ូទៃពីយ៉ះ ហើយពិតណាស់ ពួកគេនឹងមិនចូលឋាននរកឡើយ។
បញ្ជាក់ថា ពិតណាស់អល់ឡោះជាម្ចាស់បានធានាពួកគេពីភាពអយុត្តិធម៌ផ្សេងៗ និងឲ្យពួកគេស្លាប់នៅលើសេចក្តីជំនឿ ព្រមទាំងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដោយមិនទទួលរងទណ្ឌកម្មជាមុននៅក្នុងឋាននរកឡើយ។ នោះគឺជាការប្រោសប្រទានរបស់អល់ឡោះជាម្ចាស់ដោយទ្រង់ប្រទានវាដល់ជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះទ្រង់មានការប្រោសប្រទានដ៏ធំធេង។
សហេស មូស្លីម (4/ 1942) (2495).
មុសណាត់អះម៉ាត់ (23/ 410) (15262).
បន្ថែមទៀត (6)
المصباح المنير في غريب الشرح الكبير.
لأحمد الفيومي (1/ 123).
فيض القدير شرح الجامع الصغير.
للمناوي (5/ 302).
المنهاج شرح صحيح مسلم بن الحجاج.
للنووي (16/ 57).