Skip to content

اللهُمَّ إِنِّي أَسْأَلُكَ الْهُدَى وَالتُّقَى، وَالْعَفَافَ وَالْغِنَى (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវការចង្អុលបង្ហាញ ការកោតខ្លាច(ទ្រង់) ភាពស្អាតស្អំ(ពីបាបកម្មផេ្សងៗ) និងភាពគ្រប់គ្រាន់មិនសុំពីអ្នកដទៃ)”។

អំពី អាប់ទុលឡោះ ពិន ម៉ាស្អូទ رضي الله عنه អំពីណាពី ﷺ ពិតណាស់ លោកតែងបួងសួងថា៖

اللهُمَّ إِنِّي أَسْأَلُكَ الْهُدَى وَالتُّقَى، وَالْعَفَافَ وَالْغِنَى (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវការចង្អុលបង្ហាញ ការកោតខ្លាច(ទ្រង់) ភាពស្អាតស្អំ(ពីបាបកម្មផេ្សងៗ) និងភាពគ្រប់គ្រាន់មិនសុំពីអ្នកដទៃ)”។

«اللهُمَّ إِنِّي أَسْأَلُكَ الْهُدَى وَالتُّقَى، وَالْعَفَافَ وَالْغِنَى».

រាយការណ៍ដោយ មូស្លីម
ហាទីស្ហសហេស
ពន្យល់

ក្នុងចំណោមពាក្យបួងសួងរបស់ណាពី ﷺ គឺ៖ اللهُمَّ إِنِّي أَسْأَلُكَ الْهُدَى وَالتُّقَى، وَالْعَفَافَ وَالْغِنَى (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវការចង្អុលបង្ហាញ ការកោតខ្លាច(ទ្រង់) ភាពស្អាតស្អំ(ពីបាបកម្មផេ្សងៗ) និងភាពគ្រប់គ្រាន់មិនសុំពីអ្នកដទៃ)។ ពោលគឺ៖ ឱអល់ឡោះជាម្ចាស់! ខ្ញុំសុំពីទ្រង់នូវការចង្អុលបង្ហាញទៅកាន់មាគ៌ាដ៏ត្រឹមត្រូវតាមរយៈការដឹងពីសេចក្តីពិត និងអនុវត្តវា, សុំពីទ្រង់នូវការកោតខ្លាចទ្រង់តាមរយៈការគោរពតាមបទបញ្ជា និងជៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់, សុំពីទ្រង់នូវភាពស្អាតស្អំ តាមរយៈការការពារខ្លួនពីអ្វីៗឡាយដែលទ្រង់មិនអនុញ្ញាត និងមិនសមរម្យ ទាំងពាក្យសម្ដី និងទង្វើ និងសុំពីទ្រង់នូវភាពគ្រប់គ្រាន់ មិនត្រូវការពឹងផ្អែកពីនរណាក្រៅពីអល់ឡោះជាម្ចាស់។

មេរៀនដែលទាញបានពីហាទីស្ហ

បញ្ជាក់ពីភាពឧត្តុង្គឧត្តមនៃប្រការទាំងនេះ គឺការចង្អុលបង្ហាញ ការកោតខ្លាចអល់ឡោះ ភាពស្អាតស្អំ និងភាពគ្រប់គ្រាន់ ហើយជំរុញឲ្យប្រកាន់ខ្ជាប់ប្រការទាំងនេះ។

ណាពី ﷺ លោកមិនអាចផ្តល់ផលប្រយោជន៍ ឬក៏បង្កគ្រោះថ្នាក់អ្វីដល់ខ្លួនឯងឡើយ។ ពិតប្រាកដណាស់ អ្នកដែលមានអំណាចលើរឿងនោះ គឺអល់ឡោះជាម្ចាស់តែមួយគត់។

អ្នកដែលអាចផ្តល់ផលប្រយោជន៍ គ្រោះថ្នាក់ និងការចង្អុលបង្ហាញ គឺអល់ឡោះជាម្ចាស់តែមួយគត់ មិនមែនម៉ាឡាអ៊ីកាត់ ឬណាពី ឬអ្នកផ្សេងទៀតឡើយ។

ឯកសារយោង

សហេស មូស្លីម (4/ 2087) (2721).

បន្ថែមទៀត (10)

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (1/ 146).

تطريز رياض الصالحين.

لفيصل المبارك (ص68).

كنوز رياض الصالحين.

لمجموعة من الباحثين (2/ 183).

شرح رياض الصالحين.

لابن عثيمين (1/ 528).

نزهة المتقين شرح رياض الصالحين.

مجموعة من الباحثين (1/ 104).