عربي - Arabic English Qafár af - Afar Afrikaans - Afrikanns Akan Shqip - Albanian አማርኛ - Amharic Հայերեն - Armenian অসমীয়া - Assamese Azərbaycanca - Azerbaijani Bamanankan - Bambara Bassa Bemba বাংলা - Bengali Bosanski - Bosnian Български - Bulgarian မြန်မာဘာသာ - Burmese Bisaya - Cebuano Cham Нохчий - Chechen chiCheŵa - Chewa 中文 - Chinese Адыгэбзэ - Circassian Hrvatski - Croatian Česky - Czech Dagbani Dansk - Danish فارسی دری - Dari Dendi ދިވެހި ބަސް - Dhivehi Nederlands - Dutch إستوني - Estonian Suomi - Finnish Français - French Fulfulde - Fula ქართული - Georgian Deutsch - German Ελληνικά - Greek ગુજરાતી - Gujrati Kreyòl ayisyen - Haitian Creole Hausa हिन्दी - Hindi Magyar - Hungarian Igbo Indonesia - Indonesian Italiano - Italian 日本語 - Japanese Jóola - Jola ಕನ್ನಡ - Kannada Қазақша - Kazakh ភាសាខ្មែរ - Khmer Kikuyu Ikinyarwanda - Kinyarwanda Ikirundi - Kirundi 한국어 - Korean كوردی سۆرانی - kurdish كوردي kurmancî - Kurmanji Kyrgyz ລາວ - Lao latviešu - Latvian Lingala lietuvių - Lithuanian Luganda Македонски - Macedonian Maguindanaon Malagasy - Malagasy Bahasa Melayu - Malay മലയാളം - Malayalam Mandinka मराठी - Marathi Mõõré - Moore नेपाली - Nepali أنكو - NKo Norwegian ଓଡ଼ିଆ - Odia oromoo - Oromo پښتو - Pashto فارسی - Persian Polski - Polish Portuguese ਪੰਜਾਬੀ - Punjabi Română - Romanian Русский - Russian Српски - Serbian Shona සිංහල - Sinhala Slovenščina - Slovenian Soomaaliga - Somali Soninke Sesotho - Sotho Español - Spanish Kiswahili - Swahili Svenska - Swedish Tagalog Тоҷикӣ - Tajik தமிழ் - Tamil తెలుగు - Telugu ไทย - Thai ትግረኛ - Tigrinya Türkçe - Turkish Ukrainian اردو - Urdu ئۇيغۇرچە - Uyghur Ўзбек - Uzbek Việt Nam - Vietnamese Wolof Yao Yorùbá - Yoruba Zarma زولو - Zulu
839 ហាទីស
សព្វវចនាធិប្បាយហាទីសរបស់ព្យាការី
ប្រភេទ
កម្រិតហាទីស
រាយការណ៍ក្នុង
អ្នករាយការណ៍
បង្ហាញអ្នករាយការណ៍ទាំងអស់ (14)
“នៅក្នុងឋានសួគ៌ មានមួយរយឋានៈ។ ពីឋានៈមួយទៅឋានៈមួយ គឺប្រៀបដូចជារវាងមេឃនិងផែនដី។ ឋានសួគ៌ហ្វៀរទ័ស ជាឋានសួគ៌លំដាប់ខ្ពស់ជាងគេ ហើយទន្លេទាំងបួននៃឋានសួគ៌ គឺហូរចេញពីទីនោះ។ នៅខាងលើឋានសួគ៌ហ្វៀរទ័សនេះ គឺអារ៉ស្ហ។ ហេតុនេះ នៅពេលដែលពួកអ្នកសុំពីអល់ឡោះ ចូរពួកអ្នកសុំទ្រង់នូវឋានសួគ៌ហ្វៀរទ័ស”។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី
រ៉ស៊ូលុលឡោះ ﷺ លោកមិនដែលបោះបង់ទូអាទាំងនេះទេនៅពេលល្ងាច និងពេលព្រឹក គឺ៖
اللَّهُمَّ إِنِّي أَسْأَلُكَ الْعَافِيَةَ فِي الدُّنْيَا وَالْآخِرَةِ، اللَّهُمَّ إِنِّي أَسْأَلُكَ الْعَفْوَ وَالْعَافِيَةَ فِي دِينِي وَدُنْيَايَ وَأَهْلِي وَمَالِي، اللَّهُمَّ اسْتُرْ عَوْرَتِي -أَو: عَوْرَاتِي- وَآمِنْ رَوْعَاتِي، اللَّهُمَّ احْفَظْنِي مِنْ بَيْنِ يَدَيَّ، وَمِنْ خَلْفِي، وَعَنْ يَمِينِي، وَعَنْ شِمَالِي، وَمِنْ فَوْقِي، وَأَعُوذُ بِعَظَمَتِكَ أَنْ أُغْتَالَ مِنْ تَحْتِي
(ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវភាពសុខសាន្តទាំងក្នុងលោកិយ និងថ្ងៃបរលោក។ ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវការអភ័យទោស និងភាពសុខសាន្តទាំងចំពោះសាសនារបស់ខ្ញុំ លោកិយរបស់ខ្ញុំ ក្រុមគ្រួសាររបស់ខ្ញុំ ព្រមទាំងចំពោះទ្រព្យសម្បត្តិរបស់ខ្ញុំ។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាជួយបិទបាំងនូវភាពមិនល្អរបស់ខ្ញុំ ហើយសូមផ្តល់សុវត្ថិភាពពីការភ័យខ្លាចដល់ខ្ញុំផង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាថែរក្សារូបខ្ញុំពីខាងមុខ ខាងក្រោយ ខាងស្តាំ ខាងឆ្វេង និងពីខាងលើខ្ញុំ ព្រមទាំងសូមបញ្ចៀសរូបខ្ញុំតាមរយៈភាពធំធេងរបស់ទ្រង់ អំពីការវិនាសភ្លាមៗនៅពីខាងក្រោមខ្ញុំផង)។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាន់ណាសាអ៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
" اللَّهُمَّ إنِّي أعُوذُ بِكَ مِنْ مُنْكَرَاتِ الأخْلاَقِ ، وَالأعْمَالِ ، والأهْواءِ "
(ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់មេត្ដាបញ្ជៀសរូបខ្ញុំពីសីលធម៌អាក្រក់ ទង្វើ អាក្រក់ និងបំណងប្រាថ្នាអាក្រក់ផងចុះ)។
ហាទីស្ហសហេស រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី
اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ الْخَيْرِ كُلِّهِ، عَاجِلِهِ وَآجِلِهِ، مَا عَلِمْتُ مِنْهُ وَمَا لَمْ أَعْلَمْ، وَأَعُوذُ بِكَ مِنْ الشَّرِّ كُلِّهِ، عَاجِلِهِ وَآجِلِهِ، مَا عَلِمْتُ مِنْهُ وَمَا لَمْ أَعْلَمْ، اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ خَيْرِ مَا سَأَلَكَ عَبْدُكَ وَنَبِيُّكَ، وَأَعُوذُ بِكَ مِنْ شَرِّ مَا عَاذَ بِهِ عَبْدُكَ وَنَبِيُّكَ، اللَّهُمَّ إِنِّي أَسْأَلُكَ الْجَنَّةَ، وَمَا قَرَّبَ إِلَيْهَا مِنْ قَوْلٍ أَوْ عَمَلٍ، وَأَعُوذُ بِكَ مِنْ النَّارِ، وَمَا قَرَّبَ إِلَيْهَا مِنْ قَوْلٍ أَوْ عَمَلٍ، وَأَسْأَلُكَ أَنْ تَجْعَلَ كُلَّ قَضَاءٍ قَضَيْتَهُ لِي خَيْرًا
(ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវរាល់ប្រការល្អទាំងអស់ ទាំងបច្ចុប្បន្ន ទាំងអនាគត ទាំងអ្វីដែលខ្ញុំដឹង ទាំងអ្វីដែលខ្ញុំមិនដឹង។ ហើយខ្ញុំសុំពីទ្រង់បញ្ចៀសនូវរាល់ប្រការអាក្រក់ទាំងអស់ ទាំងបច្ចុប្បន្ន ទាំងអនាគត ទាំងអ្វីដែលខ្ញុំដឹង ទាំងអ្វីដែលខ្ញុំមិនដឹង។ ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវប្រការល្អដូចអ្វីដែលខ្ញុំបម្រើរបស់ទ្រង់ និងណាពីរបស់ទ្រង់បានសុំពីទ្រង់។ ហើយខ្ញុំសុំពីទ្រង់បញ្ចៀសពីប្រការអាក្រក់ដូចអ្វីដែលខ្ញុំបម្រើរបស់ទ្រង់ និងណាពីរបស់ទ្រង់បានសុំការបញ្ចៀសអំពីវា។ ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវឋានសួគ៌ និងអ្វីដែលនាំឱ្យខ្ញុំខិតជិតវា ទាំងពាក្យសម្ដី និងទង្វើ ហើយខ្ញុំសុំពីទ្រង់បញ្ចៀសពីឋាននរក និងអ្វីដែលនាំឱ្យខ្ញុំខិតជិតវា ទាំងពាក្យសម្ដី និងទង្វើ។ ហើយខ្ញុំសុំពីទ្រង់ សូមទ្រង់មេត្តាធ្វើឲ្យរាល់ការកំណត់ទាំងឡាយដែលទ្រង់បានកំណត់សម្រាប់ខ្ញុំនោះ គឺជាប្រការល្អផង)។
ហាទីស្ហសហេស រាយការណ៍ដោយ អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
اللهُمَّ لَكَ أَسْلَمْتُ، وَبِكَ آمَنْتُ، وَعَلَيْكَ تَوَكَّلْتُ، وَإِلَيْكَ أَنَبْتُ، وَبِكَ خَاصَمْتُ، اللهُمَّ إِنِّي أَعُوذُ بِعِزَّتِكَ، لَا إِلَهَ إِلَّا أَنْتَ أَنْ تُضِلَّنِي، أَنْتَ الْحَيُّ الَّذِي لَا يَمُوتُ، وَالْجِنُّ وَالْإِنْسُ يَمُوتُونَ
(ឱអល់ឡោះជាម្ចាស់! ចំពោះទ្រង់ហើយដែលខ្ញុំប្រគល់ខ្លួន។ ចំពោះទ្រង់ហើយដែលខ្ញុំមានជំនឿ។ ចំពោះទ្រង់ហើយដែលខ្ញុំប្រគល់ការទុកចិត្ត។ ទៅកាន់ទ្រង់ហើយដែលខ្ញុំវិលត្រឡប់។ ផ្អែកលើភស្តុតាងដែលទ្រង់បានផ្ដល់មកឲ្យដែលខ្ញុំជជែកជាមួយគេ។ ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ តាមរយៈអានុភាពរបស់ទ្រង់ដែលគ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ត្រឹមត្រូវក្រៅពីទ្រង់ សូមទ្រង់មេត្តាបញ្ចៀសរូបខ្ញុំពីការដែលទ្រង់ធើ្វឲ្យខ្ញុំវងេ្វងផង។ មានតែទ្រង់ប៉ុណ្ណោះដែលរស់ជានិច្ចមិនស្លាប់ឡើយ។ ចំណែកឯជិន និងមនុស្សលោកនឹងត្រូវស្លាប់)”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម ហើយនេះគឺជាពាក្យពេចន៍នៅក្នុងសេចក្តីរាយការណ៍របស់មូស្លីម។ ចំណែកឯ អាល់ពូខរី វិញ រាយការណ៍ដោយសង្ខេប។
اللهُمَّ إِنِّي أَعُوذُ بِكَ مِنْ زَوَالِ نِعْمَتِكَ، وَتَحَوُّلِ عَافِيَتِكَ، وَفُجَاءَةِ نِقْمَتِكَ، وَجَمِيعِ سَخَطِكَ
(ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់មេត្ដាបញ្ចៀសរូបខ្ញុំពីការបាត់បង់ឧបការគុណរបស់ទ្រង់ ការផ្លាស់ប្តូរភាពសុខសាន្តដែលទ្រង់ផ្ដល់ឲ្យ ការដាក់ទណ្ឌកម្មភ្លាមៗពីទ្រង់ និងការខឹងសម្បាទាំងអស់របស់ទ្រង់)។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ទូអាដែលណាពី ﷺ តែងសូត្រច្រើនជាងគេគឺ៖
«اللَّهُمَّ رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً، وَفِي الآخِرَةِ حَسَنَةً، وَقِنَا عَذَابَ النَّارِ»
(ឱអល់ឡោះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាប្រទានដល់ពួកយើងនូវប្រការល្អនៅក្នុងលោកិយនេះ និងប្រការល្អនៅថ្ងៃបរលោក ហើយសូមទ្រង់ការពារពួកយើងពីទណ្ឌកម្មនៃភ្លើងនរកផង)។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ពិតប្រាកដណាស់ ដួងចិត្តរបស់កូនចៅអាហ្ទាំទាំងអស់ស្ថិតនៅចន្លោះម្រាមដៃពីរក្នុងចំណោមម្រាមទាំងឡាយរបស់ព្រះជាម្ចាស់ដ៏មេត្តាករុណាបំផុត ប្រៀបដូចជាដួងចិត្តតែមួយ។ ទ្រង់បង្វែរវាតាមដែលទ្រង់មានចេតនា។ បន្ទាប់មក រ៉ស៊ូលុលឡោះ ﷺ បានបួងសួងថា៖
اللهُمَّ مُصَرِّفَ الْقُلُوبِ صَرِّفْ قُلُوبَنَا عَلَى طَاعَتِكَ
(ឱអល់ឡោះជាម្ចាស់ ជាអ្នកបង្វែរដួងចិត្ត! សូមទ្រង់មេត្តាបង្វែរដួងចិត្តរបស់ពួកយើងឲ្យស្ថិតនៅលើការគោរពប្រតិបត្តិទ្រង់ផងចុះ)”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម