“បាបកម្មដែលធំជាងគេបំផុតគឺ ការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ អកតញ្ញូចំពោះឪពុកម្តាយ ការសម្លាប់ជីវិត(អ្នកដទៃ) និងការស្បថបំពាន”។
អំពី អាប់ទុលឡោះ ពិន អាំរ៍ ពិន អាល់អោស رضي الله عنهما អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“បាបកម្មដែលធំជាងគេបំផុតគឺ ការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ អកតញ្ញូចំពោះឪពុកម្តាយ ការសម្លាប់ជីវិត(អ្នកដទៃ) និងការស្បថបំពាន”។
«الْكَبَائِرُ: الْإِشْرَاكُ بِاللهِ، وَعُقُوقُ الْوَالِدَيْنِ، وَقَتْلُ النَّفْسِ، وَالْيَمِينُ الْغَمُوسُ».
ណាពី ﷺ លោកបានបញ្ជាក់ពីបាបកម្មធំ គឺរាល់បាបកម្មទាំងឡាយដែលគេព្រមានចំពោះអ្នកដែលប្រព្រឹត្តនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរក្នុងលោកិយ ឬនៅថ្ងៃបរលោក។ ទីមួយ៖ គឺការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ៖ វាគឺជាការបង្វែរនូវប្រភេទណាមួយក្នុងចំណោមប្រភេទទាំងឡាយនៃការគោរពសក្ការៈទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះ។ វាជាការយកអ្នកផ្សេងក្រៅពីអល់ឡោះជាម្ចាស់មកប្រៀបស្មើនឹងអល់ឡោះចំពោះអ្វីដែលជាលក្ខណៈពិសេសសម្រាប់តែអល់ឡោះជាម្ចាស់ ទាំងក្នុងភាពជាម្ចាស់ដែលត្រូវគោរពសក្ការៈ ភាពជាម្ចាស់ដែលជាអ្នកគ្រប់គ្រង និងចំពោះព្រះនាមនិងលក្ខណៈសម្បត្តិរបស់ទ្រង់។ ទីពីរ៖ អកតញ្ញូចំពោះឪពុកម្ដាយ៖ គឺរាល់ប្រការទាំងឡាយដែលធ្វើឲ្យប៉ះពាល់ដល់ឪពុកម្តាយមិនថាជាពាក្យសម្តី ឬកាយវិការ និងបោះបង់ការធ្វើល្អទៅកាន់លោកទាំងពីរ។ ទីបី៖ គឺការសម្លាប់ជីវិតអ្នកដទៃដោយខុសច្បាប់ ដូចជាការសម្លាប់អ្នកដទៃដោយអយុត្តិធម៌ ឬដោយបំពានជាដើម។ ទីបួន៖ ការស្បថបំពាន៖ វាគឺជាការស្បថកុហកទាំងដែលខ្លួនដឹងថា វាខុសពីការពិត។
...:
ការស្បថបំពាន គឺពុំមានការពិន័យដើម្បីលាសម្បថនោះឡើយដោយសារតែភាពធំធេងនៃគ្រោះថ្នាក់របស់វា និងបទឧក្រិដ្ឋរបស់វា។ តាមពិត គឺរូបគេត្រូវសារភាពកំហុសចំពោះអល់ឡោះ(តាវហ្ពាត់)។
ការលើកឡើងត្រឹមតែបាបកម្មទាំងបួនប្រភេទនេះនៅក្នុងហាទីស្ហ គឺដោយសារតែភាពធំធេងនៃបាបកម្មរបស់វា ពុំមែនមានន័យថា បាបកម្មធំមានតែបួននេះឡើយ។
បាបកម្មត្រូវបានបែងចែកជាបាបកម្មធំ និងបាបកម្មតូច។ បាបកម្មធំ គឺរាល់អំពើបាបទាំងឡាយណាដែលមានបញ្ជាក់ពីទណ្ឌកម្មក្នុងលោកិយ ដូចជាច្បាប់ព្រហ្មទណ្ឌ ការដាក់បណ្តាសា ឬការព្រមានដាក់ទណ្ឌកម្មនៅថ្ងៃបរលោក ដូចជាការព្រមានថានឹងចូលឋាននរក។ ហើយបាបកម្មធំនេះ ក៏មានកម្រិតឬលំដាប់របស់វាផងដែរ ដោយបាបកម្មនីមួយៗ គឺមានលក្ខណៈធំធេងជាងគ្នាចំពោះការហាមប្រាម។ ចំណែកឯបាបកម្មតូច គឺបាបកម្មទាំងឡាយក្រៅពីបាបកម្មធំ។
សហេស អាល់ពូខរី (8/ 137) (6675).
បន្ថែមទៀត (7)
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (1/ 408).
رياض الصالحين للنووي (ص125) (337).
كنوز رياض الصالحين.
لمجموعة من الباحثين (5/ 610).
تطريز رياض الصالحين.
لفيصل آل مبارك (ص964).
បានដកស្រង់ក្នុងសៀវភៅ
7 សៀវភៅបន្ថែមទៀត (7)
- رياض الصالحينرياض الصالحين مع فوائد وهدايات - 2«الكَبَائِرُ: الإشْرَاكُ بِالله، وَعُقُوقُ الْوَالِدَيْنِ، وَقَتْلُ النَّفْسِ، وَالْيَمِينُ الْغَموسُ».
- رياض الصالحينرياض الصالحين مع فوائد وهدايات - 8«الْكَبَائِرُ: الإشْرَاكُ بِالله، وَعُقُوقُ الْوَالِدَيْنِ، وَقَتْلُ النَّفْسِ، وَالْيَمِينُ الْغَمُوسُ».
- قاموس الكبائر موسوعة الكبائر - المجموعة الأولى«الإِشْرَاكُ بِاللَّهِ، وَعُقُوقُ الوَالِدَيْنِ، وَقَتْلُ النَّفْسِ، وَشَهَادَةُ الزُّورِ» [118].
- قاموس الكبائر«الإِشْرَاكُ بِاللَّهِ، وَعُقُوقُ الوَالِدَيْنِ، وَقَتْلُ النَّفْسِ، وَشَهَادَةُ الزُّورِ» [118].
- قاموس الكبائرموسوعة الكبائر - المجموعة الخامسة«الْإِشْرَاكُ بِاللَّهِ، وَعُقُوقُ الْوَالِدَيْنِ، وَقَتْلُ النَّفْسِ، وَشَهَادَةُ الزُّورِ»
- قاموس الكبائرموسوعة الكبائر - المجموعة الخامسة«الْكَبَائِرُ: الْإِشْرَاكُ بِاللَّهِ، وَعُقُوقُ الْوَالِدَيْنِ، وَقَتْلُ النَّفْسِ، وَالْيَمِينُ الْغَمُوسُ»
- نبراس طالب (5)1«الكَبَائِرُ: الإِشْرَاكُ بِاللهِ، وَعُقُوقُ الوَالِدَيْنِ، وَقَتْلُ النَّفْسِ، وَاليَمِينُ الغَمُوسُ»