ណាពី ﷺ តែងសូត្រនៅចន្លោះស៊ូជោតទាំងពីរថា៖ اللَّهمَّ اغْفِرْ لي، وارْحَمْنِي، وعافِني، واهْدِني، وارزقْنِي (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់រូបខ្ញុំ អាណិតស្រឡាញ់ចំពោះរូបខ្ញុំ ផ្តល់ភាពសុខសាន្តដល់រូបខ្ញុំ ចង្អុលបង្ហាញដល់រូបខ្ញុំ និងប្រទានលាភសក្ការៈដល់រូបខ្ញុំផងចុះ)។
អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما ថា៖
ណាពី ﷺ តែងសូត្រនៅចន្លោះស៊ូជោតទាំងពីរថា៖ اللَّهمَّ اغْفِرْ لي، وارْحَمْنِي، وعافِني، واهْدِني، وارزقْنِي (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់រូបខ្ញុំ អាណិតស្រឡាញ់ចំពោះរូបខ្ញុំ ផ្តល់ភាពសុខសាន្តដល់រូបខ្ញុំ ចង្អុលបង្ហាញដល់រូបខ្ញុំ និងប្រទានលាភសក្ការៈដល់រូបខ្ញុំផងចុះ)។
كان النبي صلى الله عليه وسلم يقول بين السجدتين: «اللَّهمَّ اغْفِرْ لي، وارْحَمْنِي، وعافِني، واهْدِني، وارزقْنِي».
ណាពី ﷺ តែងបួងសួងសុំពីអល់ឡោះនៅចន្លោះស៊ូជោតទាំងពីរក្នុងសឡាតរបស់លោកនូវពាក្យបួងសួងទាំងប្រាំនេះដែលជនមូស្លីមតែងតែត្រូវការចំពោះវាបំផុត ដែលការបួងសួងនេះគ្របដណ្តប់ទាំងប្រការល្អក្នុងលោកិយ និងថ្ងៃបរលោក ដូចជាការសុំការអភ័យទោស ការបិទបាំងនូវអំពើបាប ហើយនិងអធ្យាស្រ័យចំពោះអំពើបាបនោះ បួងសួងសុំនូវក្តីមេត្តាករុណា និងភាពសុខសាន្តពីភាពមិនច្បាស់លាស់ ចំណង់តណ្ហា ជំងឺ និងប្រការអាក្រក់ផ្សេងៗ ហើយនិងបួងសួងសុំពីអល់ឡោះនូវការចង្អុលបង្ហាញទៅកាន់ភាពត្រឹមត្រូវ និងបន្តស្ថិតនៅលើភាពត្រឹមត្រូវនោះ ព្រមទាំងបួងសួងសុំនូវលាភសក្ការៈ ទាំងជំនឿ ចំណេះដឹង ទង្វើកុសល និងទ្រព្យសម្បត្តិដែលល្អៗ ស្របច្បាប់។
...:
បង្គាប់ប្រើឲ្យបួងសួងនូវពាក្យទូអានេះក្នុងពេលអង្គុយចន្លោះស៊ូជោតទាំងពីរ។
ឧត្តមភាពនៃពាក្យទូអានេះ ព្រោះវាគ្របដណ្តប់ទាំងប្រការល្អក្នុងលោកិយ និងថ្ងៃបរលោក។
ស៊ូណាន់ អាពូទើវូទ (2/ 138) (850).
ស៊ូណាន់ អាត់តៀរមីហ្ស៊ី (1/ 317) (284).
ស៊ូណាន់ អ៊ិពនូម៉ាហ្ជះ (2/ 64) (898).
មុសណាត់អះម៉ាត់ (5/ 72) (2895).
បន្ថែមទៀត (6)
مشكاة المصابيح.
للتبريزي (1/ 283).
سبل السلام شرح بلوغ المرام.
لمحمد الصنعاني (1/ 274).
توضيح الأحكام مِن بلوغ المرام.
لعبد الله البسام (2/ 240).