Skip to content

“ជនណាទៅសួរសុខទុក្ខអ្នកជំងឺដែលអាយុកាលកំណត់របស់ខ្លួនមិនទាន់មកដល់ ហើយគេបានសូត្រនៅក្បែរអ្នកជំងឺនោះចំនួនប្រាំពីរដងថា៖ “أَسْأَلُ اللَّهَ الْعَظِيمَ رَبَّ الْعَرْشِ الْعَظِيمِ أَنْ يَشْفِيَكَ” (ខ្ញុំសុំពីអល់ឡោះដ៏មហិមា ជាព្រះជាម្ចាស់នៃអារ៉ស្ហដ៏មហិមា សូមទ្រង់ឲ្យអ្នកជាសះស្បើយ) នោះអល់ឡោះជាម្ចាស់នឹងឲ្យរូបគេជាសះស្បើយពីជំងឺនោះ”។

អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖

“ជនណាទៅសួរសុខទុក្ខអ្នកជំងឺដែលអាយុកាលកំណត់របស់ខ្លួនមិនទាន់មកដល់ ហើយគេបានសូត្រនៅក្បែរអ្នកជំងឺនោះចំនួនប្រាំពីរដងថា៖ “أَسْأَلُ اللَّهَ الْعَظِيمَ رَبَّ الْعَرْشِ الْعَظِيمِ أَنْ يَشْفِيَكَ” (ខ្ញុំសុំពីអល់ឡោះដ៏មហិមា ជាព្រះជាម្ចាស់នៃអារ៉ស្ហដ៏មហិមា សូមទ្រង់ឲ្យអ្នកជាសះស្បើយ) នោះអល់ឡោះជាម្ចាស់នឹងឲ្យរូបគេជាសះស្បើយពីជំងឺនោះ”។

«مَنْ عَادَ مَرِيضًا، لَمْ يَحْضُرْ أَجَلُهُ فَقَالَ عِنْدَهُ سَبْعَ مِرَارٍ: أَسْأَلُ اللَّهَ الْعَظِيمَ رَبَّ الْعَرْشِ الْعَظِيمِ أَنْ يَشْفِيَكَ، إِلَّا عَافَاهُ اللَّهُ مِنْ ذَلِكَ الْمَرَضِ».

រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ជនមូស្លីមណាម្នាក់ដែលទៅសួរសុខទុក្ខជនមូស្លីមម្នាក់ទៀតដែលឈឺដែលពេលវេលាស្លាប់របស់អ្នកជំងឺនោះមិនទាន់មកដល់ បន្ទាប់មក អ្នកដែលទៅសួរសុខទុក្ខនោះបានបួងសួងឲ្យអ្នកជំងឺនោះថា៖ “أَسْأَلُ اللَّهَ الْعَظِيمَ رَبَّ الْعَرْشِ الْعَظِيمِ أَنْ يَشْفِيَكَ” (ខ្ញុំសុំពីអល់ឡោះដ៏មហិមា ជាព្រះជាម្ចាស់នៃអារ៉ស្ហដ៏មហិមា សូមទ្រង់ឲ្យអ្នកជាសះស្បើយ) ចំនួន៧ដង នោះអល់ឡោះជាម្ចាស់នឹងឲ្យរូបគេជាសះស្បើយពីជំងឺនោះជាមិនខាន។

មេរៀនដែលទាញបានពីហាទីស្ហ

ស៊ូណិតបួងសួងឲ្យអ្នកជំងឺនូវទូអានេះ និងសូត្រវាចំនួន៧ដង។

អ្នកជំងឺដែលមានគេសូត្រទូអានេះឲ្យខ្លួន នឹងបានជាសះស្បើយ ដោយការអនុញ្ញាតពីអល់ឡោះ ប្រសិនបើគេសូត្រវាដោយដោយស្មោះសរ និងត្រឹមត្រូវ។

គេអាចសូត្រទូអានេះតិចៗក៏បាន សូត្រឮៗក៏បាន។ ទាំងពីរករណីនេះ គឺត្រូវបានអនុញ្ញាតដូចគ្នា។ ប៉ុន្តែប្រសិនបើសូត្រឲ្យអ្នកជំងឺឮ គឺប្រសើរជាង ព្រោះធ្វើឲ្យអ្នកជំងឺមានអារម្មណ៍រីករាយ។

ឯកសារយោង

ស៊ូណាន់ អាពូទើវូទ (5/ 22) (3106).

ស៊ូណាន់ អាត់តៀរមីហ្ស៊ី (3/ 593) (2083).

អាសស៊ូណាន់ អាល់គុបរ៉ របស់អ៊ីម៉ាំ អាន់ណាសាអ៊ី (9/ 385) (10820).

មុសណាត់អះម៉ាត់ (4/ 40) (2137).

បន្ថែមទៀត (10)

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (2/ 163).

تطريز رياض الصالحين.

لفيصل آل مبارك (ص537).

شرح رياض الصالحين.

لابن عثيمين (4/ 483).

كنوز رياض الصالحين.

لمجموعة من الباحثين (11/ 559).

نزهة المتقين شرح رياض الصالحين.

لمجموعة من الباحثين (1/ 689).