Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

5 នៃ 839 កាត

លុបតម្រង
“ពិតប្រាកដណាស់ ការស្លោះផ្តុំ ការពាក់ខ្សែគាថា និងការធ្វើស្នេហ៍ គឺជាអំពើស្ហ៊ីរិក”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
ពិតណាស់ ម៉ាឡាអ៊ីកាត់ជីព្រីលបានមកជួបនឹងណាពី ﷺ ហើយនិយាយថា៖ ឱមូហាំម៉ាត់! តើអ្នកមានជំងឺឬ? លោកបានឆ្លើយថា៖ “បាទ ពិតមែនហើយ”។ ជីព្រីលបានសូត្រថា៖ " بِسْمِ الله أرْقِيكَ ، مِنْ كُلِّ شَيْءٍ يُؤْذِيكَ ، مِنْ شَرِّ كُلِّ نَفْسٍ أَوْ عَيْنِ حَاسِدٍ ، اللهُ يَشْفِيكَ ، بِسمِ اللهِ أُرقِيكَ" (ក្នុងនាមអល់ឡោះ ខ្ញុំស្តោះផ្លុំឲ្យអ្នកអំពីរាល់ប្រការអាក្រក់ដែលធ្វើឲ្យប៉ះពាល់ដល់អ្នក និងអំពីប្រការអាក្រក់នៃបុគ្គលទាំងឡាយ ឬប្រការអាក្រក់ដែលបង្កដោយភ្នែករបស់អ្នកឈ្នានីស។ អល់ឡោះគឺជាអ្នកព្យាបាលអ្នកឲ្យជាសះស្បើយ ហើយក្នុងនាមអល់ឡោះខ្ញុំស្តោះផ្លុំឲ្យអ្នក)។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ចូរអ្នកដាក់ដៃរបស់អ្នកត្រង់កន្លែងដែលឈឺនៃខ្លួនប្រាណរបស់អ្នក ហើយសូត្រថា៖ “بسم اللهِ” (ក្នុងនាមអល់ឡោះ) ចំនួន៣ដង។ បន្ទាប់មក ចូរអ្នកសូត្រចំនួន៧ដងថា៖ أَعُوذُ بِاللهِ وَقُدْرَتِهِ مِنْ شَرِّ مَا أَجِدُ وَأُحَاذِرُ (ខ្ញុំសុំពីអល់ឡោះជាម្ចាស់និងអានុភាពរបស់ទ្រង់ឲ្យបញ្ចៀសរូបខ្ញុំពីប្រការអាក្រក់ដែលខ្ញុំជួបប្រទះ និងពីអ្វីដែលខ្ញុំខ្លាច)”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
រ៉ស៊ូលុលឡោះ ﷺ កាលណាលោកទៅសួរសុខទុក្ខអ្នកជំងឺ លោកតែងបួងសួងឲ្យអ្នកជំងឺដោយសូត្រថា៖ أَذْهِبِ الْبَاسَ، رَبَّ النَّاسِ، وَاشْفِ أَنْتَ الشَّافِي، لَا شِفَاءَ إِلَّا شِفَاؤُكَ، شِفَاءً لَا يُغَادِرُ سَقَمًا (ឱព្រះជាម្ចាស់នៃមនុស្សលោក! សូមទ្រង់បំបាត់ជំងឺនេះ និងឲ្យគាត់បានជាសះស្បើយផង។ ទ្រង់ជាអ្នកឲ្យជាសះស្បើយ។ គ្មានអ្នកណាមានលទ្ធភាពក្រៅពីទ្រង់ដែលអាចធ្វើឲ្យជាទាំងស្រុងពីជំងឺទាំងពួងឡើយ)។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
“ជនណាទៅសួរសុខទុក្ខអ្នកជំងឺដែលអាយុកាលកំណត់របស់ខ្លួនមិនទាន់មកដល់ ហើយគេបានសូត្រនៅក្បែរអ្នកជំងឺនោះចំនួនប្រាំពីរដងថា៖ “أَسْأَلُ اللَّهَ الْعَظِيمَ رَبَّ الْعَرْشِ الْعَظِيمِ أَنْ يَشْفِيَكَ” (ខ្ញុំសុំពីអល់ឡោះដ៏មហិមា ជាព្រះជាម្ចាស់នៃអារ៉ស្ហដ៏មហិមា សូមទ្រង់ឲ្យអ្នកជាសះស្បើយ) នោះអល់ឡោះជាម្ចាស់នឹងឲ្យរូបគេជាសះស្បើយពីជំងឺនោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអះម៉ាត់