Skip to content

“ចូរពួកអ្នកមើលទៅកាន់អ្នកដែលទាបជាងពួកអ្នក ហើយចូរពួកអ្នកកុំមើលទៅកាន់អ្នកដែលខ្ពស់ជាងពួកអ្នកដើម្បីកុំឲ្យពួកអ្នកមើលស្រាលចំពោះឧបការគុណរបស់អល់ឡោះចំពោះពួកអ្នក”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“ចូរពួកអ្នកមើលទៅកាន់អ្នកដែលទាបជាងពួកអ្នក ហើយចូរពួកអ្នកកុំមើលទៅកាន់អ្នកដែលខ្ពស់ជាងពួកអ្នកដើម្បីកុំឲ្យពួកអ្នកមើលស្រាលចំពោះឧបការគុណរបស់អល់ឡោះចំពោះពួកអ្នក”។

«انْظُرُوا إِلَى مَنْ أَسْفَلَ مِنْكُمْ، وَلَا تَنْظُرُوا إِلَى مَنْ هُوَ فَوْقَكُمْ، فَهُوَ أَجْدَرُ أَلَّا تَزْدَرُوا نِعْمَةَ اللهِ عَلَيْكُمْ».

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានបង្គាប់ប្រើជនមូស្លីមថា ចំពោះបញ្ហាដែលទាក់ទងនឹងលោកិយ ដូចជាឋានៈសក្តិ និងទ្រព្យសម្បត្តិជាដើម គឺត្រូវមើលទៅកាន់អ្នកដែលមានកម្រិតទាបជាងខ្លួន ហើយមិនត្រូវមើលទៅកាន់អ្នកដែលមានកម្រិតខ្ពស់ជាង និងប្រសើរជាងខ្លួនឡើយ។ ការមើលទៅអ្នកដែលមានកម្រិតទាបជាងខ្លួន ឬអន់ជាងខ្លួន គឺជាវិធីដ៏ល្អបំផុតដើម្បីកុំឱ្យរូបគេមើលស្រាល និងបន្តុះបង្អាប់ឧបការគុណ(នៀកម៉ាត់)របស់អល់ឡោះដែលបានប្រទានដល់រូបគេ។

មេរៀនដែលទាញបានពីហាទីស្ហ

ភាពស្កប់ស្កល់ គឺជាសីលធម៌ដ៏ប្រសើរខ្ពង់ខ្ពស់បំផុតមួយរបស់អ្នកមានជំនឿ ហើយវាជាសញ្ញានៃការពេញចិត្តចំពោះការកំណត់របស់អល់ឡោះជាម្ចាស់។

អ៊ិពនូហាជើរ បាននិយាយថា៖ ហាទីស្ហនេះរួមបញ្ចូលនូវប្រភេទនៃប្រការល្អជាច្រើន ព្រោះថានៅពេលដែលមនុស្សឃើញអ្នកដែលមានសំណាងជាងរូបគេក្នុងលោកិយ គឺពួកគេចង់បានដូចនោះដែរ ហើយមើលស្រាលចំពោះឧបការគុណ(នៀកម៉ាត់)របស់អល់ឡោះដែលខ្លួនមាន និងព្យាយាមធ្វើយ៉ាងណាដើម្បីឱ្យខ្លួនស្មើនឹងអ្នកនោះ ឬក៏ជិតស្មើនឹងអ្នកនោះ។ នេះជាអ្វីដែលកើតឡើងចំពោះមនុស្សភាគច្រើន។ ប៉ុន្តែប្រសិនបើក្នុងកិច្ចការលោកិយ គេមើលទៅកាន់អ្នកដែលទាបជាងខ្លួន នោះគេនឹងបានឃើញនូវឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានដល់រូបគេ។ ដូច្នេះ គេនឹងថ្លែងអំណរគុណចំពោះឧបការគុណនោះ ព្រមទាំងបន្ទាបខ្លួន និងធ្វើអំពើល្អ។

ឯកសារយោង

សហេស អាល់ពូខរី (8/ 102) (6490).

សហេស មូស្លីម (4/ 2275) (2963).

បន្ថែមទៀត (10)

كنوز رياض الصالحين.

لمجموعة من الباحثين (7/ 261).

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (1/ 534).

تطريز رياض الصالحين.

لفيصل آل مبارك (ص316).

توضيح الأحكام من بلوغ المرام.

لعبد الله البسام (7/ 287).

منحة العلام شرح بلوغ المرام.

لعبد الله الفوزان (10/ 17).