“ជនណាដែលបានសម្លាប់អ្នកដែលបានចុះកិច្ចព្រមព្រៀង(ធានាសុវត្ថិភាព) គឺជននោះមិនធុំក្លិនឋានសួគ៌ឡើយ ហើយពិតណាស់ ក្លិនឋានសួគ៌មានចម្ងាយឆ្ងាយពីជននោះសែសិបឆ្នាំ”។
អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“ជនណាដែលបានសម្លាប់អ្នកដែលបានចុះកិច្ចព្រមព្រៀង(ធានាសុវត្ថិភាព) គឺជននោះមិនធុំក្លិនឋានសួគ៌ឡើយ ហើយពិតណាស់ ក្លិនឋានសួគ៌មានចម្ងាយឆ្ងាយពីជននោះសែសិបឆ្នាំ”។
«مَنْ قَتَلَ مُعَاهَدًا لَمْ يَرَحْ رَائِحَةَ الْجَنَّةِ، وَإِنَّ رِيحَهَا تُوجَدُ مِنْ مَسِيرَةِ أَرْبَعِينَ عَامًا».
ណាពី ﷺ លោកបានព្រមានយ៉ាងធ្ងន់ធ្ងរចំពោះការសម្លាប់អ្នកដែលបានចុះកិច្ចព្រមព្រៀងធានាសុវត្ថិភាព(គឺសំដៅលើអ្នកគ្មានជំនឿដែលបានចូលទៅក្នុងទឹកដីអ្នកឥស្លាមដោយមានកិច្ចព្រមព្រៀងធានាសុវត្ថិភាព)ថា ជាការពិតណាស់ រូបគេនឹងមិនធុំក្លិនឋានសួគ៌ឡើយ ហើយក្លិនឋានសួគ៌នោះមានចម្ងាយឆ្ងាយពីរូបគេស្មើនឹងចម្ងាយដើរសែសិបឆ្នាំ។
...:
ហាមឃាត់ការសម្លាប់អ្នកគ្មានជំនឿដែលបានចុះកិច្ចព្រមព្រៀងធានាសុវត្ថិភាព អ្នកគ្មានជំនឿរស់នៅក្នុងប្រទេសឥស្លាមដែលទទួលបានការធានាសុវត្ថិភាព និងអ្នកគ្មានជំនឿដែលសុំធានាសុវត្ថិភាព ហើយការសម្លាប់ពួកគេ គឺស្ថិតក្នុងចំណោមបាបកម្មធំ។
អ្នកគ្មានជំនឿដែលបានចុះកិច្ចព្រមព្រៀងធានាសុវត្ថិភាព៖ គឺសំដៅលើអ្នកគ្មានជំនឿដែលរស់នៅក្នុងប្រទេសរបស់ខ្លួន ហើយបានចុះកិច្ចព្រមព្រៀងធានាសុវត្ថិភាពជាមួយនឹងអ្នកឥស្លាម ដោយគេមិនប្រយុទ្ធប្រឆាំងនឹងអ្នកឥស្លាមនោះឡើយ ហើយអ្នកឥស្លាមក៏មិនប្រយុទ្ធប្រឆាំងនឹងពួកគេនោះដែរ។ អ្នកគ្មានជំនឿរស់នៅក្នុងប្រទេសឥស្លាមដែលទទួលបានការធានាសុវត្ថិភាព៖ គឺសំដៅលើអ្នកគ្មានជំនឿដែលរស់នៅក្នុងប្រទេសឥស្លាម ហើយសុខចិត្តបង់ពន្ធដើម្បីទទួលបានការធានាសុវត្ថិភាព។ អ្នកគ្មានជំនឿដែលសុំធានាសុវត្ថិភាព៖ គឺសំដៅលើអ្នកគ្មានជំនឿដែលចូលមកក្នុងប្រទេសឥស្លាមដោយមានកិច្ចព្រមព្រៀង និងការធានាសុវត្ថិភាពក្នុងអំឡុងពេលកំណត់ណាមួយ។
ព្រមានចំពោះការក្បត់កិច្ចព្រមព្រៀងជាមួយអ្នកដែលមិនមែនមូស្លីម។
បន្ថែមទៀត (8)
صحيح البخاري منحة العلام في شرح بلوغ المرام.
لعبد الله الفوزان (8/ 232).
توضيح الأحكام شرح بلوغ المرام.
للبسام (6/ 90).
فتح ذي الجلال والإكرام بشرح بلوغ المرام.
لابن عثيمين (5/ 520).
سبل السلام.
لمحمد الصنعاني (2/ 501).
បានដកស្រង់ក្នុងសៀវភៅ
5 សៀវភៅបន្ថែមទៀត (5)
- الصراط المستقيم(من قتل معاهداً لم يرح رائحة الجنة)[33]
- قاموس الكبائرموسوعة الكبائر - المجموعة الثانية«مَنْ قَتَلَ مُعَاهَدًا لَمْ يَرِحْ رَائِحَةَ الجَنَّةِ، وَإِنَّ رِيحَهَا يُوجَدُ مِنْ مَسِيرَةِ أَرْبَعِينَ عَامًا» [104].
- قاموس الكبائرموسوعة الكبائر - المجموعة الخامسة«مَنْ قَتَلَ مُعَاهَدًا لَمْ يَرَحْ (أي: لَمْ يَشُمَّ) رَائِحَةَ الْجَنَّةِ، وَإِنَّ رِيحَهَا تُوجَدُ مِنْ مَسِيرَةِ أَرْبَعِينَ عَامًا»
- موسوعة الأسئلة (المجموعة الأولى)«مَنْ قَتَلَ مُعَاهَدًا لَمْ يَرَحْ رَائِحَةَ الْجَنَّةِ، وَإِنَّ رِيحَهَا تُوجَدُ مِنْ مَسِيرَةِ أَرْبَعِينَ عَامًا»
- نبراس طالب (5)1«مَنْ قَتَلَ مُعَاهَدًا لَمْ يَرَحْ رَائِحَةَ الجَنَّةِ، وَإِنَّ رِيحَهَا تُوجَدُ مِنْ مَسِيرَةِ أَرْبَعِينَ عَامًا»