“ជនណាដែលសិក្សាចំណេះដឹងណាមួយក្នុងចំណោមចំណេះដឹងដែលគេសិក្សាវាដើម្បីស្វែងរកការពេញចិត្ដពីអល់ឡោះ ប៉ុន្ដែរូបគេបែរជាសិក្សាវាដោយគ្មានបំណងអ្វីក្រៅពីចង់បានទ្រព្យសម្បត្ដិលោកិយទៅវិញនោះ រូបគេនឹងមិនបានធំក្លិនឋានសួគ៌ឡើយនៅថ្ងៃបរលោក”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ជនណាដែលសិក្សាចំណេះដឹងណាមួយក្នុងចំណោមចំណេះដឹងដែលគេសិក្សាវាដើម្បីស្វែងរកការពេញចិត្ដពីអល់ឡោះ ប៉ុន្ដែរូបគេបែរជាសិក្សាវាដោយគ្មានបំណងអ្វីក្រៅពីចង់បានទ្រព្យសម្បត្ដិលោកិយទៅវិញនោះ រូបគេនឹងមិនបានធំក្លិនឋានសួគ៌ឡើយនៅថ្ងៃបរលោក”។
«مَنْ تَعَلَّمَ عِلْمًا مِمَّا يُبْتَغَى بِهِ وَجْهُ اللَّهِ عَزَّ وَجَلَّ لَا يَتَعَلَّمُهُ إِلَّا لِيُصِيبَ بِهِ عَرَضًا مِنَ الدُّنْيَا لَمْ يَجِدْ عَرْفَ الْجَنَّةِ يَوْمَ الْقِيَامَةِ» يَعْنِي رِيحَهَا.
ណាពី ﷺ លោកបានបញ្ជាក់ថា ជនណាដែលសិក្សាចំណេះដឹងផ្នែកសាសនាឥស្លាមដែលជាមូលដ្ឋាន គឺគេសិក្សាវាដើម្បីស្វែងរកការពេញចិត្ដពីអល់ឡោះ ក៏ប៉ុន្ដែរូបគេបែរជាសិក្សាវាក្នុងបំណងចង់បានលាភសំណាងលោកិយទៅវិញ ដូចជាទ្រព្យសម្បត្តិ ឬឋានៈសក្តិជាដើមនោះ រូបគេនឹងមិនបានធំក្លិនឋានសួគ៌ឡើយនៅថ្ងៃបរលោក។
ចាំបាច់ត្រូវមានភាពជ្រះថ្លា(អៀខ្លើស)ក្នុងការស្វែងរកចំណេះដឹង និងជំរុញឲ្យមានភាពជ្រះថ្លា។
ព្រមានយ៉ាងធ្ងន់ធ្ងរចំពោះអ្នកដែលសិក្សាចំណេះដឹងឥស្លាមដើម្បីចង់បានមុខមាត់(រីយ៉ាក) ឬជាឈ្នាន់ដើម្បីចាប់យកលោកិយ ហើយពិតណាស់ការធ្វើដូច្នោះ គឺស្ថិតក្នុងចំណោមបាបកម្មធំ។
ពិតប្រាកដណាស់ ជនណាដែលស្វែងរកចំណេះដឹងក្នុងនាមអល់ឡោះ ហើយលាភសំណាងលោកិយក៏មកដល់រូបគេផងដែរនោះ គឺគេអនុញ្ញាតឲ្យទទួលយកវា ហើយការធ្វើដូច្នោះ គឺគ្មានផលប៉ះពាល់អ្វីដល់គេឡើយ។
អាស្ស៊ិនទី បាននិយាយថា៖ ប្រសាសន៍របស់ណាពី ﷺ៖ “ក្លិនឋានសួគ៌” គឺជាបង្ហាញពីការហាមប្រាមដ៏តឹងរឹងអំពីឋានសួគ៌ ព្រោះថាបើសូម្បីតែក្លិនក៏មិនអាចទទួលបានផង នោះរសជាតិរបស់វា គឺរឹតតែមិនអាចទៅហើយ។
ជនណាដែលសិក្សាចំណេះដឹងណាមួយក្នុងចំណោមចំណេះដឹងដែលគេសិក្សាវាដើម្បីស្វែងរកការពេញចិត្ដពីអល់ឡោះក្នុងបំណងចង់បានការងារ ឬក្នុងបំណងអ្វីផ្សេងទៀត គឺចាំបាច់លើរូបគេត្រូវរួសរាន់សារភាពកំហុស(តាវហ្ពាត់)ទៅកាន់អល់ឡោះពីប្រការនោះ ហើយអល់ឡោះជាម្ចាស់នឹងលុបលាងនូវអ្វីដែលបានកើតឡើងពីការនៀតមិនត្រឹមត្រូវនោះ។ ហើយអល់ឡោះជាម្ចាស់ជាអ្នកដែលមានក្តីសប្បុរសដ៏ធំធេងបំផុត។
ការព្រមាននេះ គឺចំពោះអ្នកដែលសិក្សាចំណេះដឹងឥស្លាមប៉ុណ្ណោះ។ ចំណែកឯអ្នកដែលសិក្សាចំណេះដឹងណាមួយក្នុងចំណោមចំណេះដឹងលោកិយដើម្បីទទួលបានផលប្រយោជន៍លោកិយ ដូចជាវិស្វកម្ម ឬគីមីវិទ្យា ឬចំណេះដឹងផ្សេងទៀត គឺគេនឹងទទួលបានតាមអ្វីដែលគេបាននៀត។
ស៊ូណាន់ អាពូទើវូទ (5/ 504) (3664).
ស៊ូណាន់ អ៊ិពនូម៉ាហ្ជះ (1/ 169) (252).
មុសណាត់អះម៉ាត់ (14/ 169) (8457).
បន្ថែមទៀត (12)
شرح رياض الصالحين.
لابن عثيمين (2/ 477).
كنوز رياض الصالحين.
لمجموعة من الباحثين (16/ 507).
نزهة المتقين شرح رياض الصالحين.
لمجموعة من الباحثين (2/ 957).
بهجة الناظرين.
لسليم الهلالي (2/ 447).
عون المعبود شرح سنن أبي داود.
العظيم آبادي (10/ 70).
حاشية السندي على سنن ابن ماجه.
لمحمد التتوي (1/ 110).
បានដកស្រង់ក្នុងសៀវភៅ
3 សៀវភៅបន្ថែមទៀត (3)
- الخطب المنبريةموسوعة الخطب المنبرية (القسم الأول)«مَنْ تَعَلَّمَ عِلْمًا مِّمَّا يُبْتَغَىٰ بِهِ وَجْهُ اللَّهِ، لَا يَتَعَلَّمُهُ إِلَّا لِيُصِيبَ بِهِ عَرَضًا مِنَ الدُّنْيَا، لَمْ يَجِدْ عَرْفَ الْجَنَّةِ يَوْمَ الْقِيَامَةِ - يَعْنِي: رِيحَهَا-»؛
- رياض الصالحينرياض الصالحين مع فوائد وهدايات - 6«مَنْ تعلَّمَ علماً ممَّا يُبْتغىٰ به وجهُ الله _عز وجل_ لا يتعلَّمُهُ إلا ليُصيبَ به عَرَضاً من الدُّنيا لم يجد عَرْفَ الجَنَّة يومَ القيامةِ» يَعني: ريحَها.
- رياض الصالحينرياض الصالحين مع فوائد وهدايات - 7«مَنْ تعلَّم علماً ممَّا يُبْتَغَىٰ به وجهُ الله _عز وجل_ ، لا يتعلمهُ إلَّا ليصيبَ بهِ عَرَضاً منَ الدُّنيا، لم يجدْ عَرْفَ الجنَّة يومَ القيامة» يعني: ريحها.