រ៉ស៊ូលុលឡោះ ﷺ លោកតែងសូត្រថា៖ يَا مُقَلِّبَ القُلُوبِ ثَبِّتْ قَلْبِي عَلَى دِينِكَ (ឱអ្នកដែលបង្វែរបេះដូង! សូមទ្រង់មេត្តាធ្វើឱ្យដួងចិត្តរបស់នៅនឹងនរខ្ញុំលើសាសនារបស់ទ្រង់ផង)
អំពី អាណាស رضي الله عنه បាននិយាយថា៖
រ៉ស៊ូលុលឡោះ ﷺ លោកតែងសូត្រថា៖ يَا مُقَلِّبَ القُلُوبِ ثَبِّتْ قَلْبِي عَلَى دِينِكَ (ឱអ្នកដែលបង្វែរបេះដូង! សូមទ្រង់មេត្តាធ្វើឱ្យដួងចិត្តរបស់នៅនឹងនរខ្ញុំលើសាសនារបស់ទ្រង់ផង)"។ ពេលនោះ ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! ពួកយើងមានជំនឿលើលោក និងអ្វីដែលលោកបាននាំមកហើយ តើលោកនៅតែព្រួយបារម្ភចំពោះពួកយើងទៀតឬ? លោកបានឆ្លើយថា៖ “បាទ។ ជាការពិតណាស់ ដួងចិត្តទាំងឡាយស្ថិតនៅចន្លោះម្រាមពីរនៃម្រាមទាំងឡាយរបស់អល់ឡោះជាម្ចាស់ដោយទ្រង់បង្វិលវាតាមដែលទ្រង់មានចេតនា”។
كَانَ رَسُولُ اللهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ يُكْثِرُ أَنْ يَقُولَ: «يَا مُقَلِّبَ القُلُوبِ ثَبِّتْ قَلْبِي عَلَى دِينِكَ»، فَقُلْتُ: يَا رَسُولَ اللهِ، آمَنَّا بِكَ وَبِمَا جِئْتَ بِهِ فَهَلْ تَخَافُ عَلَيْنَا؟ قَالَ: «نَعَمْ، إِنَّ القُلُوبَ بَيْنَ أُصْبُعَيْنِ مِنْ أَصَابِعِ اللهِ يُقَلِّبُهَا كَيْفَ يَشَاءُ».
ការបួងសួងដែលណាពី ﷺ តែងបួងសួងច្រើនបំផុត គឺការបួងសួងសុំឱ្យអល់ឡោះជាម្ចាស់ផ្តល់នូវជំហរនឹងនរនៅលើសាសនានិងការគោរពប្រតិបត្តិ ហើយឃ្លាតឆ្ងាយពីភាពវង្វេង និងការរាករេ។ អាណាស ពិន ម៉ាលិក رضي الله عنه គាត់មានការងឿងឆ្ងល់ចំពោះការដែលណាពី ﷺ តែងតែបួងសួងបែបនេះ។ ពេលនោះ ណាពី ﷺ បានប្រាប់គាត់ថា ជាការពិតណាស់ ដួងចិត្តរបស់មនុស្សស្ថិតនៅចន្លោះម្រាមពីរក្នុងចំណោមម្រាមទាំងឡាយរបស់អល់ឡោះជាម្ចាស់ដែលទ្រង់អាចបង្វិលវាតាមដែលទ្រង់មានចេតនា។ ចិត្តគឺជាកន្លែងនៃភាពមានជំនឿនិងគ្មានជំនឿស្ថិតនៅ។ ចិត្តត្រូវបានហៅថា “القلب” (ជាភាសាអារ៉ាប់)ដោយសារតែវាផ្លាស់ប្តូរ ឬប្រែប្រួលជាញឹកញាប់។ វាផ្លាស់ប្តូរលឿនជាងឆ្នាំងដែលកំពុងពុះទៅទៀត។ ជនណាដែលអល់ឡោះមានចេតនា ទ្រង់នឹងធ្វើឱ្យចិត្តរបស់គេស្ថិតនៅលើការចង្អុលបង្ហាញ និងមានជំហររឹងមាំក្នុងសាសនា។ ហើយជនណាដែលអល់ឡោះមានចេតនា ទ្រង់នឹងបង្វែរចិត្តរបស់គេចេញពីការចង្អុលបង្ហាញទៅកាន់ភាពវង្វេងនិងងាករេ។
ការដាក់ខ្លួនរបស់ណាពី ﷺ ចំពោះព្រះជាម្ចាស់របស់លោក និងការទទូចអង្វរកររបស់លោកទៅកាន់ទ្រង់ ព្រមទាំងណែនាំប្រជាជាតិរបស់លោកឱ្យបួងសួងសុំដូច្នោះផងដែរ។
សារៈសំខាន់នៃការមានជំហររឹងមាំប្រកាន់ខ្ជាប់នឹងសាសនារហូតដល់ទីបញ្ចប់ ព្រោះអ្វីគ្រប់យ៉ាង គឺអាស្រ័យលើទីបញ្ចប់របស់វា។
ខ្ញុំបម្រើអល់ឡោះមិនអាចមិនត្រូវការការពង្រឹងពីអល់ឡោះជាម្ចាស់នៅលើសាសនាអ៊ីស្លាមឡើយ ទោះបីជាមួយប៉ព្រិចភ្នែកក៏ដោយ។
ជំរុញឲ្យបួងសួងសុំពីអល់ឡោះតាមរយៈទូអានេះឱ្យបានច្រើន ដើម្បីជាការអនុវត្តតាមគំរូរបស់ណាពី ﷺ ។
ការមានជំហររឹងមាំលើសាសនាអ៊ីស្លាម គឺជាឧបការគុណដ៏ធំធេងដែលខ្ញុំបម្រើអល់ឡោះត្រូវព្យាយាមស្វែងរក ហើយថ្លែងអំណរគុណអល់ឡោះជាម្ចាស់ចំពោះឧបការគុណនេះ។
ស៊ូណាន់ អាត់តៀរមីហ្ស៊ី (4/ 19) (2140).
មុសណាត់អះម៉ាត់ (19/ 160) (12107).
បន្ថែមទៀត (10)
كنوز رياض الصالحين.
لمجموعة من الباحثين (17/ 476).
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (2/ 567).
نزهة المتقين.
لمجموعة من الباحثين (2/ 1014).
تطريز رياض الصالحين.
لفيصل آل مبارك (ص808).
شرح رياض الصالحين.
لابن عثيمين (6/ 41).
បានដកស្រង់ក្នុងសៀវភៅ
11 សៀវភៅបន្ថែមទៀត (11)
- الدعاء من الكتاب والسنة الدعاء ويليه العلاج بالرقى من الكتاب والسنة (للوزارة)70- ((يَا مُقَلِّبَ القُلُوبِ ثَبِّت قَلْبِي عَلَى دِينِكَ)).
- الدعاء ويليه العلاج بالرقى من الكتاب والسنةالدعاء من الكتاب والسنة70- «يَا مُقَلِّبَ القُلُوبِ ثَبِّت قَلْبِي عَلَى دِينِكَ»[32].
- الله -جل جلاله- أنيس المحبين وملاذ القاصدين«اللَّهُمَّ يَا مُقَلِّبَ القُلُوْبِ! ثَبِّتْ قَلْبِي عَلَى دِينِكَ»
- الله -جل جلاله- أنيس المحبين وملاذ القاصدين«يَا مُقَلِّبَ القُلُوْبِ! ثَبِّتْ قَلْبِي عَلَى دِينِكَ»
- تطبيق القرآن والأذكارأدعية النبي صلى الله عليه وسلم 70- ((يَا مُقَلِّبَ القُلُوبِ ثَبِّت قَلْبِي عَلَى دِينِكَ))[84].
- خطب تعظيم قدر الصلاة"يَا مُقَلِّبَ القُلُوبِ ثَبِّتْ قَلْبِي عَلَى دِينِكَ"
- رياض الصالحينرياض الصالحين مع فوائد وهدايات - 7«يا مُقَلِّبَ القُلُوبِ ثَبِّتْ قلبي علىٰ دِيْنِكَ».
- قاموس الكبائر موسوعة الكبائر - المجموعة الأولى«يَا مُقَلِّبَ القُلُوبِ ثَبِّتْ قَلْبِي عَلَى دِينِكَ» [28].
- قاموس الكبائر«يَا مُقَلِّبَ القُلُوبِ ثَبِّتْ قَلْبِي عَلَى دِينِكَ» [28].
- مجموعة زاد الحديث(3)1«يا مقلبَ القلوب ثبِّتْ قلبي على دينك»
- نبراس طالب (5)1«كَانَ رَسُولُ اللهِ ﷺ يُكْثِرُ أَنْ يَقُولَ: يَا مُقَلِّبَ القُلُوبِ ثَبِّتْ قَلْبِي عَلَى دِينِكَ، فَقُلْتُ: يَا رَسُولَ اللهِ، آمَنَّا بِكَ وَبِمَا جِئْتَ بِهِ، فَهَلْ تَخَافُ عَلَيْنَا؟ قَالَ: نَعَمْ، إِنَّ القُلُوبَ بَيْنَ أُصْبُعَيْنِ