“ចូរពួកអ្នកកុំចាត់ទុកផ្ទះរបស់ពួកអ្នកជាផ្នូរ ហើយចូរពួកអ្នកកុំយកផ្នូររបស់ខ្ញុំធ្វើជាកន្លែងធ្វើបុណ្យ។ ប៉ុន្ដែចូរពួកអ្នកសឡាវ៉ាតមកចំពោះខ្ញុំចុះ ព្រោះការសឡាវ៉ាតរបស់ពួកអ្នកនឹងមកដល់ខ្ញុំ ទោះជាពួកអ្នកស្ថិតនៅទីណាក៏ដោយ”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ចូរពួកអ្នកកុំចាត់ទុកផ្ទះរបស់ពួកអ្នកជាផ្នូរ ហើយចូរពួកអ្នកកុំយកផ្នូររបស់ខ្ញុំធ្វើជាកន្លែងធ្វើបុណ្យ។ ប៉ុន្ដែចូរពួកអ្នកសឡាវ៉ាតមកចំពោះខ្ញុំចុះ ព្រោះការសឡាវ៉ាតរបស់ពួកអ្នកនឹងមកដល់ខ្ញុំ ទោះជាពួកអ្នកស្ថិតនៅទីណាក៏ដោយ”។
«لَا تَجْعَلُوا بُيُوتَكُمْ قُبُورًا، وَلَا تَجْعَلُوا قَبْرِي عِيدًا، وَصَلُّوا عَلَيَّ؛ فَإِنَّ صَلَاتَكُمْ تَبْلُغُنِي حَيْثُ كُنْتُمْ».
ណាពី ﷺ លោកបានហាមឃាត់មិនឲ្យទុកផ្ទះចោលដោយមិនមានការប្រតិបត្តិសឡាតនៅក្នុងវា ប្រៀបដូចទីផ្នូរដែលគេមិនសឡាតនៅទីនោះ។ ហើយលោកបានហាមឃាត់មិនឲ្យទៅមើលផ្នូររបស់លោកម្តងហើយម្តងទៀត និងជួបជុំគ្នានៅទីនោះជាប្រចាំ ព្រោះថាការធ្វើដូច្នោះជាមធ្យោបាយនាំទៅរកប្រការស្ហ៊ីរិក។ ហើយលោកបង្គាប់ប្រើឲ្យសឡាវ៉ាត និងសាឡាមដល់លោកគ្រប់ទីកន្លែង ព្រោះថាការសឡាវ៉ាតរបស់គេនឹងទៅដល់រូបលោក មិនថារូបគេនៅជិតឬនៅឆ្ងាយឡើយ គឺវានឹងទៅដល់លោកដូចគ្នា។ ដូច្នេះ មិនចាំបាច់លើរូបគេត្រូវទៅកាន់ផ្នូរលោកម្តងហើយម្តងទៀត(ដើម្បីសឡាវ៉ាត)នោះទេ។
ولا تجعلوا قبري عيدًا: العيد: ما يعتاد مجيئه وقصده من زمان ومكان، أي: لا تتخذوا قبري محل اجتماعٍ تترددون إليه وتعتادونه للصلاة والدعاء وغير ذلك.
ហាមឃាត់មិនឱ្យទុកផ្ទះចោលដោយមិនមានការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់។
ហាមឃាត់ការធ្វើដំណើរគ្រាន់តែដើម្បីទៅមើលផ្នូរណាពី ﷺ ព្រោះលោកបង្គាប់ប្រើឲ្យសឡាវ៉ាតលើរូបលោក និងបានប្រាប់ថា វានឹងទៅដល់លោក។ តាមពិត ការដែលគេត្រូវព្យាយាមធ្វើដំណើរ គោលបំណងគឺដើម្បីបានទៅដល់ម៉ាស្ជិតណាពី និងប្រតិបត្តិសឡាតនៅទីនោះប៉ុណ្ណោះ។
ហាមឃាត់មិនឲ្យយកការទៅមើលផ្នូររបស់ណាពី ﷺ ជាការធ្វើបុណ្យតាមរយៈការទៅមើលផ្នូរលោកដដែលៗ ជាញឹកញាប់ក្នុងលក្ខណៈពិសេសជាក់លាក់ និងក្នុងពេលវេលាកំណត់ជាក់លាក់។ ហើយក៏ដូច្នោះដែរ ចំពោះការទៅមើលផ្នូរផ្សេងៗទៀត។
កិត្តិយសខ្ពង់ខ្ពស់របស់ណាពី ﷺ នៅឯម្ចាស់របស់លោក ដោយច្បាប់ឥស្លាមបានបង្គាប់ប្រើឲ្យសឡាវ៉ាត និងសាឡាមលើលោកនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ដោយការហាមឃាត់ការសឡាតនៅទីផ្នូរត្រូវបានទទួលស្គាល់ក្នុងចំណោមសហាហ្ពាត់ ហេតុដូច្នេះហើយទើបណាពី ﷺ លោកហាមមិនឲ្យចាត់ទុកផ្ទះដូចទីផ្នូរដែលគេមិនសឡាតនៅទីនោះ។
ស៊ូណាន់ អាពូទើវូទ (3/ 385) (2042).
បន្ថែមទៀត (4)
الجديد في شرح كتاب التوحيد.
لمحمد القرعاوي (ص202).
الملخص في شرح كتاب التوحيد.
لصالح الفوزان (ص185).
បានដកស្រង់ក្នុងសៀវភៅ
7 សៀវភៅបន្ថែមទៀត (7)
- المختصر في آداب السفر وصفة الحج والعمرة وآداب الزيارة والأدعية الجامعة مع ملحق بالفتاوى والمخالفات3- المختصر في آداب زيارة المسجد النبوي وأحكامها (للحرمين)«لَا تَجْعَلُوا بُيُوتَكُمْ قُبُورًا، وَلَا تَجْعَلُوا قَبْرِي عِيدًا، وَصَلُّوا عَلَيَّ، فَإِنَّ صَلَاتَكُمْ تَبْلُغُنِي حَيْثُ كُنْتُمْ» [2].
- المختصر في آداب زيارة المسجد النبوي وأحكامهاالمختصر في آداب زيارة المسجد النبوي وأحكامها (للحرمين)«لَا تَجْعَلُوا بُيُوتَكُمْ قُبُورًا، وَلَا تَجْعَلُوا قَبْرِي عِيدًا، وَصَلُّوا عَلَيَّ، فَإِنَّ صَلَاتَكُمْ تَبْلُغُنِي حَيْثُ كُنْتُمْ» [2].
- حصن المسلم من أذكار الكتاب والسنةحصن المسلم«لَا تَجْعَلُوا قَبْرِي عِيدًا وَصَلُّوا عَلَيَّ؛ فَإِنَّ صَلَاتَكُم تَبْلُغُنِي حَيْثُ كُنْتُمْ»[266].
- رسالة في الأذكار1«لَا تَجْعَلُوا قَبْرِي عِيدًا، وَصَلُّوا عَلَيَّ؛ فَإِنَّ صَلَاتَكُمْ تَبْلُغُنِي حَيْثُ كُنْتُمْ».
- كتاب التوحيدكتاب التوحيد للشيخ محمد بن عبد الوهاب((لاَ تَجْعَلُوا بُيُوتَكُمْ قُبُورًا، وَلاَ تَجْعَلُوا قَبْرِي عِيدًا، وَصَلُّوا عَلَيَّ؛ فَإِنَّ صَلاَتَكُمْ تَبْلُغُنِي حَيْثُ كُنْتُمْ))
- مجموعة زاد العقيده (4)العقيدة 4«لا تَجْعَلُوا بُيُوتَكُمْ قُبُورًا، وَلا تَجْعَلُوا قَبْرِي عِيدًا، وَصَلُّوا عَلَيَّ؛ فَإِنَّ صَلاتَكُمْ تَبْلُغُنِي حَيْثُ كُنْتُمْ».
- موسوعة الإيمان«وَصَلُّوا عَلَيَّ؛ فَإِنَّ صَلَاتَكُمْ تَبْلُغُنِي حَيْثُ كُنْتُمْ».