Skip to content

“ការបរិច្ចាគទានមិនបានធ្វើឲ្យទ្រព្យសម្បត្តិថយចុះឡើយ។ អ្នកដែលអធ្យាស្រ័យឲ្យគេ អល់ឡោះនឹងបន្ថែមនូវភាពខ្លាំងដល់ជននោះ។ ហើយអ្នកដែលឱនលំទោនដើម្បីអល់ឡោះ ទ្រង់នឹងលើកតម្កើងរូបគេ”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖

“ការបរិច្ចាគទានមិនបានធ្វើឲ្យទ្រព្យសម្បត្តិថយចុះឡើយ។ អ្នកដែលអធ្យាស្រ័យឲ្យគេ អល់ឡោះនឹងបន្ថែមនូវភាពខ្លាំងដល់ជននោះ។ ហើយអ្នកដែលឱនលំទោនដើម្បីអល់ឡោះ ទ្រង់នឹងលើកតម្កើងរូបគេ”។

«مَا نَقَصَتْ صَدَقَةٌ مِنْ مَالٍ، وَمَا زَادَ اللهُ عَبْدًا بِعَفْوٍ إِلَّا عِزًّا، وَمَا تَوَاضَعَ أَحَدٌ لِلهِ إِلَّا رَفَعَهُ اللهُ».

រាយការណ៍ដោយ មូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ការបរិច្ចាគទានមិនបានធ្វើឲ្យទ្រព្យសម្បត្តិថយចុះ ឬថមថយឡើយ។ ផ្ទុយទៅវិញ វាជួយការពារទ្រព្យនោះពីគ្រោះអាក្រក់ផ្សេងៗ ហើយអល់ឡោះនឹងផ្តល់ជំនួសដល់អ្នកដែលបរិច្ចាគនោះនូវប្រការល្អដ៏ធំធេងដែលជាហេតុនាំឲ្យទ្រព្យនោះកាន់តែកើនថែមទៀត ពុំមែនថយចុះឡើយ។ ហើយអ្នកដែលចេះអធ្យាស្រ័យឲ្យអ្នកដទៃខណៈរូបគេមានលទ្ធភាពតបត ឬដាក់ទោសជននោះ អល់ឡោះជាម្ចាស់នឹងបន្ថែមឲ្យគេនូវភាពខ្លាំងក្លា និងភាពខ្លាំងពូកែ។ ហើយអ្នកដែលឱនលំទោន បន្ទាបខ្លួនដើម្បីអល់ឡោះ ពុំមែនដោយសារតែខ្លាចនរណាម្នាក់ ដើម្បីយកចិត្តពួកគេ ឬចង់បានផលប្រយោជន៍ពីពួកគេ នោះអល់ឡោះជាម្ចាស់នឹងតបស្នងដល់រូបគេនូវកិត្តិយស និងភាពខ្ពង់ខ្ពស់។

មេរៀនដែលទាញបានពីហាទីស្ហ

ប្រការល្អ និងជោគជ័យ គឺស្ថិតនៅលើការអនុវត្តតាមច្បាប់បញ្ញត្តិឥស្លាម និងការសាងអំពើល្អ ទោះបីជាមនុស្សមួយចំនួនគិតថា វាខុសពីនោះក៏ដោយ។

ឯកសារយោង

សហេស មូស្លីម (4/ 2001) (2588).

បន្ថែមទៀត (8)

توضيح الأحكام من بلوغ المرام.

للبسام (7/ 501).

منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (10/ 354).

فتح ذي الجلال والإكرام.

لابن عثيمين (6/ 438).

سبل السلام بشرح بلوغ المرام.

للصنعاني (2/ 692).