Skip to content

“ជនណាដែលបានធ្វើធម្មយាត្រាហាជ្ជីដើម្បីអល់ឡោះ ដោយគេមិនបានរួមមេត្រី(ជាមួយភរិយា) និងមិនបានល្មើសនឹងបទបញ្ជាផ្សេងៗរបស់អល់ឡោះជាម្ចាស់ទេនោះ គេនឹងវិលត្រឡប់មកវិញដូចជាថ្ងៃដែលគេប្រសូត្រពីផ្ទៃម្តាយរបស់ខ្លួនដូច្នោះដែរ(ពោលគឺជ្រះស្អាតពីបាបកម្ម)”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖

“ជនណាដែលបានធ្វើធម្មយាត្រាហាជ្ជីដើម្បីអល់ឡោះ ដោយគេមិនបានរួមមេត្រី(ជាមួយភរិយា) និងមិនបានល្មើសនឹងបទបញ្ជាផ្សេងៗរបស់អល់ឡោះជាម្ចាស់ទេនោះ គេនឹងវិលត្រឡប់មកវិញដូចជាថ្ងៃដែលគេប្រសូត្រពីផ្ទៃម្តាយរបស់ខ្លួនដូច្នោះដែរ(ពោលគឺជ្រះស្អាតពីបាបកម្ម)”។

«مَنْ حَجَّ لِلهِ فَلَمْ يَرْفُثْ وَلَمْ يَفْسُقْ رَجَعَ كَيَوْمِ وَلَدَتْهُ أُمُّهُ».

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានបញ្ជាក់ថា ជនណាដែលបានធ្វើធម្មយាត្រាហាជ្ជី ហើយក្នុងពេលបំពេញកិច្ចការហាជ្ជីនោះ រូបគេមិនរួមមេត្រីនឹងភរិយា ក៏ដូចសកម្មភាពទាំងឡាយដែលពាក់ព័ន្ធនឹងការរួមមេត្រី ដូចជាការថើប ការបបោសអង្អែល ហើយក៏អាចរាប់បញ្ចូលផងដែរនូវពាក្យសម្ដីអាសគ្រាម ព្រមទាំងមិនប្រព្រឹត្តអំពើល្មើសនឹងអល់ឡោះជាម្ចាស់តាមរយៈការប្រព្រឹត្តអំពើអាក្រក់ផ្សេងៗ ហើយរាប់បញ្ចូលក្នុងអំពើល្មើសផងដែរ គឺការប្រព្រឹត្តល្មើសនឹងបម្រាមទាំងឡាយនៃតំណមអៀហរ៉ម នោះរូបគេនឹងវិលត្រលប់ពីការធ្វើធម្មយាត្រាហាជ្ជីវិញក្នុងនាមជាអ្នកដែលទទួលបានអភ័យទោសចំពោះបាបកម្មទាំងឡាយ ប្រៀបដូចជាទារកដែលកើតមកដោយភាពជ្រះស្អាតពីបាបកម្មផ្សេងៗដូច្នោះដែរ។

ពន្យល់ពាក្យ

كيوم ولدته أمه: أي رجع من حجه بغير ذنوب.

មេរៀនដែលទាញបានពីហាទីស្ហ

អំពើល្មើសទាំងឡាយ ទោះបីជាវាត្រូវបានហាមឃាត់នៅគ្រប់កាលៈទេសៈ ប៉ុន្តែក្នុងអំឡុងពេលធ្វើហាជ្ជី គឺកាន់តែត្រូវបានហាមឃាត់ថែមទៀត ដើម្បីជាការលើកតម្កើងដល់កិច្ចធម្មយាត្រាហាជ្ជី។

មនុស្សគ្រប់រូបកើតមកដោយគ្មានកំហុសឆ្គង ឬបាបកម្មអ្វីជាប់ខ្លួនឡើយ ហើយក៏មិនស្ពាយជាប់មកជាមួយនូវបាបកម្មរបស់អ្នកដទៃនោះដែរ។

ឯកសារយោង

សហេស អាល់ពូខរី (2/ 133) (1521).

សហេស មូស្លីម (2/ 983) (1350).

បន្ថែមទៀត (10)

رياض الصالحين من كلام سيد المرسلين (ص358) (1274).

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (2/ 401).

كنوز رياض الصالحين.

لمجموعة من الباحثين (15/ 378).

شرح رياض الصالحين.

للشيخ محمد بن صالح العثيمين (5/ 321).

شرح النووي على مسلم (9/ 119).

إكمال المعلم بفوائد مسلم.

للقاضي عياض (4/ 462).