Skip to content

“សូមអល់ឡោះផ្តល់ពន្លឺដល់អ្នកដែលបានឮអ្វីមួយពីយើង ហើយផ្សព្វផ្សាយវាដូចដែលខ្លួនបានឮ។ ជួនកាលអ្នកដែលត្រូវគេផ្សព្វផ្សាយអាចយល់ជាងអ្នកដែលបានឮផ្ទាល់ទៅទៀត”។

អំពី អាប់ទុលឡោះ ពិន ម៉ាស្អូទ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖

“សូមអល់ឡោះផ្តល់ពន្លឺដល់អ្នកដែលបានឮអ្វីមួយពីយើង ហើយផ្សព្វផ្សាយវាដូចដែលខ្លួនបានឮ។ ជួនកាលអ្នកដែលត្រូវគេផ្សព្វផ្សាយអាចយល់ជាងអ្នកដែលបានឮផ្ទាល់ទៅទៀត”។

«نَضَّرَ اللَّهُ امْرَأً سَمِعَ مِنَّا شَيْئًا فَبَلَّغَهُ كَمَا سَمِعَ، فَرُبَّ مُبَلِّغٍ أَوْعَى مِنْ سَامِعٍ».

រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានបួងសួងសុំពីអល់ឡោះជាម្ចាស់ឲ្យផ្តល់នូវពន្លឺ ភាពត្រចេះត្រចង់ និងប្រការល្អក្នុងលោកិយនេះ និងសូមឲ្យអល់ឡោះនាំរូបគេទៅកាន់ពន្លឺនៃឋានសួគ៌ បរមសុខ និងភាពត្រចេះត្រចង់របស់វានៅថ្ងៃបរលោកសម្រាប់អ្នកដែលបានឮហាទីស្ហរបស់លោក រួចគេបានទន្ទេញវាដើម្បីផ្សព្វផ្សាយវាទៅកាន់អ្នកដទៃ។ ជាការពិតណាស់ ជួនកាលអ្នកដែលត្រូវបានគេផ្សព្វផ្សាយ និងរាយការណ៍ហាទីស្ហនោះមកកាន់អាចចងចាំ យល់ច្បាស់ និងមានសមត្ថភាពអាចទាញយកជាមេរៀនបានល្អជាងអ្នកដែលបានរាយការណ៍ហាទីស្ហនោះមកផ្ទាល់ទៅទៀត។ ដូចនេះ អ្នកទីមួយអាចពូកែក្នុងការចងចាំ និងផ្សព្វផ្សាយ ខណៈដែលអ្នកទីពីរអាចពូកែក្នុងការយល់ និងការទាញយកជាមេរៀន។

មេរៀនដែលទាញបានពីហាទីស្ហ

ជំរុញឲ្យទន្ទេញ ឬថែរក្សាស៊ុណ្ណះណាពី ﷺ និងផ្សព្វផ្សាយវាដល់មនុស្សទូទៅ។

បញ្ជាក់ពីគុណតម្លៃនៃអ្នកសិក្សាហាទីស្ហ(أهل الحديث) និងកិត្តិយសដ៏ឧត្តុង្គឧត្តមនៃការសិក្សាចំណេះដឹងនេះ។

គុណតម្លៃនៃអ្នកប្រាជ្ញឥស្លាមដែលជាអ្នកជំនាញខាងឈ្វេងយល់ និងទាញសេចក្តីសន្និដ្ឋាន។

បញ្ជាក់ពីឧត្តមភាពរបស់បណ្តាសហាហ្ពាត់ رضي الله عنهم ។ ជាការពិតណាស់ ពួកគាត់ជាអ្នកដែលបានស្តាប់ឮហាទីស្ហពីរ៉ស៊ូលុលឡោះ ﷺ ហើយផ្សព្វផ្សាយវាមកដល់ពួកយើង។

អាល់មូណាវី បាននិយាយថា៖ តាមរយៈហាទីស្ហនេះបង្ហាញថា ចំពោះអ្នករាយការណ៍ហាទីស្ហ ការយល់ពុំមែនជាលក្ខខណ្ឌនោះទេ។ តាមពិត លក្ខខណ្ឌសម្រាប់អ្នកដែលរាយការណ៍ហាទីស្ហ គឺការចងចាំ។ ចំណែកឯអ្នកប្រាជ្ញឥស្លាម គឺត្រូវតែយល់ដឹង និងឆ្លុះបញ្ចាំងទៅលើវា។

អ៊ិពនូអ៊ូយៃណះ បាននិយាយថា៖ ជនណាម្នាក់ដែលសិក្សាឈ្វេងយល់អំពីហាទីស្ហ នោះនៅលើមុខរបស់គេ នឹងមានពន្លឺស្រស់ស្អាតដោយហាទីស្ហនោះ។

តាមទស្សនៈរបស់អ្នកជំនាញផ្នែកហាទីស្ហ(المُحدِّث) ការថែរក្សាហាទីស្ហមានពីរប្រភេទ៖ ការថែរក្សានៅក្នុងចិត្ត(ទន្ទេញចាំ) និងការថែរក្សានៅក្នុងសៀវភៅ ឬការសរសេរ។ ទាំងពីរប្រភេទនេះ គឺចូលក្នុងការបួងសួងក្នុងហាទីស្ហនេះ។

ការយល់ដឹងរបស់មនុស្សមានកម្រិតខុសៗគ្នា។ ជួនកាលអ្នកដែលត្រូវគេផ្សព្វផ្សាយអាចយល់ជាងអ្នកដែលបានឮផ្ទាល់ទៅទៀត។ ហើយជួនកាលដែលរាយការណ៍អំពីចំណេះដឹងនោះ ក៏មិនមែនសុទ្ធតែជាអ្នកប្រាជ្ញនោះដែរ។

ឯកសារយោង

ស៊ូណាន់ អាត់តៀរមីហ្ស៊ី (4/ 394) (2657).

ស៊ូណាន់ អ៊ិពនូម៉ាហ្ជះ (1/ 157) (232).

មុសណាត់អះម៉ាត់ (7/ 221) (4157).

បន្ថែមទៀត (10)

بهجة الناظرين شرح رياض الصالحين.

لسليم الهلالي (2/ 476).

شرح رياض الصالحين.

لابن عثيمين (5/ 446).

فيض القدير شرح الجامع الصغير.

لعبدالرؤوف المناوي (3/ 206).

كنوز رياض الصالحين.

لمجموعة من الباحثين (16/ 496).

نزهة المتقين شرح رياض الصالحين.

لمجموعة من الباحثين (2/ 956).