ជាការពិតណាស់ អ្នកនឹងទទួលបានអ្វីដែលអ្នកប៉ងប្រាថ្នា ហើយនិងទទួលបានដូចគ្នានេះពីលើថែមទៀត”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ពិតប្រាកដណាស់ អ្នកដែលមានឋានៈទាបជាងគេបំផុតនៅក្នុងឋានសួគ៌ក្នុងចំណោមពួកអ្នក គឺអ្នកដែលអល់ឡោះមានបន្ទូលទៅកាន់ជននោះថា៖ ចូរអ្នកប្រាថ្នាចុះ។ ពេលនោះ ជននោះក៏ប៉ងប្រាថ្នាហើយ ប៉ងប្រាថ្នាទៀត។ បន្ទាប់មក ទ្រង់បានសួរថា៖ តើអ្នកបានប៉ងប្រាថ្នាហើយឬនៅ? គេឆ្លើយថា៖ បាទ។ ពេលនោះ អល់ឡោះបានមានបន្ទូលទៅកាន់ជននោះថា៖ ជាការពិតណាស់ អ្នកនឹងទទួលបានអ្វីដែលអ្នកប៉ងប្រាថ្នា ហើយនិងទទួលបានដូចគ្នានេះពីលើថែមទៀត”។
«إِنَّ أَدْنَى مَقْعَدِ أَحَدِكُمْ مِنَ الْجَنَّةِ أَنْ يَقُولَ لَهُ: تَمَنَّ فَيَتَمَنَّى، وَيَتَمَنَّى، فَيَقُولُ لَهُ: هَلْ تَمَنَّيْتَ؟ فَيَقُولُ: نَعَمْ، فَيَقُولُ لَهُ: فَإِنَّ لَكَ مَا تَمَنَّيْتَ وَمِثْلَهُ مَعَهُ».
ណាពី ﷺ លោកបានប្រាប់ថា៖ ជាការពិតណាស់ អ្នកដែលមានកម្រិតទាបជាងគេបំផុត និងមានឋានៈទាបជាងគេបំផុតនៅក្នុងឋានសួគ៌ក្នុងចំណោមពួកអ្នក គឺអ្នកដែលអល់ឡោះមានបន្ទូលទៅកាន់ជននោះថា៖ ចូរអ្នកប្រាថ្នាចុះ។ ពេលនោះ ជននោះក៏ប៉ងប្រាថ្នាហើយ ប៉ងប្រាថ្នាទៀត រហូតដល់គ្មានបំណងប្រាថ្នាណាមួយនៅសល់ដែលរូបគេមិនទាន់បានប៉ងប្រាថ្នានោះឡើយ។ បន្ទាប់មក អល់ឡោះជាម្ចាស់ទ្រង់សួរថា៖ តើអ្នកបានប៉ងប្រាថ្នាហើយឬនៅ? គេឆ្លើយថា៖ បាទ រួចរាល់ហើយ។ ពេលនោះ អល់ឡោះបានមានបន្ទូលទៅកាន់ជននោះថា៖ ជាការពិតណាស់ អ្នកនឹងទទួលបានអ្វីដែលអ្នកប៉ងប្រាថ្នា ហើយនិងទទួលបានដូចគ្នានេះពីលើថែមទៀត។
បញ្ជាក់ពីឋានៈ និងកម្រិតផ្សេងៗគ្នារបស់អ្នកឋានសួគ៌។
បញ្ជាក់ពីភាពធំធេងនៃក្តីសប្បុរសរបស់អល់ឡោះជាម្ចាស់។
បរមសុខក្នុងឋានសួគ៌គ្មានដែនកំណត់ឡើយ។ ផ្ទុយទៅវិញ នៅទីនោះ អ្នកមានជំនឿនឹងបានឃើញនូវអ្វីគ្រប់យ៉ាងដែលខ្លួនប៉ងប្រាថ្នា និងចង់បាន ជាការប្រោសប្រទាន និងជាក្តីសប្បុរសពីអល់ឡោះជាម្ចាស់។
សហេស មូស្លីម (1/ 167) (182).
បន្ថែមទៀត (8)
مرقاة المفاتيح شرح مشكاة المصابيح.
لعلي القاري (9/ 3585).
تطريز رياض الصالحين.
لفيصل آل مبارك (ص1090).
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (3/ 348).
نزهة المتقين شرح رياض الصالحين.
لمجموعة من الباحثين (2/ 1292).