“ការជេរប្រមាថអ្នកមូស្លីម គឺជាអំពើទុច្ចរិត ហើយការសម្លាប់អ្នកមូស្លីម គឺជាភាពគ្មានជំនឿ(កាហ្វៀរ)”។
អំពី អាប់ទុលឡោះ ពិន ម៉ាស្អ៊ូទ رضي الله عنه អំពី ﷺ លោកបានមានប្រសាសន៍ថា៖
“ការជេរប្រមាថអ្នកមូស្លីម គឺជាអំពើទុច្ចរិត ហើយការសម្លាប់អ្នកមូស្លីម គឺជាភាពគ្មានជំនឿ(កាហ្វៀរ)”។
«سِبَابُ المُسْلِمِ فُسُوقٌ، وَقِتَالُهُ كُفْرٌ».
ណាពី ﷺ លោកបានហាមឃាត់មិនឱ្យជនមូស្លីមជេរប្រមាថចំពោះបងប្អូនមូស្លីមរបស់ខ្លួនឡើយដោយចាត់ទុកថាទង្វើបែបនោះ គឺជាអំពើទុច្ចរិត ចេញពីការគោរពប្រតិបត្តិអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់។ ហើយការដែលអ្នកមូស្លីមសម្លាប់បងប្អូនរបស់ខ្លួនដែលជាអ្នកមូស្លីម គឺជាទង្វើគ្មានជំនឿ(កាហ្វៀរ) ប៉ុន្តែជាភាពគ្មានជំនឿកម្រិតស្រាល(កាហ្វៀរតូច)។
ចាំបាច់ត្រូវគោរពដល់កិត្តិយស និងអាយុជីវិតរបស់អ្នកមូស្លីម។
ភាពធ្ងន់ធ្ងរនៃការជេរប្រមាថអ្នកមូស្លីមដោយមិនត្រឹមត្រូវ ព្រោះអ្នកដែលជេរប្រមាថដោយមិនត្រឹមត្រូវ គឺជាមនុស្សទុច្ចរិត។
ការជេរប្រមាថ និងសម្លាប់អ្នកមូស្លីមធ្វើឱ្យជំនឿទន់ខ្សោយ និងថយចុះ។
ទង្វើខ្លះត្រូវបានគេឲ្យឈ្មោះថា ជាភាពគ្មានជំនឿ(កាហ្វៀរ) ទោះបីជាវាមិននាំទៅដល់ភាពគ្មានជំនឿកម្រិតធ្ងន់(កាហ្វៀរធំ)ដែលធ្វើឱ្យចេញពីអ៊ីស្លាមក៏ដោយ។
ភាពគ្មានជំនឿ(កាហ្វៀរ)នៅត្រង់កន្លែងនេះ គឺសំដៅលើភាពគ្មានជំនឿកម្រិតស្រាល(កាហ្វៀរតូច) ដែលមិនធ្វើឱ្យចេញពីសាសនាឥស្លាមឡើយ យោងតាមការឯកភាពគ្នារបស់អះលុស៊្សុណ្ណះ ព្រោះអល់ឡោះជាម្ចាស់ទ្រង់បានទទួលស្គាល់នូវភាពជាបងប្អូនក្នុងជំនឿរវាងអ្នកមានជំនឿទាំងឡាយ ទោះជាក្នុងស្ថានភាពដែលពួកគេប្រយុទ្ធគ្នា និងមានជម្លោះនឹងគ្នាក៏ដោយ ដូចដែលទ្រង់បានមានបន្ទូលថា៖ ﴿وَإِنْ طَائِفَتَانِ مِنَ الْمُؤْمِنِينَ اقْتَتَلُوا فَأَصْلِحُوا ﴾ [سورة الحجرات(9)] (ហើយប្រសិនបើមានពីរក្រុមក្នុងចំណោមអ្នកមានជំនឿប្រយុទ្ធគ្នា ចូរពួកអ្នកផ្សះផ្សារវាងពួកគេ)។ រហូតដល់បន្ទូលរបស់ទ្រង់៖ ﴿إِنَّمَا الْمُؤْمِنُونَ إِخْوَةٌ ﴾ [سورة الحجرات(10)] “ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ គឺជាបងប្អូននឹងគ្នា(ក្នុងសាសនាអ៊ីស្លាម)”។
សហេស អាល់ពូខរី (1/ 19) (48).
សហេស មូស្លីម (1/ 81) (64).
បន្ថែមទៀត (6)
فتح ذي الجلال والاكرام بشرح بلوغ المرام.
لابن عثيمين (6/ 362).
منحة العلام في شرح بلوغ المرام.
لعبد الله الفوزان (10/ 216).
توضِيحُ الأحكَامِ مِن بُلوُغ المَرَام.
للبسام (7/ 412).
បានដកស្រង់ក្នុងសៀវភៅ
9 សៀវភៅបន្ថែមទៀត (9)
- رياض الصالحينرياض الصالحين مع فوائد وهدايات - 7«سِبابُ المُسلم فُسوقٌ، وقتالُهُ كُفْرٌ».
- عقيدة الأئمة الأربعة«سِبَابُ الْمُسْلِمِ فُسُوقٌ، وَقِتَالُهُ كُفْرٌ»
- عقيدة التوحيد(سباب المسلمِ فُسوقٌ، وقتالُه كفر)
- قاموس الكبائرموسوعة الكبائر - المجموعة الثانية«سِبَابُ المُسْلِمِ فُسُوقٌ، وَقِتَالُهُ كُفْرٌ» [107].
- مشروع المنهج التعليميمادة التوحيد مستوى 3«سِبَابُ المُسْلِمِ فُسُوقٌ، وَقِتَالُهُ كُفْرٌ»
- مشروع المنهج التعليميمادة التوحيد مستوى 3«سِبَابُ المُسْلِمِ فُسُوقٌ، وَقِتَالُهُ كُفْرٌ»
- مشروع منهاج زادكزادك 3 طالب نهائي«سِبَابُ المُسْلِمِ فُسُوقٌ، وَقِتَالُهُ كُفْرٌ»
- موسوعة الإيمان«سِبَابُ المسْلِمِ فُسُوقٌ، وَقِتَالُهُ كُفْرٌ»،
- نبراس طالب (4)1«سِبَابُ المُسْلِمِ فُسُوقٌ، وَقِتَالُهُ كُفْرٌ»