“ចូរអ្នកបោះបង់ចោលអ្វីដែលធ្វើឲ្យអ្នកមន្ទិលសង្ស័យ រួចងាកទៅរកអ្វីដែលមិនធ្វើឲ្យអ្នកមន្ទិលសង្ស័យ”។
អំពី អាពូមូហាំម៉ាត់ អាល់ហាសាន់ ពិន អាលី ពិន អាពីត៏ឡិប(ជាចៅប្រុសរ៉ស៊ូលុលឡោះ ﷺ និងជាសំណព្វចិត្តរបស់លោក)បាននិយាយថា៖ ខ្ញុំបានចងចាំពីរ៉ស៊ូលុលឡោះ ﷺ ថា៖
“ចូរអ្នកបោះបង់ចោលអ្វីដែលធ្វើឲ្យអ្នកមន្ទិលសង្ស័យ រួចងាកទៅរកអ្វីដែលមិនធ្វើឲ្យអ្នកមន្ទិលសង្ស័យ”។
«دَعْ مَا يَرِيبُك إلَى مَا لَا يَرِيبُكَ».
ណាពី ﷺ លោកបានបង្គាប់ប្រើឱ្យបោះបង់នូវអ្វីដែលគេមានការសង្ស័យ ទាំងពាក្យសម្តី និងទង្វើទាំងឡាយ ថាតើវាត្រូវបានហាមឃាត់ឬអត់ តើវាខុសច្បាប់ឬស្របច្បាប់ ហើយងាកទៅរកអ្វីដែលគ្មានការមន្ទិលសង្ស័យ ដែលអ្នកច្បាស់ក្នុងចិត្តថា វាល្អ និងស្របច្បាប់ ដោយសារចិត្តមានភាពស្ងប់ចំពោះវា។
ចាំបាច់លើជនមូស្លីមត្រូវសាងកិច្ចការរបស់ខ្លួនលើភាពច្បាស់លាស់ ហើយបោះបង់នូវអ្វីដែលខ្លួនមានការសង្ស័យ ព្រមទាំងត្រូវមានចំណេះដឹងច្បាស់លាស់ក្នុងសាសនារបស់ខ្លួន។
ហាមឃាត់ពីការធ្លាក់ទៅក្នុងភាពមិនច្បាស់លាស់។
ប្រសិនបើអ្នកចង់បានភាពស្ងប់សុខ សូមអ្នកបោះបង់ចោលនូវអ្វីដែលអ្នកមានការសង្ស័យ ហើយបោះវាទៅម្ខាង។
បញ្ជាក់ពីក្តីមេត្តាករុណារបស់អល់ឡោះចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ដោយទ្រង់បង្គាប់ប្រើពួកគេឱ្យធ្វើនូវអ្វីដែលនាំមកនូវភាពស្ងប់សុខក្នុងចិត្តគំនិត ហើយហាមឃាត់ពួកគេពីអ្វីដែលនាំមកនូវភាពថប់បារម្ភ។
ស៊ូណាន់ អាន់ណាសាអ៊ី (8/ 327) (5711).
ស៊ូណាន់ អាត់តៀរមីហ្ស៊ី (4/ 286) (2518).
មុសណាត់អះម៉ាត់ (3/ 248) (1723).
បន្ថែមទៀត (5)
التحفة الربانية في شرح الأربعين حديثًا النووية.
لإسماعيل الأنصاري (ص29).
شرح الأربعين النووية.
لابن عثيمين (ص153).
فتح القوي المتين في شرح الأربعين وتتمة الخمسين للنووي وابن رجب (ص56).
បានដកស្រង់ក្នុងសៀវភៅ
7 សៀវភៅបន្ថែមទៀត (6)
- الخطب المنبريةموسوعة الخطب المنبرية (القسم الثالث)«دَعْ مَا يَرِيبُكَ إِلَى مَا لَا يَرِيبُكَ»
- رسالتان موجزتان في الزكاة والصيامفي فضل صيام رمضان وقيامه «دَعْ مَا يَرِيبُكَ إِلَى مَا لَا يَرِيبُكَ»[11].
- رياض الصالحينرياض الصالحين مع فوائد وهدايات - 3«دَعْ مَا يرِيبُكَ إلىٰ مَا لا يرِيبُكَ».
- مجموعة زاد التربية الإسلامية (2)1«دعْ ما يريبُك إلى ما لا يريبُك».
- مجموعة زاد الحديث(2)1قُلْتُ لِلْحَسَنِ بْنِ عَلِيٍّ رضي الله عنهما: مَا حَفِظْتَ مِنْ رَسُولِ اللَّهِ ﷺ ؟ قَالَ: حَفِظْتُ مِنْ رَسُولِ اللَّهِ ﷺ :«دَعْ مَا يَرِيبُكَ إِلَى مَا لَا يَرِيبُكَ»
- مجموعة زاد الحديث(2)1(دَعْ مَا يَرِيبُكَ إِلَى مَا لَا يَرِيبُكَ...)