“ឱពីឡាល! ចូរអ្នកអ៊ីក៏ម៉ាត់សឡាត ផ្តល់ឲ្យយើងបានសម្រាកជាមួយនឹងសឡាត”។
អំពី សាលិម ពិន អាពូអាល់ហ្ជាក់ទ៍ បាននិយាយថា៖ មានបុរសម្នាក់បាននិយាយថា៖ ឱអនិច្ចារូបខ្ញុំ! ប្រសិនបើខ្ញុំសឡាត នោះខ្ញុំនឹងបានសម្រាកយ៉ាងស្ងប់ស្ងាត់។ ពេលនោះ បណ្តាសហាហ្ពាត់ហាក់បីដូចជាស្តីបន្ទោសគេចំពោះការពោលពាក្យបែបនេះ។ បុរសនោះក៏បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ឱពីឡាល! ចូរអ្នកអ៊ីក៏ម៉ាត់សឡាត ផ្តល់ឲ្យយើងបានសម្រាកជាមួយនឹងសឡាត”។
«يا بلالُ، أقِمِ الصَّلاةَ، أرِحْنا بها».
មានបុរសម្នាក់ក្នុងចំណោមសហាហ្ពាត់ណាពី ﷺ បាននិយាយថា៖ ឱអនិច្ចារូបខ្ញុំ! ប្រសិនបើខ្ញុំសឡាត នោះខ្ញុំនឹងបានសម្រាក។ ពេលនោះ អ្នកដែលនៅជុំវិញបុរសនោះហាក់បីដូចជាស្តីបន្ទោសគាត់ចំពោះការនិយាយបែបនេះ។ ដូច្នេះ បុរសនោះក៏បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ ឱពីឡាល! ចូរអ្នកតម្លើងសំឡេងអាហ្សាន និងអ៊ីក៏ម៉ាត់សឡាតដើម្បីឲ្យពួកយើងបានសម្រាកដោយសារសឡាតនេះ។ ត្បិតនៅក្នុងការសឡាត គឺជាការសន្ទនានឹងអល់ឡោះជាម្ចាស់ និងធ្វើឲ្យវិញ្ញាណនិងដួងចិត្តបានស្ងប់។
...:
ភាពស្ងប់ចិត្តកើតឡើងតាមរយៈការប្រតិបត្តិសឡាត ត្បិតនៅក្នុងការសឡាត គឺជាការសន្ទនានឹងអល់ឡោះជាម្ចាស់។
បដិសេធចំពោះអ្នកដែលមានភាពខ្ជិលច្រអូសចំពោះការគោរពសក្ការៈ។
ជនណាដែលបានបំពេញកាតព្វកិច្ចដែលចាំបាច់លើរូបគេ និងបានបំពេញនូវទំនូលខុសត្រូវលើរូបគេ គឺធ្វើឲ្យរូបគេបានធូរស្រាល និងមានអារម្មណ៍ស្ងប់។
ស៊ូណាន់ អាពូទើវូទ (7/ 338) (4985).
បន្ថែមទៀត (4)
الكاشف عن حقائق السُّنن (4/1217).
عون المعبود وحاشية ابن القيم (13/ 225).
مرقاة المفاتيح (3/939).
شرح سنن أبي داود للعباد (567/ 6).
បានដកស្រង់ក្នុងសៀវភៅ
5 សៀវភៅបន្ថែមទៀត (5)
- الحقيقة المُبْهِرَة في العلاقة بين الإسلام والإنسان(يا بلال، أقم الصلاة، أرِحنا بها)[233].
- مجموعة زاد السیرة النبوية (4)السيرة النبوية 4«يا بِلالُ، أَقِمِ الصَّلاةَ، أَرِحْنا بِها».
- مشروع منهاج زادكزادك 1 طالب«يَا بِلَالُ، أَقِمِ الصَّلَاةَ، أَرِحْنَا بِهَا»
- نبراس طالب (1)1«يَا بِلَالُ، أَقِمِ الصَّلَاةَ، أَرِحْنَا بِهَا»
- نبراس طالب (1)1«يَا بِلَالُ، أَقِمِ الصَّلَاةَ، أَرِحْنَا بِهَا».