Skip to content

“គ្មានទេការរៀបអាពាហ៍ពិពាហ៍ លើកលែងតែមានវ៉ើលី(អាណាព្យាបាលខាងកូនស្រី)”។

អំពី អាពូមូសា رضي الله عنه ពិតណាស់ណាពី ﷺ លោកបានមានប្រសាសន៍ថា៖

“គ្មានទេការរៀបអាពាហ៍ពិពាហ៍ លើកលែងតែមានវ៉ើលី(អាណាព្យាបាលខាងកូនស្រី)”។

«لا نِكَاحَ إِلّا بِوَليٍّ».

រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ការរៀបអាពាហ៍ពិពាហ៍ គឺមិនត្រឹមត្រូវនោះឡើយ លុះត្រាតែមានវ៉ើលី(អាណាព្យាបាលខាងកូនស្រី)ជាអ្នករៀបចំកិច្ចសន្យាអាពាហ៍ពិពាហ៍។

ពន្យល់ពាក្យ

لا نكاح : لا نكاح صحيح ومعتبر شرعًا.

الوَلِيُّ : هو أقرب الرجال إلى المرأة من عصبتها الذين يرثونها، كالأب والأخ.

មេរៀនដែលទាញបានពីហាទីស្ហ

វ៉ើលី(អាណាព្យាបាលខាងកូនស្រី) គឺជាលក្ខខណ្ឌមួយដើម្បីឲ្យអាពាហ៍ពិពាហ៍មានលក្ខណៈត្រឹមត្រូវ។ ដូចនេះ ប្រសិនបើអាពាហ៍ពិពាហ៍ណាមួយកើតឡើងដោយគ្មានវ៉ើលី ឬស្ត្រីរៀបអាពាហ៍ពិពាហ៍ដោយខ្លួនឯង ការរៀបអាពាហ៍ពិពាហ៍នោះមិនត្រឹមត្រូវឡើយ។

វ៉ើលី ឬអាណាព្យាបាលកូនស្រី គឺជាបុរសដែលជាប់សាច់ញាតិនឹងកូនស្រី(កូនក្រមុំ)ជិតជាងគេ។ ដូចនេះ វ៉ើលីដែលជាសាច់ឆ្ងាយមិនអាចរៀបអាពាហ៍ពិពាហ៍ឲ្យកូនស្រីបានឡើយក្នុងពេលដែលមានសាច់ញាតិដែលជាប់ខ្សែជិតជាង។

លក្ខខណ្ឌចំពោះវ៉ើលី៖ ជាបុរស ដែលគ្រប់អាយុ មានសតិបញ្ញាពេញលេញ និងមានចំណេះដឹង ទាក់ទងនឹងរឿងរ៉ាវអាពាហ៍ពិពាហ៍ និងមានសាសនាដូចគ្នានឹងនារីដែលស្ថិតក្រោមការគ្រប់គ្រងរបស់គេ។ ដូចនេះ ជនណាដែលមិនមានលក្ខណៈសម្បត្តិទាំងនេះទេ គឺរូបគេពុំអាចធ្វើជាវ៉ើលីឬអាណាព្យាបាលកូនស្រីក្នុងការធ្វើកិច្ចសន្យាអាពាហ៍ពិពាហ៍(អាកត់នីកាស)បានឡើយ។

ឯកសារយោង

ស៊ូណាន់ អាពូទើវូទ (3/ 427) (2085).

ស៊ូណាន់ អាត់តៀរមីហ្ស៊ី (2/ 392) (1101).

ស៊ូណាន់ អ៊ិពនូម៉ាហ្ជះ (3/ 79) (1881).

មុសណាត់អះម៉ាត់ (32/ 280) (19518).

បន្ថែមទៀត (10)

البدرُ التمام شرح بلوغ المرام.

للمَغرِبي (7/ 57).

إرواء الغليل في تخريج أحاديث منار السبيل.

للألباني (6/ 237).

توضِيح الأحكام من بلوغ المَرَام.

للبسام (5/ 262).

منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (7/ 222).

فتح ذي الجلال والإكرام بشرح بلوغ المرام.

لابن عثيمين (4/ 469).