“ជាការពិតណាស់ មនុស្សដែលអល់ឡោះទ្រង់ក្រោធខឹងជាងគេ គឺអ្នកដែលរឹងរូស ចូលចិត្តឈ្លោះប្រកែកដេញដោលគ្នា”។
អំពី អាអ៊ីស្ហះ رضي الله عنها អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“ជាការពិតណាស់ មនុស្សដែលអល់ឡោះទ្រង់ក្រោធខឹងជាងគេ គឺអ្នកដែលរឹងរូស ចូលចិត្តឈ្លោះប្រកែកដេញដោលគ្នា”។
«إِنَّ أَبْغَضَ الرِّجَالِ إِلَى اللهِ الْأَلَدُّ الْخَصِمُ».
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ក្រោធខឹងបំផុតចំពោះមនុស្សដែលរឹងរូស ចូលចិត្តឈ្លោះប្រកែកដេញដោលគ្នា។ មានន័យថា មិនព្រមទទួលយកការពិត ហើយព្យាយាមបដិសេធការពិតនោះដោយការឈ្លោះប្រកែកដេញដោលគ្នា ឬមួយក៏ប្រកែកដេញដោលការពារសេចក្តីពិត ប៉ុន្តែគេបែរជាជជែកដេញដោយជ្រុលហួសដែនកំណត់ និងជជែកដេញដោលដោយគ្មានចំណេះដឹង។
...:
មិនចូលក្នុងការជជែកដេញដោលដែលគេរិះគន់នោះឡើយចំពោះការដែលអ្នកត្រូវគេបំពាន(ជនរងគ្រោះ)ជជែកវែកញែកទាមទារសិទ្ធិរបស់ខ្លួនមកវិញទៅតាមនិតីវិធីដែលស្របនឹងច្បាប់ឥស្លាម។
ការឈ្លោះប្រកែក និងជជែកដេញដោលគ្នា គឺជាភាពគ្រោះថ្នាក់មួយបណ្តាលមកពីអណ្តាតដែលជាមូលហេតុនាំទៅរកការបែកបាក់ជាបក្ស ជាពួក និងការបែរខ្នងដាក់គ្នារវាងអ្នកឥស្លាម។
ការជជែកដេញដោលត្រូវបានគេកោតសរសើរ បើកាលណាវាជាការជជែកដេញដោលការពារភាពត្រឹមត្រូវ និងទៅតាមវិធីសាស្ត្រដែលល្អ។ ផ្ទុយទៅវិញការជជែកដេញដោលត្រូវបានគេរិះគន់ បើកាលណាវាជាការជជែកដេញដោលបដិសេធការពិត ហើយទទួលយកប្រការមិនពិត ឬជជែកដេញដោលដោយគ្មានភស្តុតាង និងអំណះអំណាងច្បាស់លាស់។
សហេស អាល់ពូខរី (3/ 131) (2457).
សហេស មូស្លីម (4/ 2054) (2668).
បន្ថែមទៀត (8)
توضيح الأحكام من بلوغ المرام.
للبسام (7/ 476).
منحة العلام في شرح بلوغ المرام.
لعبد الله الفوزان (10/ 308).
فتح ذي الجلال والإكرام.
لابن عثيمين (6/ 416).
سبل السلام بشرح بلوغ المرام.
للصنعاني (2/ 685).