Skip to content

“បុគ្គលណាធានាចំពោះខ្ញុំថែរក្សាអវយវៈដែលនៅចន្លោះពុកមាត់និងពុកចង្ការបស់គេ(អណ្តាត) និងអវយវៈដែលនៅចន្លោះជើងទាំងពីររបស់គេ(ប្រដាប់ភេទ) ខ្ញុំនឹងធានាឲ្យជននោះនូវឋានសួគ៌”។

អំពី សះល៍ ពិន សាអាត់ رضي الله عنه អំពី រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“បុគ្គលណាធានាចំពោះខ្ញុំថែរក្សាអវយវៈដែលនៅចន្លោះពុកមាត់និងពុកចង្ការបស់គេ(អណ្តាត) និងអវយវៈដែលនៅចន្លោះជើងទាំងពីររបស់គេ(ប្រដាប់ភេទ) ខ្ញុំនឹងធានាឲ្យជននោះនូវឋានសួគ៌”។

«مَنْ يَضْمَنْ لِي مَا بَيْنَ لَحْيَيْهِ وَمَا بَيْنَ رِجْلَيْهِ أَضْمَنْ لَهُ الْجَنَّةَ».

រាយការណ៍ដោយ អាល់ពូខរី
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានប្រាប់នូវប្រការពីរ ប្រសិនបើអ្នកមូស្លីមប្រកាន់ខ្ជាប់ប្រការទាំងពីរនេះ រូបគេនឹងបានចូលឋានសួគ៌៖ ទីមួយ៖ ថែរក្សាអណ្ដាតអំពីការនិយាយនូវអ្វីដែលធ្វើឲ្យអល់ឡោះក្រោធខឹង។ ទីពីរ៖ ថែរក្សាប្រដាប់ភេទរបស់ខ្លួនពីការធ្លាក់ចូលទៅក្នុងទង្វើអសីលធម៌។ ព្រោះអវយវៈទាំងពីរនេះច្រើនតែធ្វើឲ្យមានបាបកម្មកើតឡើង។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

ការថែរក្សាអណ្ដាត និងប្រដាប់ភេទ គឺជាផ្លូវមួយនាំទៅកាន់ឋានសួគ៌។

ការលើកឡើងពីអណ្តាតនិងប្រដាប់ភេទជាពិសេស ព្រោះអវយវៈទាំងពីរនេះជាប្រភពចម្បងដែលនាំគ្រោះដល់មនុស្សលោក ទាំងក្នុងលោកិយ និងនៅថ្ងៃបរលោក។

ឯកសារយោង

សហេស អាល់ពូខរី (8/ 100) (6474).

បន្ថែមទៀត (11)

بهجة الناظرين شرح رياض الصالحين.

تأليف سليم الهلالي (3/ 9).

نزهة المتقين شرح رياض الصالحين.

تأليف د.

مصطفى الخِن وغيره (2/ 1035).

كنوز رياض الصالحين.

لمجموعة من الباحثين (18/ 85).

شرح رياض الصالحين.

لابن عثيمين (6/ 117).

إرشاد الساري لشرح صحيح البخاري.

للقسطلاني (9/ 272).