Skip to content

“ម្នាក់ៗនៃពួកអ្នកមិនទាន់មានជំនឿពេញលេញនោះទេ លុះត្រាតែគេស្រលាញ់មកចំពោះខ្ញុំជាងឪពុកម្តាយរបស់គេ កូនចៅរបស់គេ និងជាងមនុស្សលោកទាំងអស់”។

អំពី អាណាស رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖

“ម្នាក់ៗនៃពួកអ្នកមិនទាន់មានជំនឿពេញលេញនោះទេ លុះត្រាតែគេស្រលាញ់មកចំពោះខ្ញុំជាងឪពុកម្តាយរបស់គេ កូនចៅរបស់គេ និងជាងមនុស្សលោកទាំងអស់”។

«لَا يُؤْمِنُ أَحَدُكُمْ حَتَّى أَكُونَ أَحَبَّ إِلَيْهِ مِنْ وَالِدِهِ وَوَلَدِهِ وَالنَّاسِ أَجْمَعِينَ».

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

រ៉ស៊ូលុលឡោះ ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ជនមូស្លីមម្នាក់ៗមិនទាន់ក្លាយជាអ្នកដែលមានជំនឿពេញលេញនោះឡើយ លុះត្រាតែរូបគេផ្តល់អាទិភាពលើក្តីស្រឡាញ់ចំពោះរ៉ស៊ូលុលឡោះ ﷺ ជាងក្តីស្រឡាញ់ចំពោះឪពុកម្តាយរបស់ខ្លួន កូនប្រុសកូនស្រីរបស់ខ្លួន និងមនុស្សលោកទាំងអស់។ ហើយក្តីស្រឡាញ់នេះ គឺទាមទារឲ្យមានការគោរពប្រតិបត្តិចំពោះលោក ជួយដល់លោក និងបោះបង់អំពើល្មើសចំពោះលោក។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

ចាំបាច់ត្រូវមានក្តីស្រឡាញ់ចំពោះរ៉ស៊ូលុលឡោះ ﷺ ហើយត្រូវផ្តល់អាទិភាពលើក្តីស្រឡាញ់ចំពោះលោកជាងនរណាៗទាំងអស់។

ក្នុងចំណោមសញ្ញាដែលបង្ហាញពីក្តីស្រឡាញ់ដ៏ពេញលេញចំពោះរ៉ស៊ូលុលឡោះ ﷺ គឺការជួយដល់ស៊ុណ្ណះ(មាគ៌ា)របស់លោក ហើយត្រូវលះបង់ខ្លួនប្រាណ និងទ្រព្យសម្បត្តិក្នុងបុព្វហេតុនេះ។

ក្តីស្រឡាញ់ចំពោះរ៉ស៊ូលុលឡោះ ﷺ គឺទាមទារឲ្យមានការគោរពប្រតិបត្តិចំពោះលោកនូវអ្វីដែលលោកបង្គាប់ប្រើ ជឿជាក់ចំពោះលោកនូវអ្វីដែលលោកបានប្រាប់ ចៀសវាងពីប្រការទាំងឡាយដែលលោកហាមឃាត់ ហើយត្រូវដើរតាមលោក និងបោះបង់ការបង្កើតថ្មីក្នុងសាសនា(ប្រការពិទអះ)។

សិទ្ធិរបស់ណាពី ﷺ គឺធំធេង និងសង្កត់ធ្ងន់ជាងសិទ្ធិនរណាៗទាំងអស់ ព្រោះលោកគឺជាមូលហេតុនៃការដែលពួកយើងទទួលបាននូវការចង្អុលបង្ហាញចេញពីភាពវង្វេង រួចផុតពីឋាននរក និងទទួលបានឋានសួគ៌។

ឯកសារយោង

សហេស អាល់ពូខរី (1/ 12) (15).

សហេស មូស្លីម (1/ 67) (44).

បន្ថែមទៀត (7)

فتح الباري لابن رجب (1/ 48).

الجديد في شرح كتاب التوحيد.

للقرعاوي (ص281).

الملخص في شرح كتاب التوحيد.

للفوزان (ص252).

القول المفيد على كتاب التوحيد.

لابن عثيمين (2/ 50).