នែកេ្មងប្រុស! ចូរអ្នករំលឹកនាមរបស់អល់ឡោះ(សូត្រ بسم الله) ទទួលទាននឹងដៃស្ដាំរបស់អ្នក ហើយទទួលទានពីអ្វីដែលនៅជិតអ្នក
អំពី អ៊ូមើរ ពិន អាពូសាឡាម៉ះ رضي الله عنه បាននិយាយថា៖
ខ្ញុំធ្លាប់ជាកេ្មងប្រុសម្នាក់ដែលស្ថិតក្រោមការគ្រប់គ្រងថែរក្សារបស់រ៉ស៊ូលុលឡោះ ﷺ ហើយដៃរបស់ខ្ញុំចល័តគ្រប់ទីកន្លែងនៃចានអាហារ(ពេលទទួលទាន)។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍មកកាន់ខ្ញុំថា៖ “នែកេ្មងប្រុស! ចូរអ្នករំលឹកនាមរបស់អល់ឡោះ(សូត្រ بسم الله) ទទួលទាននឹងដៃស្ដាំរបស់អ្នក ហើយទទួលទានពីអ្វីដែលនៅជិតអ្នក”។ ហើយនោះក៏បានក្លាយជាទម្លាប់របស់ខ្ញុំរហូតមក។
كُنْتُ غُلَامًا فِي حَجْرِ رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، وَكَانَتْ يَدِي تَطِيشُ فِي الصَّحْفَةِ، فَقَالَ لِي رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «يَا غُلَامُ، سَمِّ اللهَ، وَكُلْ بِيَمِينِكَ، وَكُلْ مِمَّا يَلِيكَ» فَمَا زَالَتْ تِلْكَ طِعْمَتِي بَعْدُ.
អ៊ូមើរ ពិន អាពូសាឡាម៉ះ رضي الله عنه ដែលត្រូវជាកូនចុងរបស់ណាពី ﷺ ជាមួយនឹង អ៊ុមមូសាឡាម៉ះ (គាត់ធ្លាប់ស្ថិតក្រោមការអប់រំ និងមើលថែពីសំណាក់ណាពី ﷺ)បានប្រាប់ថា ក្នុងពេលដែលគាត់ទទួលទានអាហារ ដៃរបស់គាត់លូកចាប់អាហារពាសវាលពាសកាលពេញទាំងថាសអាហារ។ ពេលនោះ ណាពី ﷺ លោកបានបង្រៀនដល់គាត់នូវសុជីវធម៌ចំនួនបីក្នុងចំណោមសុជីវធម៌នៃការទទួលទានអាហារ៖ ទីមួយ៖ ត្រូវសូត្រ بسم الله នៅពេលចាប់ផ្តើមទទួលទាន។ ទីពីរ៖ ត្រូវទទួលទានអាហារនឹងដៃស្តាំ។ ទីបី៖ ត្រូវទទួលទានអាហារដែលនៅជិតខ្លួន។
...:
ក្នុងចំណោមសុជីវធម៌នៃការទទួលទានអាហារ និងផឹក គឺការសូត្រ بسم الله នៅពេលចាប់ផ្តើមទទួលទាន។
បង្រៀនកុមារតូចៗពីសុជីវធម៌ផ្សេងៗ ជាពិសេស កុមារដែលស្ថិតក្រោមការបីបាច់ថែរក្សាពីសំណាក់មនុស្សធំ។
ភាពទន់ភ្លន់របស់ណាពី ﷺ និងចិត្តទូលាយរបស់លោកក្នុងការបង្រៀនកុមារតូចៗ និងអប់រំសុជីវធម៌ដល់ពួកគេ។
ក្នុងចំណោមសុជីវធម៌នៃការទទួលទានអាហារ គឺត្រូវទទួលទានអាហារដែលនៅជិតខ្លួន លើកលែងតែអាហារមានច្រើនមុខខុសៗគ្នា គឺគេអាចទទួលទានអាហារដែលនៅឆ្ងាយដៃខ្លួនបាន។
ការយកចិត្តទុកដាក់របស់សហាហ្ពាត់ចំពោះសុជីវធម៌ដែលណាពី ﷺ លោកបានបង្រៀនដល់ពួកគេ ដែលត្រូវបានឆ្លុះបញ្ចាំងដោយសម្តីរបស់អ៊ូមើរថា៖ “ហើយនោះក៏បានក្លាយជាទម្លាប់របស់ខ្ញុំរហូតមក”។
សហេស អាល់ពូខរី (7/ 68) (5376).
(3/ 61) (2092).
សហេស មូស្លីម (3/ 1599) (2022).
បន្ថែមទៀត (9)
شرح النووي على مسلم (13/ 193).
توضيح الأحكام مِن بلوغ المرام.
للبسام (5/ 440).
فتح ذي الجلال والإكرام شرح بلوغ المرام.
لابن عثيمين (4/ 616).
منحة العلام في شرح بلوغ المرام.
لعبد الله الفوزان (7/ 439).
شرح رياض الصالحين.
لابن عثيمين (3/ 169).
បានដកស្រង់ក្នុងសៀវភៅ
8 សៀវភៅបន្ថែមទៀត (8)
- الذكر والدعاء والعلاج بالرقي من الكتاب والسنة"يا غلام سَمِّ اللهَ، وكل بيمينك، وكل مما يليك" فما زالت تلك طعمتي بعد .
- تحفة الأخيار تحفة الأخيار (ببيان جملة نافعة مما ورد في الكتاب والسنة من الأدعية والأذكار)«يَا غُلَامُ، سَمِّ اللَّهَ، وَكُلْ بِيَمِينِكَ، وَكُلْ مِمَّا يَلِيكَ» [77]
- رياض الصالحينرياض الصالحين مع فوائد وهدايات - 4«سَمِّ اللهَ، وَكُلْ بِيَمِينِكَ، وكُلْ مِمَّا يَلِيكَ»
- ما لا يسع أطفال المسلمين جهله«يَا غُلَامُ، سَمِّ اللَّهَ، وَكُلْ بِيَمِينِكَ، وَكُلْ مِمَّا يَلِيكَ»[115].
- مجموعة زاد التربية الإسلامية (1)، والسيرة النبوبة (1)، والعقيدة (1)، والفقه (1)التربية الأسلامية 1« يا غُلامُ، سمِّ اللّه، وكُلْ بِيمِينِك، وكُلْ مِمّا يلِيك»
- مجموعة زاد التربية الإسلامية (3)، والسيرة النبوية (3)السيرة النبوية (3)«يا غلامُ، سَمِّ الله، وكُلْ بيمينك».
- مشروع منهاج زادكزادك 1 طالب«يَا غُلَامُ، سَمِّ اللهَ، وَكُلْ بِيَمِينِكَ، وَكُلْ مِمَّا يَلِيكَ»
- مشروع منهاج زادكزادك 2 طالب نهائي«يَا غُلَامُ، سَمِّ اللهَ، وَكُلْ بِيَمِينِكَ، وَكُلْ مِمَّا يَلِيكَ»