Skip to content

“តើពួកអ្នកដឹងដែរឬទេ តើអ្វីទៅជាការនិយាយដើមគេនោះ”? ពួកគេបានឆ្លើយថា៖ អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដឹងបំផុត។ លោកបានមានប្រសាសន៍ថា៖ “គឺការដែលអ្នកនិយាយពី(ក្រោយខ្នង)បងប្អូនរបស់អ្នកនូវអ្វីដែលគាត់មិនពេញចិត្ដ

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“តើពួកអ្នកដឹងដែរឬទេ តើអ្វីទៅជាការនិយាយដើមគេនោះ”? ពួកគេបានឆ្លើយថា៖ អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដឹងបំផុត។ លោកបានមានប្រសាសន៍ថា៖ “គឺការដែលអ្នកនិយាយពី(ក្រោយខ្នង)បងប្អូនរបស់អ្នកនូវអ្វីដែលគាត់មិនពេញចិត្ដ”។ មានគេសួរថា៖ តើលោកយល់យ៉ាងណាដែរ ប្រសិនបើបងប្អូនរបស់ខ្ញុំគាត់បានធ្វើដូចអ្វីដែលខ្ញុំបាននិយាយនោះ? លោកបានឆ្លើយថា៖ “ប្រសិនបើគាត់ដូចអ្វីដែលអ្នកនិយាយមែន គឺអ្នកពិតជាបាននិយាយដើមគាត់។ តែប្រសិនបើគាត់មិនដូចអ្វីដែលអ្នកនិយាយទេនោះ គឺអ្នកពិតជាបាននិយាយបង្ខូចគាត់ហើយ”។

«أَتَدْرُونَ مَا الْغِيبَةُ؟»، قَالُوا: اللهُ وَرَسُولُهُ أَعْلَمُ، قَالَ: «ذِكْرُكَ أَخَاكَ بِمَا يَكْرَهُ»، قِيلَ: أَفَرَأَيْتَ إِنْ كَانَ فِي أَخِي مَا أَقُولُ؟ قَالَ: «إِنْ كَانَ فِيهِ مَا تَقُولُ فَقَدِ اغْتَبْتَهُ، وَإِنْ لَمْ يَكُنْ فِيهِ فَقَدْ بَهَتَّهُ».

រាយការណ៍ដោយ មូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានបញ្ជាក់ពីអត្ថន័យពិតប្រាកដនៃការនិយាយដើមគេដែលច្បាប់ឥស្លាមហាមឃាត់ នោះគឺការនិយាយពីក្រោយខ្នងអ្នកមូស្លីមនូវអ្វីដែលគាត់មិនពេញចិត្ត មិនថាទាក់ទងនឹងរូបសម្បត្តិរបស់គាត់ ឬអាកប្បកិរិយារបស់គាត់ ដូចជា អ្នកពិការភ្នែក អ្នកបោកប្រាស់ អ្នកភូតកុហកជាដើមដែលជាលក្ខណៈសម្បត្តិដែលមិនល្អ បើទោះបីជាបុគ្គលនោះមានលក្ខណៈសម្បត្តិដូចនោះពិតមែនក៏ដោយ។ ចំណែកឯប្រសិនបើបុគ្គលនោះមិនមានលក្ខណៈសម្បត្តិដូចអ្វីដែលគេនិយាយទេនោះ វាធ្ងន់ធ្ងរជាងការនិយាយដើមទៅទៀត គឺវាចូលក្នុងការនិយាយបង្ខូច ពោលគឺការនិយាយចោទប្រកាន់មនុស្សនូវអ្វីដែលមិនពិត។

មេរៀនដែលទាញបានពីហាទីស្ហ

ការបង្រៀនដ៏ល្អរបស់ណាពី ﷺ ដោយលោកលើកបញ្ហាតាមរយៈការចោទជាសំណួរ។

សុជីវធម៌ដ៏ប្រពៃរបស់សហាហ្ពាត់ជាមួយនឹងណាពី ﷺ ដោយពួកគេនិយាយថា៖ “អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដឹងបំផុត”។

អ្នកដែលគេចោទសួរត្រូវនិយាយថា៖ “الله أعلم” (អល់ឡោះទ្រង់ដឹងបំផុត) ប្រសិនបើរូបគេមិនដឹងពីចម្លើយទេនោះ។

ការយកចិត្តរបស់ច្បាប់បញ្ញត្តិឥស្លាមចំពោះសង្គមតាមរយៈការថែរក្សានូវសិទ្ធិនានា និងភាពជាបងប្អូនរវាងពួកគេ។

ការនិយាយដើមគេត្រូវបានហាមឃាត់ លើកលែងក្នុងករណីមួយចំនួនអាចផ្តល់ជាប្រយោជន៍ ក្នុងចំណោមនោះមានដូចជា ដើម្បីរកយុត្តិធម៌ដោយជនរងគ្រោះអាចរំលឹកពីអ្នកដែលបានបំពានមកលើខ្លួនទៅកាន់អ្នកដែលអាចរកយុត្តិធម៌ជូនខ្លួនបាន ដូចជានិយាយថា៖ បុគ្គលឈ្មោះនេះ ឈ្មោះនោះបានបំពានមកលើខ្ញុំ ឬប្រព្រឹត្តទង្វើបែបនេះ បែបនោះមកលើខ្ញុំ ឬក៏ដើម្បីសុំយោបល់ទាក់ទងនឹងរឿងរៀបការ ការរើសគូស្រករ និងរឿងអ្នកជិតខាងជាដើម។

ឯកសារយោង

សហេស មូស្លីម (4/ 2001) (2589).

បន្ថែមទៀត (6)

فتح ذي الجلال والاكرام بشرح بلوغ المرام.

لابن عثيمين (6/ 378).

منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (10/ 237).

توضيح الأحكام من بلوغ المرام.

للبسام (7/ 428).