Skip to content

“ជនណាសូត្រអាយ៉ាត់កួរស៊ីយ៍រៀងរាល់ពេលក្រោយពីសឡាតដែលជាកាតព្វកិច្ចរួច គ្មានអ្វីដែលរារាំងរូបគេពីការចូលឋានសួគ៌ឡើយ លើកលែងតែការស្លាប់ប៉ុណ្ណោះ”។

អំពី អាពូអ៊ូម៉ាម៉ះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“ជនណាសូត្រអាយ៉ាត់កួរស៊ីយ៍រៀងរាល់ពេលក្រោយពីសឡាតដែលជាកាតព្វកិច្ចរួច គ្មានអ្វីដែលរារាំងរូបគេពីការចូលឋានសួគ៌ឡើយ លើកលែងតែការស្លាប់ប៉ុណ្ណោះ”។

«مَنْ قَرَأَ آيَةَ الْكُرْسِيِّ فِي دُبُرِ كُلِّ صَلَاةٍ مَكْتُوبَةٍ لَمْ يَمْنَعْهُ مِنْ دُخُولِ الْجَنَّةِ إِلَّا أَنْ يَمُوتَ».

រាយការណ៍ដោយ អាន់ណាសាអ៊ី នៅក្នុងសៀវភៅ"អាល់គុបរ៉"
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា ជនណាដែលសូត្រអាយ៉ាត់កួរស៊ីយ៍បន្ទាប់ពីបញ្ចប់សឡាតដែលជាកាតព្វកិច្ចរួច គឺគ្មានអ្វីដែលរារាំងរូបគេពីការចូលឋានសួគ៌ក្រៅពីសេចក្តីស្លាប់នោះឡើយ។ អាយ៉ាត់នេះស្ថិតនៅក្នុងស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ ដែលអល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ ﴿اللَّهُ لَا إِلَٰهَ إِلَّا هُوَ الْحَيُّ الْقَيُّومُ لَا تَأْخُذُهُ سِنَةٌ وَلَا نَوْمٌ لَهُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ مَنْ ذَا الَّذِي يَشْفَعُ عِنْدَهُ إِلَّا بِإِذْنِهِ يَعْلَمُ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ وَلَا يُحِيطُونَ بِشَيْءٍ مِنْ عِلْمِهِ إِلَّا بِمَا شَاءَ وَسِعَ كُرْسِيُّهُ السَّمَاوَاتِ وَالْأَرْضَ وَلَا يَئُودُهُ حِفْظُهُمَا وَهُوَ الْعَلِيُّ الْعَظِيمُ﴾ [سورة البقرة(255)] “អល់ឡោះជាម្ចាស់តែមួយគត់ គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលរស់ជាអមតៈ ដែលជាអ្នកគ្រប់គ្រងឡើយ។ ទ្រង់មិនងងុយ ហើយក៏មិនគេងដែរ។ អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់។ គ្មានបុគ្គលណាម្នាក់ហ៊ានធ្វើអន្ដរាគមន៍នៅចំពោះមុខអល់ឡោះឡើយ លើកលែងតែមានការអនុញ្ញាតពីទ្រង់ប៉ុណ្ណោះ។ ទ្រង់ដឹងនូវអ្វីដែលមាននៅពីមុខ និងនៅពីក្រោយពួកគេ តែពួកគេមិនដឹងអ្វីមួយពីចំណេះដឹងរបស់ទ្រង់ឡើយ លើកលែងតែអ្វីដែលទ្រង់មានចេតនាប៉ុណ្ណោះ។ ហើយកួរស៊ីយ៍របស់ទ្រង់ទូលំទូលាយនៅលើមេឃជាច្រើនជាន់ និងផែនដី។ ហើយការថែរក្សាវាទាំងពីរនោះមិនធ្វើឱ្យទ្រង់លំបាកឡើយ។ ហើយទ្រង់មហាខ្ពង់ខ្ពស់ មហាឧត្ដុង្គឧត្ដម”។ [អាល់ហ្ពាក៏រ៉ោះ៖ ២៥៥]

មេរៀនដែលទាញបានពីហាទីស្ហ

ឧត្តមភាពនៃអាយ៉ាត់ដ៏ធំធេងនេះ ព្រោះវាផ្ទុកទៅដោយបណ្តានាមដ៏ល្អប្រពៃ និងលក្ខណៈសម្បត្តិដ៏ខ្ពង់ខ្ពស់របស់អល់ឡោះជាម្ចាស់។

ស៊ូណិតសូត្រអាយ៉ាត់ដ៏ធំធេងនេះរៀងរាល់ពេលបន្ទាប់ពីសឡាតដែលជាកាតព្វកិច្ចរួច។

ទង្វើកុសលទាំងឡាយ គឺជាមូលហេតុដែលនាំឲ្យចូលឋានសួគ៌។

ឯកសារយោង
បន្ថែមទៀត (7)

المعجم الكبير.

للطبراني السنن الكبرى.

للنسائي (9/ 44) (9848).

توضِيحُ الأحكَامِ مِن بُلوُغ المَرَام.

للبسام (2/ 313).

منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (3/ 197).