“តើពួកអ្នកត្រូវគេជួយ និងផ្ដល់លាភសក្ការៈឲ្យមិនដោយសារតែអ្នកទន់ខ្សោយនៃពួកអ្នកទេឬ”?
អំពី មុសអាប់ ពិន សាអាត់ បាននិយាយថា៖ សាអាត់ رضي الله عنه គាត់យល់ឃើញថា ពិតណាស់ខ្លួនគាត់ល្អជាងអ្នកដទៃ។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“តើពួកអ្នកត្រូវគេជួយ និងផ្ដល់លាភសក្ការៈឲ្យមិនដោយសារតែអ្នកទន់ខ្សោយនៃពួកអ្នកទេឬ”?
«هَلْ تُنْصَرُونَ وَتُرْزَقُونَ إِلَّا بِضُعَفَائِكُمْ».
សាអាត់ ពិន អាពីវឹក្ក័ស رضي الله عنه គាត់យល់ឃើញថា ពិតណាស់ខ្លួនគាត់ល្អជាងអ្នកដទៃដែលជាអ្នកទន់ខ្សោយដោយសារតែភាពក្លាហានរបស់គាត់ ក៏ដូចជាប្រការផ្សេងទៀត។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ តើពួកអ្នកត្រូវគេជួយ និងផ្ដល់លាភសក្ការៈឲ្យមិនដោយសារតែអ្នកទន់ខ្សោយនៃពួកអ្នកទេឬ តាមរយៈការបួងសួងរបស់ពួកគេ ការសឡាតរបស់ពួកគេ និងភាពជ្រះថ្លារបស់ពួកគេនោះ? ជាការពិតណាស់ ជាទូទៅអ្នកទាំងនោះមានភាពជ្រះថ្លាបំផុតនៅក្នុងការបួងសួង និងមានភាពស្មឹងស្មាធច្រើនបំផុតនៅក្នុងការគោរពសក្ការៈ ត្បិតដួងចិត្តរបស់ពួកគេជ្រះស្រឡះពីការជាប់ជំពាក់នឹងគ្រឿងតុបតែងលម្អនៃលោកិយ។
ជំរុញឲ្យចេះដាក់ខ្លួន និងហាមឃាត់ការលើកខ្លួនឯងខ្ពស់ជាងអ្នកដទៃ។
អ៊ិពនូហាជើរ បាននិយាយថា៖ ប្រសិនបើអ្នកខ្លាំងមានប្រៀបដោយសារតែភាពក្លាហានរបស់គេនោះ នោះអ្នកទន់ខ្សោយនឹងមានភាពប្រៀបព្រោះតែការបួងសួងរបស់គេ និងភាពជ្រះថ្លារបស់គេ។
ជំរុញឲ្យធ្វើល្អទៅកាន់អ្នកក្រីក្រ និងផ្តល់ឲ្យពួកគេនូវសិទ្ធិទាំងឡាយរបស់ពួកគេ ព្រោះនោះគឺស្ថិតក្នុងចំណោមមូលហេតុដែលធ្វើឲ្យអល់ឡោះជាម្ចាស់មានក្តីមេត្តាករុណាចំពោះអ្នក និងជួយដល់អ្នក។
សហេស អាល់ពូខរី (4/ 36) (2896).
បន្ថែមទៀត (6)
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (1/ 354).
شرح رياض الصالحين.
لابن عثيمين (3/ 111).
نزهة المتقين شرح رياض الصالحين.
لمجموعة من الباحثين (1/ 279).
បានដកស្រង់ក្នុងសៀវភៅ
5 សៀវភៅបន្ថែមទៀត (5)
- رياض الصالحينرياض الصالحين مع فوائد وهدايات - 2«هَلْ تُنْصَرُونَ وَتُرْزَقُونَ إلَّا بِضُعَفَائِكُمْ».
- مجالس تدارس القرآن للمبتدئين (سورة الفاتحة وقصار المفصّل)1«هل تنصرون وترزقون إلا بضعفائكم»([101]).
- مجموعة زاد الحديث(3)1«هَلْ تُنْصَرُونَ وَتُرْزَقُونَ إِلَّا بِضُعَفَائِكُم؟!»
- مجموعة زاد الحديث(3)1«هَلْ تُنْصَرُونَ وَتُرْزَقُونَ إِلَّا بِضُعَفَائِكُمْ؟!»
- نبراس طالب (2)نبراس طالب (2) «هَلْ تُنْصَرُونَ وَتُرْزَقُونَ إِلَّا بِضُعَفَائِكُمْ؟»