“មិនចាត់ទុកជាអ្នកផ្សារភ្ជាប់ចំណងសាច់សាលោហិតពេញលេញទេ អ្នកដែលផ្សារភ្ជាប់តែជាមួយអ្នកដែលផ្សារភ្ជាប់ជាមួយខ្លួននោះ។ ផ្ទុយទៅវិញ អ្នកដែលផ្សារភ្ជាប់ចំណងសាច់សាលោហិតពិតប្រាកដ គឺអ្នកដែលនៅពេលសាច់សាលោហិតរបស់គាត់កាត់ផ្ដាច់ទំនាក់ទំនងពីគាត់ គាត់(នៅតែ)ផ្សារភ្ជាប់ទំនាក់ទំនងជាមួយពួកគេដដែល”។
អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“មិនចាត់ទុកជាអ្នកផ្សារភ្ជាប់ចំណងសាច់សាលោហិតពេញលេញទេ អ្នកដែលផ្សារភ្ជាប់តែជាមួយអ្នកដែលផ្សារភ្ជាប់ជាមួយខ្លួននោះ។ ផ្ទុយទៅវិញ អ្នកដែលផ្សារភ្ជាប់ចំណងសាច់សាលោហិតពិតប្រាកដ គឺអ្នកដែលនៅពេលសាច់សាលោហិតរបស់គាត់កាត់ផ្ដាច់ទំនាក់ទំនងពីគាត់ គាត់(នៅតែ)ផ្សារភ្ជាប់ទំនាក់ទំនងជាមួយពួកគេដដែល”។
«لَيْسَ الْوَاصِلُ بِالْمُكَافِئِ، وَلَكِنِ الْوَاصِلُ الَّذِي إِذَا قُطِعَتْ رَحِمُهُ وَصَلَهَا».
ណាពី ﷺ លោកបានប្រាប់ថា អ្នកដែលផ្សារភ្ជាប់ចំណងសាច់សាលោហិតនិងធ្វើល្អចំពោះញាតិសន្តានពេញលេញនោះ ពុំមែនជាអ្នកដែលតបតចំពោះប្រការល្អដោយប្រការល្អនោះឡើយ។ ផ្ទុយទៅវិញ អ្នកដែលផ្សារភ្ជាប់ចំណងសាច់សាលោហិតពេញលេញពិតប្រាកដ គឺអ្នកដែលបើទោះជាសាច់ញាតិរបស់ខ្លួនកាត់ផ្តាច់ចំណងសាច់សាលោហិតពីខ្លួនក៏ដោយ ក៏គេនៅតែរក្សាចំណងសាច់សាលោហិតជាមួយពួកគេដដែល។ ហើយទោះជាពួកគេធ្វើអាក្រក់ដាក់ខ្លួនក៏ដោយ ក៏គេនៅតែឆ្លើយតប និងតបតទៅកាន់ពួកគេវិញដោយល្អប្រសើរដដែល។
المكافئ: الذي يكافئهم على صلتهم له، إن وصلوه وصلهم وإن قطعوه قطعهم.
وصلها: برها وأحسن إليها.
ការផ្សារភ្ជាប់ចំណងសាច់សាលោហិតពិតប្រាកដទៅតាមច្បាប់បញ្ញត្តិឥស្លាម គឺអ្នកផ្សារភ្ជាប់សាច់សាលោហិតជាមួយអ្នកដែលកាត់ផ្ដាច់ពីអ្នក លើកលែងទោសឲ្យអ្នកដែលបំពានលើអ្នក ហើយផ្តល់ទៅឲ្យអ្នកដែលមិនផ្តល់ឲ្យអ្នក មិនមែនជាការផ្សារភ្ជាប់ក្នុងលក្ខណៈស្មើគ្នា(បើគេរាប់រក យើងក៏រាប់រក។ តែបើគេមិនរាប់រក យើងក៏មិនរាប់រកគេ)នោះទេ។
ការផ្សារភ្ជាប់ចំណងសាច់សាលោហិត គឺតាមរយៈការផ្ដល់នូវប្រការល្អដល់ពួកគេតាមដែលអាចធ្វើបាន ដូចជាទ្រព្យសម្បត្តិ ការបួងសួង ការណែនាំឲ្យធ្វើអំពើល្អនិងហាមឃាត់ពីអំពើអាក្រក់ ព្រមទាំងបំបាត់នូវអំពើអាក្រក់ទាំងឡាយឱ្យអស់តាមដែលអាចធ្វើទៅបាន។
សហេស អាល់ពូខរី (8/ 6) (5991).
បន្ថែមទៀត (8)
منار القاري شرح مختصر صحيح البخاري.
لحمزة محمد قاسم (5/ 242).
بهجة الناظرين.
لسليم الهلالي (1/ 397).
نزهة المتقين.
لمصطفى الخن وغيره (1/ 311).
شرح رياض الصالحين.
لابن عثيمين (3/ 190).
បានដកស្រង់ក្នុងសៀវភៅ
6 សៀវភៅបន្ថែមទៀត (6)
- رياض الصالحينرياض الصالحين مع فوائد وهدايات - 2«لَيْسَ الْوَاصِلُ بالمكافئِ، وَلكِنَّ الوَاصِلَ الَّذِي إذَا قَطَعَتْ رَحِمُهُ وَصَلَهَا».
- قاموس الكبائر موسوعة الكبائر - المجموعة الأولى«لَيْسَ الوَاصِلُ بِالْمُكَافِئِ، وَلَكِنَّ الوَاصِلَ الَّذِي إِذَا قُطِعَتْ رَحِمُهُ وَصَلَهَا» [137].
- قاموس الكبائر«لَيْسَ الوَاصِلُ بِالْمُكَافِئِ، وَلَكِنَّ الوَاصِلَ الَّذِي إِذَا قُطِعَتْ رَحِمُهُ وَصَلَهَا» [137].
- مجموعة زاد التربية الإسلامية (1)، والسيرة النبوبة (1)، والعقيدة (1)، والفقه (1)التربية الأسلامية 1«ليْس الواصِلُ بِالْمُكافِئ، ولكِنِ الواصِلُ الّذِي إِذا قُطِعتْ رحِمُهُ وصلها»
- مجموعة زاد الحديث(2)1«ليس الواصِلُ بالمكافِئ، ولكن الواصل الذي إذا قُطِعت رَحِمُهُ وَصَلَها»
- نبراس طالب (1)1«لَيْسَ الوَاصِلُ بِالْمُكَافِئِ، وَلَكِنِ الوَاصِلُ الَّذِي إِذَا قُطِعَتْ رَحِمُهُ وَصَلَهَا»