Skip to content

“ស្ហៃតនបានមកដល់នរណាម្នាក់នៃពួកអ្នក ហើយវាសួរថា៖ តើអ្នកណាបង្កើតរបស់នេះ? តើអ្នកណាបង្កើតរបស់នោះ? រហូតដល់វាសួរថា៖ តើនរណាបង្កើតព្រះជាម្ចាស់របស់អ្នក? ប្រសិនបើគេបានឈានដល់ចំណុចនេះ សូមឲ្យគេស្វែងរកការជ្រកកោនពីអល់ឡោះ ហើយកុំបន្តទៀត”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“ស្ហៃតនបានមកដល់នរណាម្នាក់នៃពួកអ្នក ហើយវាសួរថា៖ តើអ្នកណាបង្កើតរបស់នេះ? តើអ្នកណាបង្កើតរបស់នោះ? រហូតដល់វាសួរថា៖ តើនរណាបង្កើតព្រះជាម្ចាស់របស់អ្នក? ប្រសិនបើគេបានឈានដល់ចំណុចនេះ សូមឲ្យគេស្វែងរកការជ្រកកោនពីអល់ឡោះ ហើយកុំបន្តទៀត”។

«يَأْتِي الشَّيْطَانُ أَحَدَكُمْ فَيَقُولُ: مَنْ خَلَقَ كَذَا؟ مَنْ خَلَقَ كَذَا؟ حَتَّى يَقُولَ: مَنْ خَلَقَ رَبَّكَ؟ فَإِذَا بَلَغَهُ فَلْيَسْتَعِذْ بِاللهِ وَلْيَنْتَهِ».

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានប្រាប់ពីវិធីព្យាបាលដ៏មានប្រសិទ្ធិភាព ដើម្បីឆ្លើយសំណួរដែលស្ហៃតនបានខ្សឹបប្រាប់អ្នកមានជំនឿ។ ស្ហៃតនបានសួរថា៖ តើអ្នកណាជាអ្នកបង្កើតរបស់នេះ? តើអ្នកណាជាអ្នកបង្កើតរបស់នោះ? តើអ្នកណាជាអ្នកបង្កើតមេឃ? តើអ្នកណាជាអ្នកបង្កើតផែនដី? ពេលនោះ អ្នកមានជំនឿនឹងឆ្លើយវាដោយផ្អែកលើច្បាប់សាសនា ធម្មជាតិ និងប្រាជ្ញារបស់គេ ដោយនិយាយថា៖ គឺអល់ឡោះ។ ក៏ប៉ុន្តែស្ហៃតនមិនបានបញ្ឈប់ការញុះញុងរបស់វាត្រឹមនេះនោះឡើយ។ ផ្ទុយទៅវិញ វានឹងបន្តទៅកាន់សួរផ្សេងទៀត រហូតដល់វាសួរថា៖ តើនរណាជាអ្នកបង្កើតព្រះជាម្ចាស់របស់អ្នក? ក្នុងពេលនោះ អ្នកមានជំនឿត្រូវទប់ស្កាត់ការញុះញុងនេះដោយមធ្យោបាយបីយ៉ាង៖ ត្រូវមានជំនឿចំពោះអល់ឡោះជាម្ចាស់។ ត្រូវសុំការជ្រកកោនពីអល់ឡោះអំពីស្ហៃតន។ ត្រូវបញ្ឈប់និងកុំបណ្តោយឱ្យការញុះញុងខ្សឹបខ្សៀវបន្តទៅមុខទៀត។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

ត្រូវងាកចេញពីការញុះញុងរបស់ស្ហៃតន និងខ្សឹបខ្សៀវរបស់ស្ហៃតន ហើយមិនត្រូវគិតពីរឿងទាំងនោះឡើយ និងត្រូវសុំការជ្រកកោនពីអល់ឡោះដើម្បីបំបាត់ប្រការទាំងនោះ។

រាល់អ្វីដែលកើតឡើងក្នុងដួងចិត្តរបស់មនុស្សនៃការញុះញុងទាំងឡាយដែលផ្ទុយពីច្បាប់ឥស្លាម គឺមកពីស្ហៃតន។

ហាមឃាត់ពីការគិតអំពីអង្គ(ខ្លួនប្រាណ)របស់អល់ឡោះ ហើយជំរុញឲ្យត្រិះរិះពិចារណាពីភាវៈ(ម៉ាខ្លូក)ទាំងឡាយរបស់អល់ឡោះ និងសញ្ញាភស្តុតាងទាំងឡាយរបស់ទ្រង់។

ឯកសារយោង

សហេស អាល់ពូខរី (4/ 123) (3276).

សហេស មូស្លីម (1/ 120) (134).

បន្ថែមទៀត (5)

إكمال المعلم (1/432).

المفهم (1/345).

فتح الباري (6/ 340).

طرح التثريب (8/163).

بهجة قلوب الأبرار (ص 27).