Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

38 នៃ 839 កាត

លុបតម្រង
នៅថ្ងៃមួយ រ៉ស៊ូលុលឡោះ ﷺ បានដឹកនាំពួកយើងសឡាតស៊ូពុស ហើយលោកបានសួរថា៖ “តើម្នាក់នេះមានវត្តមានឬទេ”? ពួកគេបានឆ្លើយថា៖ អត់ទេ។ លោកសួរទៀតថា៖ “តើម្នាក់នេះមានវត្តមានឬទេ”? ពួកគេបានឆ្លើយថា៖ អត់ទេ។ លោកក៏បានមានប្រសាសន៍ថា៖ “ជាការពិតណាស់ សឡាតទាំងពីរនេះ(សឡាតស៊ូពុសនិងអ៊ីស្ហា) គឺជាសឡាតដែលមានលក្ខណៈធ្ងន់ធ្ងរបំផុតចំពោះពួកពុតត្បុត(មូណាហ្វិក)។ ប្រសិនបើពួកអ្នកបានដឹងពីផលបុណ្យដែលមាននៅក្នុងសឡាតទាំងពីរនេះ ពួកអ្នកប្រាកដជានឹងមកចូលរួមសឡាតទាំងពីរនេះជាមិនខាន ទោះបីជាត្រូវវារក៏ដោយ។ ហើយជាការពិតណាស់ ជួរទីមួយ គឺប្រៀបដូចជួររបស់ម៉ាឡាអ៊ីកាត់។ ប្រសិនបើពួកអ្នកបានដឹងពីឧត្តមភាពរបស់វា ពួកអ្នកប្រាកដជានឹងប្រញាប់ប្រញាល់ដើម្បីសឡាតនៅជួរទីមួយជាមិនខាន។ ពិតណាស់ ការសឡាតរបស់បុរសម្នាក់ជាមួយបុរសម្នាក់ទៀត គឺជ្រះស្អាតជាងការដែលគេសឡាតតែម្នាក់ឯង។ ហើយការសឡាតរបស់បុរសម្នាក់ជាមួយបុរសពីរនាក់ គឺជ្រះស្អាតជាងការដែលគេសឡាតជាមួយបុរសម្នាក់។ អ្នកសឡាតមានកាន់តែច្រើនកាលណា គឺកាន់តែជាទីស្រឡាញ់ចំពោះអល់ឡោះជាម្ចាស់”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាន់ណាសាអ៊ី និងអះម៉ាត់
ពិតណាស់ណាពី ﷺ នៅពេលដែលលោកចេញពីការបន្ទោបង់ លោកតែងសូត្រថា៖ “غُفْرَانَكَ”(សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំផង)។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
ពួកយើងមិនចាត់ទុកឈាមពណ៌ក្រហមស្រាល និងពណ៌ល្អក់ដែលចេញក្រោយពេលជ្រះស្អាតពីឈាមរដូវថាជាប្រការអ្វីមួយឡើយ។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ ដោយប្រើពាក្យពេចន៍បែបនេះ និងរាយការណ៍ដោយ អាល់ពូខរី ដោយមិនមានបន្ថែមពាក្យ "បន្ទាប់ពីជ្រះស្អាត" ឡើយ។
“គ្មានថ្ងៃណាមួយដែលការសាងទង្វើកុសលនៅក្នុងថ្ងៃនោះអល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់ពេញចិត្តជាងបណ្ដាថ្ងៃទាំងនេះឡើយ”(ពោលគឺដប់ថ្ងៃខាងដើមនៃខែហ្ស៊ុលហ៊ិជ្ជះ)។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! សូម្បីតែការតស៊ូក្នុងផ្លូវអល់ឡោះក៏ដោយឬ? លោកបានតបថា៖ “សូម្បីតែការតស៊ូក្នុងផ្លូវអល់ឡោះក៏ដោយ លើកលែងតែបុរសម្នាក់ចេញទៅទាំងខ្លួនប្រាណនិងទ្រព្យសម្បត្ដិរបស់ខ្លួន ហើយគ្មានអ្វីមួយសោះត្រឡប់មកវិញ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងអាពូហ្ទាវូទ។ ចំណែកឯពាក្យពេចន៍ក្នុងហាទីស្ហ គឺនៅក្នុងសេចក្តីរាយការណ៍របស់អាពូហ្ទាវូទ
ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានឃើញបុរសម្នាក់សឡាតតែម្នាក់ឯងនៅពីក្រោយជួរ។ ពេលនោះ លោកក៏បានប្រើបុរសនោះឱ្យសឡាតម្តងទៀត។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“គ្មានទេការរៀបអាពាហ៍ពិពាហ៍ លើកលែងតែមានវ៉ើលី(អាណាព្យាបាលខាងកូនស្រី)”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“អ្វីក៏ដោយដែលបរិមាណច្រើនរបស់វាធ្វើឲ្យស្រវឹង នោះបរិមាណតិចតួចរបស់វា គឺត្រូវបានហាមឃាត់”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
“ឱពីឡាល! ចូរអ្នកអ៊ីក៏ម៉ាត់សឡាត ផ្តល់ឲ្យយើងបានសម្រាកជាមួយនឹងសឡាត”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ