Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

22 នៃ 839 កាត

លុបតម្រង
“ប្រសិនបើខ្ញុំមិនខ្លាចបង្កការលំបាកដល់អ្នកមានជំនឿទាំងឡាយ (ឬដល់ប្រជាជាតិរបស់ខ្ញុំ)ទេនោះ ខ្ញុំប្រាកដជានឹងប្រើពួកគេឲ្យប្រើស៊ីវ៉ាករាល់ពេលសឡាតជាមិនខាន”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ខ្ញុំបានសម្លឹងមើលទៅកាន់ជើងរបស់ពួកមុស្ហរីគីនដែលនៅពីលើក្បាលពួកយើង ខណៈពេលដែលពួកយើងនៅក្នុងរូងភ្នំ(ក្នុងពេលធ្វើចំណាកស្រុក)។ ពេលនោះ ខ្ញុំបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ប្រសិនបើនរណាម្នាក់ក្នុងចំណោមពួកគេមើលមកក្រោមជើងរបស់ខ្លួននោះ គេពិតជានឹងឃើញពួកយើងនៅក្រោមជើងរបស់គេជាមិនខាន។ លោកបានតបថា៖ “ឱអាពូហ្ពាកើរ! តើអ្នកយល់យ៉ាងណាចំពោះបុគ្គលពីរនាក់ ដែលមានអល់ឡោះជាអ្នកទីបីនោះ”?
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
កាលណារ៉ស៊ូលុលឡោះ ﷺ លោកកណ្តាស់ គឺលោកតែងដាក់ដៃរបស់លោក(ឬសម្លៀកបំពាក់របស់លោក)ខ្ទប់មាត់ ហើយបង្អន់សំឡេង(ឬបន្ថយសំឡេង)នៃការកណ្តាស់នោះ។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
“ជាការពិតណាស់ រូបខ្ញុំមិនត្រូវបានគេតែងតាំងមកជាអ្នកប្រទេចផ្តាសានោះឡើយ។ តាមពិត រូបខ្ញុំត្រូវបានគេតែងតាំងមកដើម្បីជាក្តីមេត្តាករុណាប៉ុណ្ណោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
នៅពេលដែលរ៉ស៊ូលុលឡោះ ﷺ ទទួលមរណភាព លោកមិនបានបន្សល់ទុកនូវមួយទៀរហាំ ឬមួយទីណើរ ឬទាសាទាសី ឬក៏អ្វីមួយនោះឡើយ លើកលែងតែសេះទេសពណ៌សរបស់លោក អាវុធ ហើយនិងដីមួយកន្លែងដែលលោកដាក់វាជាទ្រព្យបរិច្ចាគប៉ុណ្ណោះ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
បណ្តាំទូទៅរបស់រ៉ស៊ូលុលឡោះ ﷺ នៅពេលដែលសេចក្តីស្លាប់បានមកដល់លោកគឺ៖ “ចូរថែរក្សាសឡាត និងថែរក្សាខ្ញុំបម្រើដាច់ថ្លៃដែលស្ថិតក្រោមការគ្រប់គ្រងរបស់ពួកអ្នក។ ចូរថែរក្សាសឡាត និងថែរក្សាខ្ញុំបម្រើដាច់ថ្លៃដែលក្រោមការគ្រប់គ្រងរបស់ពួកអ្នក”។ រ៉ស៊ូលុលឡោះ ﷺ នៅតែផ្តាំផ្ញើពាក្យនេះដដែលៗ រហូតដល់តឹងណែនក្នុងទ្រូង ហើយអណ្តាតរបស់លោកស្ទើរតែមិនអាចនិយាយពាក្យទាំងនេះចេញមកក្រៅបាន។
ហាទីស្ហសហេស رواه النسائي في السنن الكبرى وابن ماجه
ពិតណាស់ មានមនុស្សមួយក្រុមក្នុងចំណោមសហាហ្ពាត់របស់ណាពី ﷺ បានសួរភរិយារបស់ណាពី ﷺ អំពីទង្វើរបស់លោកពេលនៅម្នាក់ឯង។ ពេលនោះ អ្នកខ្លះនៃពួកគេបាននិយាយថា៖ ខ្ញុំនឹងមិនរៀបការជាមួយស្ត្រីឡើយ។ អ្នកខ្លះទៀតបាននិយាយថា៖ ខ្ញុំនឹងមិនបរិភោគសាច់ឡើយ។ ហើយអ្នកខ្លះទៀតបាននិយាយថា៖ ខ្ញុំនឹងមិនដេកលើគ្រែឡើយ។ ខណៈនោះ ណាពី ﷺ បានថ្លែងសរសើរអល់ឡោះ និងកោតសរសើរទៅចំពោះទ្រង់ ហើយបានមានប្រសាសន៍ថា៖ “ហេតុអ្វីអ្នកខ្លះនិយាយបែបនេះ អ្នកខ្លះនិយាយបែបនោះ? តាមពិតទៅ ខ្ញុំសឡាតផង ដេកផង ខ្ញុំបួសផង ផ្អាកផង ហើយរៀបការជាមួយស្ត្រី។ ហេតុនេះ ជនណាដែលមិនពេញចិត្តស៊ុណ្ណះ(មាគ៌ា)របស់ខ្ញុំទេនោះ គេពុំមែនជាក្រុមរបស់ខ្ញុំឡើយ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
គេបានបញ្ចុះ(វ៉ាហ៊ី)ឲ្យរ៉ស៊ូលុលឡោះ ﷺ ក្នុងពេលដែលលោកមានអាយុសែសិបឆ្នាំ។ បន្ទាប់មក លោកបានរស់នៅក្រុងម៉ាក្កះរយៈពេលដប់បីឆ្នាំ។ ក្រោយមក គេបានបង្គាប់ប្រើលោកឲ្យធ្វើចំណាកស្រុក(ហ៊ិជ្ជរ៉ោះ) ហើយលោកក៏បានធ្វើចំណាកស្រុកទៅកាន់ក្រុងម៉ាទីណះ។ លោកបានរស់នៅក្រុងម៉ាទីណះរយៈពេលដប់ឆ្នាំ។ ក្រោយមក លោកក៏ទទួលមរណភាព ﷺ។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម